CAMBO REPORT

Popup Advertising5 seconds

Galaxy J4+និង J6+ ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ក្នុង​ទី​ផ្សារ​ស្មាត​ហ្វូន​កម្ពុជា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Samsung Galaxy J4+ & J6+ ទទួលបានជោគជ័យ យ៉ាងខ្លាំងនៅក្នុងទីផ្សារ ប្រទេសកម្ពុជាសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល។ បន្ទាប់ពី ការដាក់លក់ជាផ្លូវការ មិនបានយូរប៉ុន្មាន ប៉ុន្តែ Samsung Galaxy J4+ & J6+ ទទួលបានប្រជាប្រិយភាពនិ ងការគាំទ្រខ្លាំងហួសពីការស្មាន ដោយសារស្មាតហ្វូននេះមាន រូបរាងស្លីមបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាភ្លោះ ស្កេនក្រយៅដៃពីចំហៀងស័ក្តិសម សម្រាប់តម្រូវការ អ្នកប្រើប្រាស់បច្ចុប្បន្ន មិនត្រឹមតែប៉ុណ្ណោះ  អមមកជាមួយតម្លៃសមរម្យ ដែលជាហេតុ អាចឆកយកចិត្តអ្នក ប្រើប្រាស់បានយ៉ាងច្រើន។ ចំពោះ Galaxy J4+ គឺមានតម្លៃត្រឹមតែ $159 ដែលមានជម្រើស 3ពណ៌ដ៏ស៊ីវិល័យ គឺពណ៌ផ្កាឈូក,ពណ៌ខ្មៅ និងពណ៌មាសហើយ សម្រាប់ Galaxy J6+ វិញគឺមានតម្លៃ $209 រួមជាមួយជម្រើស 3ពណ៌ដ៏ទាក់ទាញគឺ ពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ប្រផះ។

 


លោក Seungho Choi អគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុនសាមសុង តែងតែផ្តល់ទំនុកចិត្ត ភាពច្នៃប្រឌិតខ្ពស់ សមស្របតាមសម័យកាល នឹងតម្រូវចិត្ត ទៅតាមអតិថិជន គ្រប់ស្រទាប់ក្នុងសង្គម។ ហើយនេះគឺជាភាពជោគជ័យមួយ សម្រាប់ក្រុមហ៊ុនសាមសុងនឹងត្រកូល Galaxy J ផងដែរ។នៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងពាំនាំនូវអ្វីដែលថ្មីៗ ភាពអស្ចារ្យ បច្ចេកវិទ្យាទំនើបនឹងឈានមុខគេជានិច្ច ធានាជូននូវ គុណភាពនឹងតម្លៃ”។

 

តោះចឹងទៅរំលឹកពីលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ & J6+ ម្ដងទៀតទាំងអស់គ្នា៖


1.  Galaxy J4+


Samsung Galaxy J4+ មានទង្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះ សម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់ មុខងារចែកអេក្រង់ជាពីរបានផងដែរ។ ក្រៅពីអេក្រង់ចំណុចដ៏ ទាក់ទាញរបស់ Galaxy J4+គឺបំពាក់នូវ កាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ 5មេហ្គាភិចសែល រួមជាមួយមុខងារSelfie Focus និង LED Flash ងាយស្រួលក្នុងការចាប់ យករូបភាពបានស្អាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

 


2.  Galaxy J6+


ជាមួយអេក្រង់ដ៏ធំទំហំ 6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវ កាមេរ៉ាក្រោយភ្លោះទំហំ 13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូប ព្រាលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9រួមជាមួយមុខងារLive Focus ,Bokeh Effects ផងដែរ។ ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+គឺបានបំពាក់នូវសេនសឺ ស្គេនក្រយៅដៃស្ថិត នៅចំហៀងនៃទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួល និងសុវត្តិភាពខ្ពស់។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរស័ព្ទ