CAMBO REPORT

Popup Advertising5 seconds

Google នឹងដោះ​ស្រាយ​បញ្ហា​រ៉េម​របស់ Pixel 3 ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Google នៅតែ​បំពាក់​រ៉េម​ទំហំ 4GB ដល់​ស្មាតហ្វូន Google Pixel ជំនាន់​ចុង​ក្រោយ​របស់​ពួក​គេ​គឺ Pixel 3 និង Pixel 3 XL ឆ្នាំនេះ​ក៏​មិន​ខុស​ពី​ឆ្នាំមុន តែ​កំលាំង​ម៉ាស៊ីន​គឺខ្លាំង​ជាងមុន រួមទាំងមានមកជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ ប៉ុន្តែមាន​មហាជន​ជាច្រើន ខកចិត្តនៅពេលដែលឃើញអេក្រង់ឆកដ៏ធំរបស់ Pixel 3 XL។ ដូចយើងបានដឹងថា ស្មាតហ្វូនដំនើរការ Android របស់​ក្រុមហ៊ុន​ជាច្រើន ចាប់ផ្តើមហក់ដល់ 8GB និង 10GB ហើយ តែ Google នៅមិនខ្វល់។

កាលពីខែមុន មានសារព័ត៌មានចេញផ្សាយ អំពីអ្នកប្រើប្រាស់ Pixel 3 និង Pixel 3 XL ថាមានបញ្ហាលើការគ្រប់គ្រងរ៉េម​របស់​ស្មាតហ្វូន​ទាំងនេះ។ អ្នកខ្លះបានរៀបរាប់ថា ពួកគេ​បើ​កកម្មវិធីមិនដល់ 3 ផង ឲ្យវាដើរលើ Background ដើម្បីងាយស្រួលបើក​ចុះ​ឡើង​ប្រើកម្មវិធីទាំងនោះ ប៉ុន្តែបើកកម្មវិធីមួយទៀត កម្មវិធីមុនបិទភ្លាមៗ មិនដើរលើ Background សោះ រីឯខ្លះទៀត ថាឲ្យ​តែ​បើក​កម្មវិធី​ថតរូបភ្លាម កម្មវិធីផ្សេងៗនឹងបិទភ្លាមដោយស្វ័យប្រវត្តិតែម្តង ដូចកាលពីស្មាតហ្វូនទំហំរ៉េម 1GB អញ្ចឹង។ សូមបញ្ជាក់ថា ដំណឹង​នេះ​បានលេចឮដល់ក្រុមហ៊ុនហើយ រួចក្រុមហ៊ុនក៏បានតបនឹងមានការជួសជុលក្នុងពេលឆាប់នេះ ព្រោះវាគ្រាន់តែបញ្ហា Software ប៉ុណ្ណោះ។

សរុបមក កាលពីខែមុន មានអ្នកប្រើប្រាស់ Google Pixel 3 និង Pixel 3 XL មួយចំនួន ចាប់ផ្តើមរអ៊ូ​ពីបញ្ហា​គ្រប់គ្រង​រ៉េមនៅ​លើ​ស្មាតហ្វូន​របស់ពួកគេ ដោយបញ្ហានេះ មិនទាន់មានការឆ្លើយតបពី Google នៅឡើយទេ តែភាគច្រើនមានគេគិតថាវាមកពីបញ្ហា Software ហើយកំណែអាប់ដេតក្រោយ អាចនឹងមកដោះស្រាយបញ្ហានេះក៏ថាបាន។ ទើបមកដល់ពេល ក្រុមហ៊ុនបានតបមកវិញ​ថា​នេះ​គ្រាន់​តែជាបញ្ហា Software ប៉ុណ្ណោះ ដូច្នេះនឹងមានការដោះស្រាយក្នុងពេលឆាប់ៗខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ