CAMBO REPORT

Popup Advertising5 seconds

Facebook ទើប​បញ្ចេញ​កម្មវិធី​ថ្មីស្រដៀង​កម្មវិធី Tik Tok

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រំលឹកពីកម្មវិធី Tik Tok បន្តិច វាជាប្រភេទកម្មវិធី​បង្ហោះ​វីដេអូ​ខ្លីៗ​ជាសាធារណៈ ដោយ​ត​ម្រូវឲ្យ​អ្នក​បង្ហោះ​វីដេអូនោះ សម្តែង​តាម​សម្លេង​របស់​អ្នក​ដទៃ រួច​បង្ហោះ​តែ​ម្តង ដើម្បី​ទទួល​បាន​ការ Like ឬ Comment ពី​មហាជនទូទៅ ទាំងអ្នកដែល​មិ​នបាន Follow ឬ​បាន Follow ហើយរាល់វីដេអូដែលមានអ្នកចុច Like ច្រើន និងបង្ហាញនៅលើគេតែម្តង។

បើនិយាយពីកម្មវិធីមួយនេះ ប្រាកដជាមានមិត្តអ្នកអានជាច្រើន ដែលបានស្គាល់វា ដែលកំពុងល្បីល្បាញគ្រប់ទិសទី មិនថាតែអ្នក​ប្រើប្រាស់​នៅ​ក្នុងប្រទេសយើងប៉ុណ្ណោះទេ សូម្បីតែនៅតាមបណ្តាប្រទេសផ្សេងៗ ក៏មានអ្នកប្រើប្រាស់ច្រើនលើសលប់ផងដែរ រហូត​ធ្វើឲ្យក្រុមហ៊ុនបង្កើតវាឡើងមក មានតម្លៃខ្លួនប្រមាណ 75 ពាន់លានដុល្លារឯណោះ ហើយការដោនឡូដកម្មវិធីនេះ ក៏បន្តកើន​ឡើង​ពីមួយ​ខែ​ទៅមួយខែ។

 

ទើបមកដល់ពេលថ្មីៗនេះ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ទើបតែបញ្ចេញនូវកម្មវិធីថ្មី ដែលមានការ​ប្រើប្រាស់​ស្រដៀង​កម្មវិធី Tik Tok សម្រាប់ឲ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកបានប្រើប្រាស់កម្សាន្តលេង។ កម្មវិធីថ្មីនេះមានឈ្មោះថា Lasso អាច​ឲ្យ​អ្នក​ប្រើប្រាស់ថតជាវីដេអូខ្លីៗ ថែមជា Effect បែបកំប្លែងៗ, អ្នកអាចថែមជាសម្លេង ឬភ្លេងផ្សេងៗបាន គឺការប្រើប្រាស់​ស្ទើរ​តែ​ដូច​កម្មវិធី Tik Tok ទាំងស្រុងតែម្តង។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ អាចធ្វើការទាញយកនៅខាងក្រោម៖

 

***ទៅកាន់កន្លែងដោនឡូដសម្រាប់ iOS | Android

 

សរុបមក Facebook ទើបតែដាក់ឲ្យដោនឡូដនូវកម្មវិធីថ្មីឈ្មោះ Lasso ដែលមានការប្រើប្រាស់ ស្រដៀងទៅនឹងកម្មវិធី Tik Tok ដោយ Facebook មិនបានប្រកាសជាធំដុំនោះទេ គឺត្រូវបានលាតត្រដាងដោយ Manager ផ្នែកផលិតផលម្នាក់ឈ្មោះ Andy Huang របស់ក្រុមហ៊ុន Facebook បង្ហោះ នៅលើ Twitter របស់គាត់ ក៏ដូចជាការប្រកាសដល់មហាជនផងដែរ ទើបបានគេដឹង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម