CAMBO REPORT

Popup Advertising5 seconds

Xiaomi បញ្ចេញ Mi AirDots Youth Edition ជាកាស​ប្លូធូស​ជំនាន់​ថ្មី មាន​តម្លៃ​ត្រឹម 29 ដុល្លារ​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះ ក្រុមហ៊ុនអេឡិច​ត្រូនិចចិន Xiaomi ធ្វើការបញ្ចេញ​នូវ​កាស​ត្រចៀក​ស៊េរី​ថ្មី​របស់​ខ្លួន ចំនួន​មួយ​ម៉ូឌែល ជាប្រភេទ​កាស​ប្លូធូស ជាមួយ​ការ​ឌីហ្សាញ​រូបរាង តាមបែបទាន់សម័យ សម្រាប់យុវវ័យ និងមានប្រអប់សាកថ្ម សម្រាប់ដាក់កាស ផងដែរ។ ចំពោះ​កាស​ត្រចៀក​នេះ មានឈ្មោះថា Mi AirDots Youth Edition ដែលវាជាកាសល្អ គ្រាន់បើមួយ ស្ថិតក្នុងលំដាប់ថវិកា ដែលមនុស្សទូទៅ អា​ច​ប្រើប្រាស់បាន ដើម្បីកំដរការស្ដាប់តន្ដ្រីរបស់ពួកគេ មិនអោយទាស់ចិត្ត។

ចំពោះរចនាបថ Mi AirDots Youth Edition នេះ គឺមានភាពសាមញ្ញ ជាមួយការរំលេចដោយពណ៌ស យ៉ាងស្រស់ស្អាត ឯរូបរាង និង​ការរចនាគ្រលាក់ ត្រូវបានគេបង្កើតមក អោយស៊ីទៅនិងសណ្ឋាននៃទម្រង់ត្រចៀក ថែមទៀតផង។ ក្នុងនោះ វាក៏មាន នៅត្រង់​ពណ៌​ក្រហម ជាមួយនឹងគុណភាព ទាបជាងបន្ដិចបន្ដួច។ សម្រាប់កាសប្លូធូសនេះ គឺជាប្រភេទកាសដាក់ប៉ុង កៅស៊ូស៊ីលីកូន ដែល​ជា​កាស​កាត់​បន្ថយ សម្លេង​រំខាន​បាន​ច្រើន និងមានស្និត ក្នុងត្រចៀកល្អ។ អ្វីដែល​កាន់​តែ​ពិសេសនោះ យើង​ក៏​អាច​ប៉ះ​បញ្ជា​នៅ​ផ្នែក​ខាង​ក្រៅ ដើម្បីគ្រប់គ្រងដូចជា ការចាក់ចម្រៀង, ការទទួលទូរសព្ទ និងមុខងារជំនួយការ ជាដើម។

កាស Mi AirDots Youth Edition ត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Bluetooth 5.0 ទៅលើថាមពលថ្ម បើសិនយើង​ប្រើ​មួយ​ចំហៀង (Mono) វាអាច​កាន់​ថ្ម​បា​ន​ដល់ 5 ម៉ោង តែបើប្រើទាំងសងខាង (Stereo) វាអាចកាន់ថ្មបាន 4 ម៉ោង។ សម្រាប់ Case របស់វា បើសាកមួយពេញនោះ គឺអាចបន្តអោយកាស ប្រើបានដល់ទៅ 12 ម៉ោងឯណោះ។

សម្រាប់កាសប្លូធូស Mi AirDots Youth Edition ថ្មីនេះ នឹងត្រូវដាក់ជាផ្លូវការ ចាប់ពីថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2018 ឆាប់ៗខាង​មុខ​នេះ ក្នុងប្រទេសចិន ជាមួយតម្លៃ 29 ដុល្លារប៉ុណ្ណោះ ដែលវាជាតម្លៃមួយ សមរម្យតែម្តង សម្រាប់អោយគ្រប់គ្នា មានលទ្ធភាព ដើម្បី​ទិញ​យក​មកប្រើប្រាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ