CAMBO REPORT

Popup Advertising5 seconds

ទីបំផុត AMD ប្រកាសចេញ GPU ដែល​មានឈីប​ទំហំ 7nm ដំបូង​គេ​លើ​លោក​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ឆ្នាំ 2018 នេះ​ឃើញ​ថា ក្រុម​ហ៊ុន AMD មិន​អាច​បំពាក់​ដំណែង​ទីផ្សារ​ក្រាហ្វិច​កាត ជាមួយ​នឹង​ក្រុមហ៊ុន nVIDIA បាន​ឡើយ ព្រោះ​នៅ​ពេល​នេះ GPU របស់​ក្រុមហ៊ុន nVIDIA បាន​ឆក់​យក​ចំណាប់​អារម្មណ៍​អ្នក​ប្រើប្រាស់​បាន​យ៉ាង​ច្រើន​តែ​ម្ដង ពិសេស​អ្នក​ចូល​ចិត្ត​លេង​ហ្គេម ព្រោះថាត្រកូល RTX 2080 និង 2080 Ti មានកម្លាំងខ្លាំងជាង Vega 56 និង Vega 64 ទៅទៀត។ យ៉ាង​ណា​ក៏​ដោយ AMD ក៏បានឈានជើងមុន nVIDIA ជុំវិញការផលិតឈីប GPU ជំនាន់ថ្មី ដែលមានទំហំត្រឹមតែ 7nm ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ឈីប GPU ជំនាន់ចុងក្រោយគេរបស់ nVIDIA មានទំហំ 12nm ខុសគ្នា 5nm ឯណោះ។

ជាមួយនឹងការបោះជំហ៊ានដល់ចំនុចមួយថ្មី ជាមួយនឹងសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតឈីប GPU ឲ្យមានទំហំតូចបែបនេះ AMD នៅមិនទាន់ឈានជើងចូលទីផ្សារ Gaming នៅឡើយទេ ផ្ទុយទៅវិញ Radeon Instinct MI60 និង MI50 ជាក្រាហ្វិចកាត​បង្កើត​ឡើង​សម្រាប់ម៉ាស៊ីន Server ធំៗ ដែលប្រើប្រាស់ទៅលើការសិក្សា និងបង្កើនល្បឿនជុំវិញ Deep Learning ក៏ដូចជាជម្រុញល្បឿន​ក្នុង​ការ​ប្រើប្រាស់ជាមួយកម្មវិធីពពួក HPC Applications, Cloud/Hyperscale, Financial Service និងជាច្រើនផ្សេងៗទៀត ដែលជំនួសមុខឲ្យម៉ូឌែល Instinct MI25។ ជុំវិញកម្លាំង ដែលបានវេចខ្ចប់ជាមួយនឹងបន្ទះឈីបតូចបែបនេះ វាផ្ដល់នូវអត្ថប្រយោជន៍​ច្រើនផងដែរជុំវិញបទពិសោធន៍នៃការប្រើប្រាស់ជាមួយនឹងលក្ខណៈសម្បត្តិដូចខាងក្រោម៖

 

•    Compute Unites: 64

•    Stream Processor: 4096

•    ល្បឿន Half Precision 29.5TFLOPs

•    ល្បឿន Single Precision 14.7 TFLOPs

•    ល្បឿន Double Precision 7.4 TFLOPss

•    ទំហំ VRAM ដល់ 32GB

•    ល្បឿន Memory Clock @1GHz

•    ប្រើប្រាស់មេម៉ូរីល្បឿនលឿនពពួក HBM2

•    ល្បឿនមេម៉ូរី Bandwidth ដល់ 1024GB/s

 

Radeon Instinct MI60 និង MI50 ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ Architecture ឈ្មោះថា Vega20 ប្រើប្រាស់ជើងតំណរ​ភ្ជាប់​ជំនាន់​ថ្មី ហើយក៏ជា GPU ដំបូងគេបំផុតដែលប្រើប្រាស់រន្ធ PCIe ជំនាន់ទី 4.0 (x16) ផងដែរ ធ្វើឲ្យវាទទួលបាននូវ​អត្ថប្រយោជន៍​ច្រើនជុំវិញល្បឿនក្នុងការបញ្ជូនទិន្នន័យ និងអាចប្រើប្រាស់ជាមួយនឹង PCIe 3.0 (x16) បានផងដែរ និងដើម្បី​ដំណើរការ​ត្រូវភ្ជាប់ឌុយ 6-pin និង 8-pin បញ្ចូលគ្នា ទើបអាចដំណើរការវាបាន ឬអាចភ្ជាប់ឲ្យក្រាហ្វិចនេះ​រត់ជាមួយ​គ្នា​ក៏​បាន​តាម​រយៈ​បច្ចេកវិទ្យា Infinity Fabric Links អនុញ្ញាតឲ្យយើងរត់ក្រាហ្វិចនេះបាន 4 ដើមក្នុងម៉ាស៊ីនតែមួយ ដែលអាចធ្វើឲ្យ​ល្បឿន​បញ្ជូន​ទិន្នន័យ​ដល់ 200GB/s។

 

 

ក្រាហ្វិចនេះមិនមែនសម្រាប់លេងហ្គេមនោះទេ ដូច្នេះវាក៏ពិបាករកទិញក្នុងទីផ្សារផងដែរ ផ្ទុយទៅវិញ AMD នឹងលក់ក្រាហ្វិចស៊េរីថ្មី​ទាំង​ពីរ​នេះ​ទៅ​កាន់​ក្រុមហ៊ុន ដែលជាដៃគូសហការណ៍តែប៉ុណ្ណោះ ដោយលក់ម្ដងគឺរាប់សិបគ្រាប់តែម្ដង ក្នុងតម្លៃថ្លៃ ដើម្បីបង្កើត​បាន​ជា​ម៉ាស៊ីន Server យក្សសម្រាប់ផ្គត់ផ្គង់ទិន្នន័យទៅកាន់សេវាកម្មផ្សេងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: AMD Tag: កុំព្យូទ័រ