CAMBO REPORT

Popup Advertising5 seconds

Nokia 6.1, Nokia 6.1 Plus និង Nokia 7 Plus អាច​តម្លើង​ទៅ​កាន់ Android 9 Pie បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីជាងមួយខែមុន ក្រុមហ៊ុន HMD Global ធ្លាប់បានសន្យាថា ពួក​គេ​នឹង​ធ្វើ​អោយ​ទូរសព្ទ Nokia ជា​ច្រើន​ម៉ូឌែល អាច​ទទួល​បាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ (នេះបើយោងទៅតាមសម្តីរបស់លោក Juho Sarvikas ដែល​ជា​មន្ត្រីផ្នែកផលិតមួយរូប) ហើយពេលនេះ គ្រប់យ៉ាងក៏បានមកដល់។ ចង់ដឹងទេថា  តើស្មាតហ្វូនម៉ូឌែលណាខ្លះ ដែល​អាចភ្លក្សរសជាតិ Android Pie ជាផ្លូវការបាន?

ជាការពិតណាស់ សម្រាប់ទូរសព្ទ Nokia ដែលអាចទទួលបានកំណែអាប់ដេត ជាផ្លូវការ ឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie នោះ រួមមាន Nokia 6.1, Nokia 6.1 Plus និងម៉ូឌែល Nokia 7 Plus។ សម្រាប់ម្ចាស់ស្មាតហ្វូនទាំងអស់នេះ គឺចាប់​ផ្ដើម​ទទួល បានកំណែអាប់ដេត គិតចាប់ពីពេលនេះតទៅ ដោយវាអាចរហ័ស ឬយឺត អាស្រ័យតាមម៉ាស៊ីន ជាក់ស្ដែង។ កំណែអាប់​ដេត​ថ្មី​នេះ ធ្វើឡើងតាមរយៈ OTA ឬហៅពេញថា Over the Air ដែលអាចចូលទៅកាន់ Settings > About Phone > System Update ដើម្បីឆែករក កំណែអាប់ដេតមួយនេះ។ អ្នកនឹងទទួលបានបទពិសោធន៍ថ្មី នៃការប្រើប្រាស់ពី ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie, User Interface (UI) ថ្មីស្រឡាង និងចំណុចពិសេសៗ ជាច្រើនទៀត ជាពិសេសលើប្រព័ន្ធសុវត្ថិភាព។

សរុបមក សម្រាស់ប្រិយមិត្ត អ្នកដែលកំពុងប្រើប្រាស់ ស្មាតហ្វូន Nokia ទាំង 3 ម៉ូឌែលខាងលើនេះ គឺអាចតម្លើង​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android Pie ជំនាន់ទី 9 បានហើយ ប៉ុន្តែចំពោះម៉ាស៊ីនមួយចំនួន ដែលមិនទាន់ឃើញកំណែអាប់ដេតនេះ សូម​ធ្វើ​ការ​រង់ចាំបន្តិចសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Nokia KTH Tag: ទូរស័ព្ទ