CAMBO REPORT

Popup Advertising5 seconds

Facebook នឹង​ចេញ​មុខងារ​លុប​សារ​ដែល​បាន​ផ្ញើ​ចេញ​រួច​ឆាប់​ៗ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីមុខងារនេះ គឺយើងបានដឹងថា វាមានវត្តមានយូរណាស់ មកហើយដែរ ដូចយើងបានឃើញ នៅលើកម្មវិធី Telegram, Viber និង WhatsApp ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ដែលបានផ្ញើសារចេញរួច អាចលុបបាន ដោយមិនឲ្យអ្នក ដែលទទួលសារនោះ បានឃើញនោះឡើយ។ តែកម្មវិធីខ្លះ ទុកពេលរហូត និងខ្លះទៀត ទុកពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ ប្រសិនបើលុប មិនទាន់ទេ គឺមិនអាចលុបបានទៀតទេ ចំពោះសារមួយនោះ។ 

មកដល់ពេលនេះ ទើបមានដំណឹងល្អពី Facebook ដែលគ្រោងបញ្ចេញ មុខងារនេះ ដល់អ្នកប្រើប្រាស់ Facebook Messenger បានប្រើប្រាស់ដែរ ដោយអាចឲ្យអ្នកប្រើលុបសារ ដែលបានផ្ញើចេញនោះបាន មិនឲ្យអ្នក ដែលទទួលសារនោះឃើញ ក្នុងរយៈពេលត្រឹមតែ 10 នាទី ប៉ុណ្ណោះ។ ដូច្នេះក៏មានន័យថា ក្នុងអំឡុងពេល 10 នាទី ដែលសារនោះបានផ្ញើ គឺអ្នកផ្ញើទៅ អាចលុបបាន ទាំងសងខាង តែបើលើស 10 នាទី គឺមិនអាចលុបបាន ទៀតទេ។ មុខងារនេះ នឹងចេញក្នុងពេលឆាប់ៗ ជាមួយកំណែអាប់ដេតជំនាន់ 191.0 ដោយកាលពីខែមុន មានគេប្រទះឃើញ Facebook កំពុងតែតេស្តសាកល្បង មុខងារនេះម្តងរួចទៅហើយ។ 

សរុបមក នេះជាដំណឹងល្អ ដល់អ្នកប្រើប្រាស់ Facebook Messenger ដែលនៅពេលឆាប់ៗខាងមុខនេះ Facebook នឹងបញ្ចេញមុខងារថ្មីមួយ សម្រាប់ឲ្យអ្នកប្រើ កម្មវិធីនេះបានប្រើ ដោយអាចលុបសារ ដែលផ្ញើចេញរួច មិនឲ្យអ្នកទទួលឃើញ ក្នុងអំឡុងពេល 10 នាទីប៉ុណ្ណោះ ហើយនេះក៏ជាការល្អ នៅពេលដែលយើង ផ្ញើសារខុស ឬច្រលំមនុស្សនោះ អាចលុបវិញ បានភ្លាមៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម