CAMBO REPORT

Popup Advertising5 seconds

របៀប​ចែក​រំលែក​សម្លេង​ដែល​ថត​រួច​នៅ​លើ iPhone, iPad

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ត្រង់ចំនុចនេះ ប្រហែលជាមានមិត្តអ្នកអានមួយចំនួន មិនទាន់បានដឹង ព្រោះរាល់ដងអ្នកប្រើប្រាស់ខ្លះ គ្រាន់តែថតសម្លេងទុកស្តាប់ខ្លួនឯង ប៉ុន្តែអ្នកខ្លះ ចង់ចែករំលែក ឬផ្ញើទៅកាន់ នរណាម្នាក់ តែមិនដឹងថា ត្រូវចែករំលែកបែបណា។ ដូចនេះហើយ ទើបយើងចេញ អត្ថបទនេះមួយ ដើម្បីទុកសម្រាប់ ឲ្យមិត្តអ្នកអានចែកចាយ អត្ថបទនេះ ទៅកាន់មិត្តភក្តិ ដែលចង់ដឹងពីរបៀបផ្ញើសម្លេង ដែលបានថតរួច ចេញទៅកាន់នរណាម្នាក់ បានងាយស្រួល។ 

នៅខាងក្រោមនេះ យើងនឹងណែនាំអ្នកទាំងអស់គ្នា ឲ្យបានដឹងពីរបៀបចែក រំលែកសម្លេងដែលបានថតរួច នៅក្នុងកម្មវិធី Voice Memos ដូច្នេះនៅពេលដែលអ្នក បានដឹង និងបានអាន អត្ថបទណែនាំនេះ អ្នកនឹងអាចយកចំណេះដឹងនេះ ទៅប្រើប្រាស់នៅពេលណាមួយ ចាំបាច់ជាក់ជាមិនខាន ឬមិត្តអ្នកអាន មួយចំនួនបានដឹងរួចហើយ ក៏អាចចែកចាយអត្ថបទនេះ ទៅកាន់អ្នកដទៃទៀត បានផងដែរ។ 

 

ដំបូងអ្នកចូលទៅកាន់កម្មវិធី Voice Memos 

 

• ចុចរកសម្លេងដែលអ្នកបានថតរួច និងចង់ផ្ញើទៅកាន់នរណាម្នាក់ 

• បន្តចុចសញ្ញា Dot ចំនួន 3 អ្នកនឹងឃើញផ្ទាំងមួយបង្ហាញពីពាក្យ Share… 

• អ្នកឃើញជម្រើសដែលអ្នកអាចផ្ញើរចេញជាច្រើន រួមមានផ្ញើចេញតាម កម្មវិធី Facebook Messenger, Gmail, Chrome, Google Drive, Telegram និងច្រើនទៀត 

 

សរុបមក នេះជាចំណេះដឹងមួយដែលមានប្រយោជន៍ នៅពេលដែលអ្នកត្រូវការវា ដូច្នេះអ្នកដែលមិនទាន់ បានដឹងពីរបៀបចែករំលែក សម្លេងដែលបានថតរួចនេះ ក៏គួរតែយល់ដឹង ទុកជាចំណេះ និងអាចនឹកឃើញ ប្រើប្រាស់នៅពេល ចាំបាច់ណាមួយ នាពេលខាងមុខ ហើយរៀបផ្ញើចេញនេះ ក៏មិនពិបាកដែរ ដែលអ្នកគ្រប់គ្នា អាចធ្វើបានដោយងាយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: ចំណេះដឹងទូទៅ