CAMBO REPORT

Popup Advertising5 seconds

Corsair Vengeance 5180 ចេញ​ថ្មី កម្លាំង​ខ្លាំង សម្រាប់ Gamer ដោយ​មាន​ថែម Mouse និង​ក្ដារ​ចុច

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Corsair បើនិយាយទៅគឺមិនមែនត្រឹមតែជាក្រុមហ៊ុន ផលិតតែគ្រឿងបរិក្ខារកុំព្យូទ័រ ប៉ុណ្ណោះទេ តែក្រុមហ៊ុននេះ ក៏មានលក់ផងដែរ ជាម៉ាស៊ីនកុំព្យូទ័រ ដែលបង្កើតឡើងសម្រាប់ Gamer ជាម៉ាស៊ីនតម្លើងរួចជាស្រេច ពុំចាំបាច់ឲ្យអ្នកខ្វាយខ្វល់ និងឈឺក្បាលជុំវិញការជ្រើសរើស ផ្នែករឹងផ្សេងៗ ដើម្បីយកមកតម្លើងនោះទេ។ វាល្អសម្រាប់អ្នកខ្ជិល ឬក៏មិនចង់ចំនាយពេល តម្លើងដោយដៃខ្លួន ឯងផ្ទាល់ អាចមិនចេះ ឬមិនធ្លាប់មាន បទពិសោធន៍ក្នុងការ តម្លើងកុំព្យូទ័រ។ 

ជួបជាមួយនឹងម៉ាស៊ីនកុំព្យូទ័រស៊េរីចុងក្រោយគេរបស់ Corsair Vengeance 5180 ជាម៉ាស៊ីនកម្រិតក្បែរ កំពូល បង្កើតឡើង និងវិចខ្ចប់ក្នុង Case កម្រិតតូច ងាយស្រួលក្នុងការទុកដាក់ ជាមួយនឹងវិមាត្រ រីកទទឹងបន្តិច 276mm បណ្ដោយ 398mm និងកម្ពស់ 351mm។ វាតូចល្មម មើលទៅស្អាត ជាមួយនឹងកញ្ចក់ថ្លា មើលឆ្លុះដល់កង្ហារ RGB ធំៗចំនួន 2 នៅខាងមុខ និងមានកញ្ចក់ខាងឆ្វេង ដែលអាចមើលឆ្លុះទៅដល់ ខាងក្នុង រំលេចដោយភ្លើង RGB ជាច្រើន ទៅលើធុងទឹកបន្ថយកម្ដៅ នៅខាងលើ បន្ទះ RAM ពីរដើម ក្បាលបន្ថយកម្ដៅ CPU ក៏ដូចជាក្រាហ្វិចកាតរបស់ MSI ផងដែរ។ ចំនែកឯកម្លាំងម៉ាស៊ីន Vengeance 5180 ប្រើប្រាស់ជាមួយនឹង ផ្នែករឹងល្អៗ មានល្បឿនលឿនជាមួយ Specs ដូចខាងក្រោម៖

 

• CPU Intel Core i7-8700 6 Cores និង 12 Threads 

• RAM DDR4 Corsair Vengeance RGB Pro @2666MHz ទំហំ 16GB (RGB)

• CPU Cooler ជាប្រភេទ Corsair Hydro Series H100i Pro (RGB)

• GPU MSI nVIDIA GeForce RTX 2080 (8GB) 

• Motherboard Intel B360 ប្រភេទ Micro-ATX

• SSD របស់ Corsair Force MP300 ទំហំ 480GB (PCIe NVMe)

• Hard Disk Drive ទំហំ 2000GB @7200RPM 

• Power Supply (PSU) Corsair CX750 (750W) 80 Plus Bronze

• Case Corsair Crystal 280X RGB

• ដំណើរការដោយ Windows 10 Home 64-bit

• Keyboard ជាប្រភេទ Corsair K55 RGB

• Mouse ជាប្រភេទ Corsair Harpoon RGB

• ភ្ជាប់មកជាមួយនឹងកង្ហារបន្ថយកម្ដៅទំហំ 120mm ចំនួន 2 និង 140mm ចំនួន 2 (RGB)

• បន្ទះភ្លើង RGB ប្រភេទ Corsair RGB Lighting Strip

• iCUE Control ប្រភេទ Corsair Lighting Node PRO Digital RGB Lighting Controller

 

ជាមួយនឹង Vengeance 5180 ថ្មីនេះ រាល់ផ្នែករឹងសំខាន់ៗទាំងអស់ គឺជាផលិតផលរបស់ Corsair ផ្ទាល់ ដែលធានាទៅដល់គុណភាព ក្នុងការប្រើប្រាស់បាន រាប់សិបឆ្នាំ និងមានការធានាពេញលេញ ដល់ទៅ 2 ឆ្នាំ ពីក្រុមហ៊ុនទៀតផង។ 

សម្រាប់រន្ធតំណរភ្ជាប់ (I/O) នៅខាងក្រោយរួមបញ្ចូលមកជាមួយ៖

 

• USB Aជា USB 3.1 x 4

• USB C ជា USB 3.1 x 1

• RJ45 (LAN)

• HDMI x 1

• Display Port x 1

• DVI x 1

• រន្ធ Mouse និង Keyboard

• រន្ធ Audio x 6

 

និងខាងមុខរួមមាន៖

 

• USB 3.1 Gen 1 x 2

• រន្ធ Mic 3.5mm

• រន្ធកាស Audio 3.5mm

 

 

សម្រាប់អ្នកដែលចង់បានម៉ាស៊ីនកុំព្យូទ័រសម្រាប់យកទៅលេងហ្គេម ឬធ្វើការធ្ងន់ៗ ជាមួយនឹងការងារក្រាហ្វិច ហើយក៏ជា Fan គាំទ្រ ផលិតផលរបស់ Corsair ផងដែរ នោះ Vengeance 5180 អាចជាជម្រើសល្អមួយសម្រាប់អ្នក ព្រោះថានៅពេលនេះ វាចាប់ផ្ដើមចេញលក់ហើយ ក្នុងតម្លៃ USD 2,399.99 អាចកុម្ម៉ង់ យកមកប្រើនៅក្នុង ស្រុកខ្មែរយើងបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ