CAMBO REPORT

Popup Advertising5 seconds

Gigabyte ចេញ​ក្រាហ្វិច​កាត RTX 2080 និង 2080 Ti ដែល​មាន​កម្លាំង​ខ្លាំង បំពាក់​ជាមួយ​ធុង​ទឹក RGB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតក្រាហ្វិចជាច្រើនបានកំពុងត្រៀមខ្លួនរួចរាល់ក្នុង​ការ​នាំ​យក​ផលិតផល​ថ្មីៗ​របស់​ខ្លួន​ចេញ​លក់​ក្នុង​ទីផ្សារ រហូត​ដល់​ឆ្នាំ​ក្រោយ អតិថិជន ឬអ្នក​ប្រើប្រាស់​ទូទៅ នឹងមាន​ឱកាស​ធ្វើការ​សម្រេច​ចិត្តជ្រើស​រើស​យកក្រាហ្វិចកាតមួយណា ដែលពួកគេចង់បាន ឲ្យ​ស៊ី​ទៅ​នឹង​សាច់​ប្រាក់ ឬក៏ស៊ីជាមួយនឹង Brand ដែលពួកគេចង់បាន តែក៏មានអ្នកប្រើប្រាស់ខ្លះចង់បាននូវអ្វីដែលថ្មី ប្លែក ល្អជាង​គេ ស្អាងជាងគេ និងពិសេសជាងគេផងដែរ។ ជាមួយគ្នានេះផងដែរ Aorus ដែលគ្រប់គ្រងដោយក្រុមហ៊ុន Gigabyte ទើបតែបា​ន​ប្រកាស​ចេញនូវក្រាហ្វិចកាតជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ជាម៉ូឌែលកប់ស៊េរីជាងគេ ដែលបំពាក់មកជាមួយនឹងធុងទឹក ដើម្បីបន្ថយ​កម្ដៅ ធ្វើឲ្យវារត់បានត្រជាក់ មិនខ្វាយខ្វល់ដល់រឿង Overclock។

ជួបជាមួយនឹង Aorus GeForce RTX 2080 Extreme Waterforce WB និង RTX 2080 Ti Waterforce WB មានរូបរាងកាច ទាក់ទាញ រំលេចដោយភ្លើង RGB នៅលើបន្ទះបន្ថយកម្ដៅ និងភ្លើង RGB បន្ថែមទៀតនៅលើកង្ហារទំហំ 120mm បាញ់ទៅលើបន្ទះ Radiator។ ជាមួយនឹងក្រាហ្វិចកាតកម្រិតកប់បែបនេះ វាត្រូវបានក្រុមហ៊ុនធ្វើការ Overclocked ចេញពីរោងចក្ររួចជាស្រេច មាន​ន័យ​ថាវារត់បានលឿនជាងក្រាហ្វិចកាត RTX 2080 និង RTX 2080 TI ពពួក Founders Edition ដោយ៖

 

•    RTX 2080 Ti មានល្បឿន Core Clock លោតដល់ 1,770MHz លឿនជាង 225MHz បើធៀបទៅនឹងម៉ូឌែលធម្មតា

•    RTX 2080 មានល្បឿនលោតដល់ 1,890MHz លឿនជាង 180MHz ចេញពីប្រអប់ស្រាប់

 

Gigabyte ក៏បានធ្វើការ Overclock នូវល្បឿន Memory ពី 14,000MHz ឡើងទៅ 14,140MHz ផងដែរ ពិសេសបើម្ចាស់របស់វា​ចង់​ធ្វើការ Overclock បន្ថែមក៏បានតាមចិត្ត ទៅតាមសម្ថភាពដែលវាអាចធ្វើទៅបានតាមរយៈ MSI Afterburner ឬ EVGA Precision X1 ដោយ Gigabyte លើកឡើងថាក្រាហ្វិចកាតទាំងពីរនេះបង្កើតឡើងសម្រាប់ Extreme Overclocking។

សម្រាប់រន្ធតំណរភ្ជាប់ (I/O) វិញគឺមួយពេញចិត្តតែម្ដង ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ម៉ូនីទ័រច្រើនគ្រឿងក្នុងពេលតែមួយ ឬចូលចិត្ត​ធ្វើការ Stream វីដេអូនៅតាមបណ្ដាញសង្គម ឬអ៊ីនធឺណិតជាដើម ព្រោះក្រាហ្វិចនេះមានរន្ធតំណរភ្ជាប់ដូចជា៖

 

•    HDMI 2.0 x 3

•    DisplayPort 1.4 x 3

•    USB C x 1

 

Aorus ទាំងពីម៉ូឌែលក៏អាចយកទៅប្រើប្រាស់ជាមួយនឹងមុខងារ NVLINK ផងដែរ សម្រាប់អ្នកចង់តម្លើងក្រាហ្វិចកាត 2-3 ដើម ក្នុង​ម៉ាស៊ីនតែមួយ ដើម្បីទទួលបានល្បឿនលឿនហួសនិស្ស័យ ថែមទាំងមានការធានាដល់ទៅ 4 ឆ្នាំពីក្រុមហ៊ុន Gigabyte ផ្ទាល់។ សម្រាប់ពេលនេះ Gigabyte នៅមិនទាន់ប្រកាសឲ្យដឹងអំពីតម្លៃនៅពេលក្រាហ្វិចកាតទាំងពីរម៉ូឌែលនេះចេញលក់ក្នុងទីផ្សារនោះទេ តែ​កុំរំពឹងទុកថាវាធូរថ្លៃឲ្យសោះ ដឹងតែថ្លៃជាងពពួកក្រាហ្វិចដែលប្រើប្រាស់កង្ហារ 3 យ៉ាងហោច USD 300.00 ឡើងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Gigabyte Tag: កុំព្យូទ័រ