CAMBO REPORT

Popup Advertising5 seconds

VIVE Focus ប្រកាស​ចេញ​លក់​ហើយ អាច​ដំណើរការ​ដោយ​ពុំ​ចាំ​បាច់​មាន​កុំព្យូទ័រ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន HTC បើ​និយាយ​ដល់​ទីផ្សារ​ស្មាត​ហ្វូន​មក​ដល់​ចុ​ង​ឆ្នាំ 2018 នេះ​ឃើញថា ពិតជា​ដុនដាប​មែន​ទែន បាន​ជា​ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​បច្ចេកវិទ្យារបស់​តៃវ៉ាន់​មួយ​នេះ បាន​ចាប់​យក​ឧបករណ៍ VR ធ្វើ​ជា​គ្រឹះដ៏​សំខាន់សម្រាប់ទីផ្សាររបស់ខ្លួនវិញ។ ដោយ​កាល​ពីម្សិលមិញនេះ HTC បានប្រកាសចេញជាផ្លូវការនូវឧបករណ៍ Virtual Reality មួយផ្សេងទៀត មានឈ្មោះហៅថា VIVE Focus។

HTC VIVE Focus គឺជាការបោះជំហ៊ានថ្មីមួយផ្សេងទៀតសម្រាប់ឧបករណ៍ VR ដើម្បីផ្ដល់នូវបទពិសោធន៍ថ្មីទៅកាន់ផ្នែកអាជីវកម្ម (Business) ត្រូវហើយ គឺវាបង្កើតឡើងសម្រាប់អាជីវកម្ម ជាអាជីវកម្មទំនើប ដែលកំពុងដំណើរការនៅបរទេស ហើយអាច​នឹង​មាន​ឆាប់ៗ​ខាងមុខនេះផងដែរនៅក្នុងស្រុកខ្មែរយើង។ VIVE Focus គឺជាឧបករណ៍ VR មានភាពងាយស្រួលក្នុងការប្រើប្រាស់ និង​តម្លើង ព្រោះវាមិនចាំបាច់មានម៉ាស៊ីនកុំព្យូទ័រ មិនចាំបាច់មានសេនស័រជំនួយក្រៅ ឬម៉ាស៊ីនផ្សេងៗទៀត ដើម្បីដំណើរការនោះទេ វា​អាច​ដំណើរការបានដោយខ្លួនឯង ដោយគ្រាន់តែពាក់ ហើយបើកម៉ាស៊ីនប្រើទៅគឺបានហើយ។

VIVE Focus មានសមត្ថភាពបង្ហាញរូបភាពកម្រិត 2880 x 1600p ល្បឿន 75Hz ដែលមិនច្បាស់ដល់ HTC VIVE Pro នោះទេ តែ​វាងាយស្រួលក្នុងការប្រើប្រាស់ជាង ហើយក៏ប្រើប្រាស់ខួរក្បាលជាឈីប Snapdragon 835 អាចឲ្យវាដំណើការបានរហ័ស មាន RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB អាចបន្ថែម MicroSD Card ដល់ 2000GB។ វាអាចមើលឃើញបរិស្ថាន​ជុំវិញ​ខ្លួន​បាន 110 ឌឺក្រេ (សម្រាប់មួយប្លង់) និងមើលជុំវិញខ្លួន 180 ឌឺក្រេបានផងដែរ អមមកជាមួយនឹងប្រព័ន្ធសម្លេងភ្ជាប់មកជាមួយ​នឹង​កាស​ស្រាប់ ពុំចាំបាច់តម្រូវឲ្យប្រើ Adapter ដុំបំបែក ឬខ្សែកាស ដ៏រញ៉េរញ៉ៃនោះទេ។ ជាងនេះទៅទៀត វាមានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការគណនានូវសកម្មភាពរបស់អ្នកប្រើប្រាស់តាមរយៈកាមេរ៉ាពីខាងមុខ និងអាចប្រើប្រាស់បាន 3 ម៉ោងពេញ សម្រាប់​ថ្ម​ទំហំ 4000mAh សាកថ្មតាមមុខងារ Quick Charge 3.0។

 

 

សម្រាប់ពេលនេះ HTC Vive Focus បានកំពុងចេញលក់នៅក្នុងទីផ្សារអន្តរជាតិចំនួន 37 ប្រទេសផ្សេងៗគ្នា ដែលវាបើក​ឲ្យ​យើង​ទិញ​យក​ទៅ​ប្រើប្រាស់នៅតាមគេហដ្ឋានផងដែរ ក្នុងតម្លៃ USD 599 សម្រាប់ម៉ាស៊ីនមួយគ្រឿង ភ្ជាប់មកជាមួយនឹង Controller សម្រាប់​ចុចបញ្ជាបន្ថែម ក៏ដូចជាចាប់កាយវិការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ