CAMBO REPORT

Popup Advertising5 seconds

Samsung ប្រកាសបង្ហាញពី​អេក្រង់​បត់​បាន, One UI ជំនាន់​ថ្មី និង​បង្ហើប​ពី​អនាគត​របស់ Bixby

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុង​ព្រឹត្តិការណ៍ SDC 2018 (មកពី​ពាក្យ​ពេញ Samsung Developer Conference) កាល​ពី​យប់​មិញ​នេះ ក្រុម​ហ៊ុន Samsung បាន​ធ្វើការ​បង្ហាញ​ស្មាត​ហ្វូន​អេក្រង់​កោង​អាច​បត់បាន សម្រាប់អោយក្រុមអភិវឌ្ឈន៍ ក៏ដូចជាអ្នកទស្សនាគ្រប់គ្នា បាន​ឃើញ​ពី​រចនាបថ​រូបរាង ជាផ្លូវការហើយ។ អញ្ចឹងនៅក្នុងពេលនេះ យើងនឹងធ្វើការរៀបរាប់ចំនុចសំខាន់ៗមួយចំនួន ដែលមាន​លើ​ទូរសព្ទ​នេះ បង្ហាញដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា។

ចំពោះស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន Samsung អោយឈ្មោះហៅថា Infinity Flex Display ដែលភាសានិយាយ​អោយ​ស្រួល​ស្តាប់​ទៅ គឺអេក្រង់កោង អាចបត់ត្រលប់ចូលគ្នាបាន។ សម្រាប់អេក្រង់របស់ទូរសព្ទនេះ មានទំហំ 7.3 អ៊ីញ ប្រភេទ OLED ជាមួយ​ផ្ទៃ​លាតធំខ្លាំង ដែលវាទំហំប៉ុននេះ យើងអាចនិយាយបានថា វាក្លាយជាថេប្លេត (ប្រភេទ Mini) មួយបាត់ហើយ។ វាជាការបោះ​ជំហ៊ាន​ថ្មីមួយ ដែលក្រុមហ៊ុន Samsung បានបញ្ចប់គម្រោងការណ៍ផលិត ជាមួយការប្រើពេលពិសោធន៍ និងតេស្តអស់រយៈពេល​ជាយូរ​មកហើយនោះ ទម្រាំមានថ្ងៃនេះ កើតឡើង។

អ្វីដែលកាន់តែពិសេសទៀតនោះ វាមានភ្ជាប់ការប្រើប្រាស់ជាមួយ UI ជំនាន់ថ្មី ដែលខាងក្រុមហ៊ុន បានអោយឈ្មោះហៅ​មួយ​នឹង​គេ​ដែរ​ថា One UI។ សម្រាប់ UI ជំនាន់ថ្មីនេះ បង្កើតមកសម្រាប់អោយប្រើនៅលើទូរសព្ទដែលមានអេក្រង់អាចបត់បាន ឯទូរសព្ទដែល​មិន​អាច​បត់អេក្រង់នោះ ក៏អាចប្រើបាននឹងគេ ផងដែរ ព្រោះថា នៅក្នុងពេលខាង​មុខៗទៀតនោះ Samsung Experience នឹង​ត្រូវ​ចូល​និវត្តន៍ លែងប្រើបានទៀតហើយ ដោយវានឹងត្រូវងាកមកប្រើ One UI វិញម្តង។

ក្រុមហ៊ុន Samsung បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Google និងអ្នកអភិវឌ្ឍន៍ Android ដើម្បីរចនា UI ដែលមាន​លក្ខណៈ​ពិសេស​នេះ ដើម្បីធានាដល់ការប្រើប្រាស់ អោយកាន់តែមានភាពងាយស្រួលតែម្តង។ ក្នុងនោះ ខាង Samsung បាន​បញ្ជាក់​អោយ​ឃើញថា One UI នេះ អាចបើកដំណើរការកម្មវិធីបញ្ចូលគ្នា ប្រើប្រាស់ក្នុងពេលតែមួយ បានរហូតដល់ទៅ 3 កម្មវិធី​ឯណោះ ជាមួយការផ្តល់សេរីភាព មិនធ្លាប់មានពីមុនមក។

លើសពីនេះ Samsung ក៏បានពាំនាំមុខងារ Bixby ជំនាន់ថ្មី សម្រាប់អនាគត ដើម្បីបើកអោយក្រុមអ្នកអភិវឌ្ឈន៍ បានឃើញនៅក្នុង​ព្រឹត្តិការណ៍នេះ ផងដែរ ដោយ Bixby ទាំងនោះ រួមមាន Bixby Cspsule, Bixby Developer Studio, Bixby Developer Center និង Bixby Marketplace។

អញ្ចឹងទាំងនេះ គឺជាអ្វីដែល Samsung បានព្យាយាមបង្កើត សម្រាប់បង្ហាញដល់អ្នកទស្សនា អោយបានឃើញកាន់តែច្បាស់ នូវ​ផលិតផលដែលគ្រប់គ្នា ធ្លាប់ទន្ទឹងរង់ចាំ និងកែប្រែលើចំនុចពិសេសៗ ទុកប្រើប្រាស់ អោយមានភាពទាន់សម័យ នាពេលអនាគត លើ​ស្មាតហ្វូនជំនាន់ក្រោយៗ ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ