CAMBO REPORT

Popup Advertising5 seconds

បច្ចេកវិទ្យា​ថ្មីៗ​ត្រូវ​បាន​បំពាក់​ក្នុង​រថយន្ត Ford Ranger 2019 ដើម្បី​ចូល​រួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហា ដែលធ្ងន់ធ្ងរមួយដែលកើតមាន នៅទូទាំងពិភពលោក។ នៅក្នុងនោះដែរ ក្រៅពីការរិតបន្តឹងច្បាប់​ចរាចរណ៍និងការអប់រំបន្ថែម​ អំពីការគោរពច្បាប់ចរាចរណ៍ វិស័យឧស្សាហកម្មរថយន្ត ក៍បានចូលរួមចំណែក ក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍មួយផ្នែកធំដែរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វិស័យឧស្សាហកម្មរថយន្ត គឺជាផ្នែកមួយនៃ វិស័យឈានមុខគេដែលមាន ការអភិវឌ្ឍន៍ផ្នែក បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

 

 

ដើម្បីធ្វើឱ្យការបើកបរ ប្រកបដោយសុវត្ថិភាព សម្រាប់អ្នកបើកបរគ្រប់រូប ក្រុមហ៊ុនផលិតរថយន្តទូទាំង ពិភពលោកបានសិក្សា ស្រាវជ្រាវដើម្បីបង្កើត នូវបច្ចេកវិទ្យាថ្មីៗដែលជួយកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ បានមួយផ្នែកធំ។ បច្ចេកវិទ្យាទាំងនោះ មិនត្រឹមតែផ្ដល់សុវត្ថិភាព សម្រាប់អ្នកបើកបរប៉ុណ្ណោះទេ វាអាចផ្ដល់សុវត្ថិភាព ដល់អ្នកដំណើរទាំងអស់ក្នុងរថយន្តផងដែរ។ ប្រព័ន្ធសុវត្ថិភាពដែលបាន បង្កើតឡើងចុងក្រោយនេះ គឺខុសពីប្រព័ន្ធសុវត្ថិភាពដែលមាន បំពាក់នៅលើរថយន្តកន្លងមក ព្រោះវាមិនត្រឹមតែអាច កាត់បន្ថយគ្រោះថ្នាក់ នៅពេលរថយន្ត ប៉ះឬបុកនោះទេ បច្ចេកវិទ្យាចុងក្រោយនេះ អាចកាត់បន្ថយ និងការពារគ្រោះថ្នាក់ ចរាចរណ៍ដែលអាចនឹង កើតមាននៅពេលបើកបរតែម្ដង ។

 


ជាក់ស្ដែងសម្រាប់ទីផ្សាររថយន្តនៅប្រទេសកម្ពុជា យើងសូមលើកយកនូវរថយន្ត Pick-up មួយប្រភេទនោះគឺ Ford Ranger ស៊េរីថ្មី 2019 ដែលជារថយន្តម៉ូដែលថ្មីរបស់ Ford ដែលបានបំពាក់នូវ បច្ចេកវិទ្យាទាំងអស់នេះ ព្រមទាំងបានធ្វើការ អភិវឌ្ឍន៍នូវប្រសុវត្ថិភាព មួយចំនួនដែលជួយដល់ការ បើកបរនិងសុវត្ថិភាលើដងផ្លូវ។ ប្រព័ន្ធសុវត្ថិភាព ទាំងនោះរួមមាន ប្រព័ន្ធផ្តល់ដំណឹង គ្រោះថ្នាក់ជុំវិញរថយន្ត (Blind Sport Information System) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Collusion Warning) និងប្រព័ន្ធជំនួយលើចង្កូតនិងរំលឹក ឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping System) ប្រព័ន្ធកំណត់ល្បឿន និងអាចបន្ថយល្បឿនដោយ ស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control) និងប្រព័ន្ធរំលឹកអ្នក បើកបរនៅពេលមាន អារម្មណ៍ងងុយគេង (Driver Alert) ជាដើម។

 

ប៉ុន្តែសម្រាប់រថយន្ត Ford Ranger 2019 វិញ អ្វីដែលធ្វើឲ្យរថយន្តនេះ កាន់តែពិសេសជាង ម៉ូឌែលមុនៗទៅទៀត គឺវាបានបំពាក់បន្ថែមនូវ ប្រព័ន្ធសុវត្ថិភាពមួយប្រភេទទៀត ដែលជាបច្ចេកវិទ្យាចុងក្រោយ បង្អស់របស់ក្រុមហ៊ុន Ford បច្ចេកវិទ្យានេះអាចជួយ ឲ្យការបើកបររបស់អ្នក កាន់តែមានទំនុកចិត្ត និងមានសុវត្ថិភាព ជាងមុនទៀតនោះគឺ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បី ចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរ ជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់ សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរ នៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការ ចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

 


បច្ចេកវិទ្យានេះជួយបញ្ចៀសការបុកឬប៉ះ និងក្នុងករណីផ្សេងទៀតអាច ជួយកាត់បន្ថយការប៉ះទង្គិច ផ្នែកខាងមុខនិង ខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេល មានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមាន នៅខាងមុខផងដែរ។

 


ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Ford នេះ អ្នកអាចបើកបរប្រកប ដោយទំនុកចិត្ត និងមានភាពរលូនគ្រប់ពេលវេលា។ ក្រៅពីនេះ ដើម្បីការពារ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការគោរពក៏ដូចជាការ យល់ច្បាស់អំពីច្បាប់ ចរាចរណ៍គឺជាប្រការ សំខាន់បំផុតដែល អ្នកបើកបរគ្រប់រូបត្រូវតែធ្វើ។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Ford Cambodia Tag: យានយន្ត