CAMBO REPORT

Popup Advertising5 seconds

ការពារគ្រឿង​កុំព្យូទ័រ​របស់​អ្នក​ជាមួយ​នឹង​កាតាប​ការពារ​ទឹក​របស់ MSI នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន MSI ទើបតែប្រកាសចេញជាផ្លូវការនូវ​កាតាប Gaming ស៊េរីថ្មីរបស់​ខ្លួន ដែល​វា​មាន​គោល​បំណង​ធំ​ទៅ​ដល់​ការការពារ​បាន​យ៉ាង​ប្រសើរជាមួយនឹងវត្ថុរាវ ព្រោះការបើប្រើកាតាបធម្មតា វាអាច​ត្រឹមជួយយក​ឧបករណ៍ គ្រឿងគ្រៅ ផ្នែករឹង ឬក៏កុំព្យូទ័រ​យួរ​ដៃ​របស់​អ្នក​ទៅ​ណាមកណាបាន តែបើចៃដន្យភ្លៀងធ្លាក់ ឬទឹកសាចត្រូវ វាអាចនឹងចោទជាបញ្ហាធំបាន។ សម្រាប់ដំណោះស្រាយទៅ​ដល់ Gamers ឬអ្នកថែឧបករណ៍ ក្រុមហ៊ុននាគភ្លើង MSI មានកាតាបថ្មីចំនួន 2 ម៉ូឌែល សម្រាប់ចេញលក់មួយជាឈ្មោះថា MSI Urban Raider និង MSI Mystic Knight ជាមួយរចនាបថប្លែក រំលេចស្ទាយផ្សេងគ្នា ដោយមួយមានសភាពលាត និងមួយទៀត​មាន​សភាព​លេងស្ទាយឆ្នូតៗ។

ទាំង Urban Raider និង Mystic Knight ត្រូវបានបង្កើតឡើងពីសាច់ក្រណាត់ល្អ និងមានខ្សែរ៉ូតមានគុណភាពខ្ពស់ អាចប្រើប្រាស់​បាន​រាប់សិបឆ្នាំ មិនងាយបែកព្រុយ មិនងាយខូច ពិសេសការពារជម្រាបទឹកបានយ៉ាងប្រសើរ។ លក្ខណៈពិសេសបំផុតនោះគឺ Mystic Knight មានចំនុចពិសេសមួយត្រង់ថា វាមានភ្ជាប់មកជាមួយនឹងអាវភ្លៀងមួយរួចជាស្រេច ដែលអាចឲ្យម្ចាស់​របស់​វា​ស្រោប​ការពារ​កាតាបឲ្យកាន់តែមានសុវត្ថិភាពថែមមួយកម្រិតទៀត ដូច្នេះបើទោះបីជាភ្លៀងបាក់មេឃ អ្នកក៏មិនចាំបាច់ខ្វាយខ្វល់រឿងទឹក​លិច​​ចូល​កាតាបអ្វីដែរ ខណៈ Urban Raider វាអាចការពារត្រឹមភ្លៀងល្មមៗ។ កាតាបទាំងពីរមានទំហំ 25-liter មានន័យ​ថា​យើង​អាច​ដាក់​កុំព្យូទ័រយួរដៃបានដល់ទំហំ 17 អ៊ីញ អមមកជាមួយនឹងថតជាច្រើនផ្សេងៗទៀតសម្រាប់ដាក់ឧបករណ៍បន្ទាប់បន្សំដូចជា Mouse, Keyboard កាស អង្គផ្ទុកទិន្នន័យ ស្មាតហ្វូន ថេប្លេត និងជាច្រើនផ្សេងទៀត។

សម្រាប់ពេលនេះ កាតាបថ្មីទាំងពីររបស់ MSI បានកំពុងចាប់ផ្ដើមចេញលក់ជាផ្លូវការហើយនៅតាមទីផ្សារអន្តរជាតិដោយ Mystic Knight លក់ក្នុងតម្លៃ USD 139.99 និង Urban Raider លក់ក្នុងតម្លៃ USD 119.99 ហើយវាក៏ត្រៀមនឹងមកដល់ទីផ្សារស្រុក​ខ្មែរ​យើងឆាប់ៗខាងមុខនេះផងដែរ ដែលតម្លៃអាចនឹងប្រហាក់ប្រហែលគ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: PCGamer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ