CAMBO REPORT

Popup Advertising5 seconds

BMW ប្រកាសចេញ​រថយន្ត​ទំនើប​ឆ្នាំ 2019 ពពួក 8 Series មាន​កម្លាំង​ម៉ាស៊ីន​ស្ទុះ និង​មុខ​កាច

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតគ្រឿងចក្រ ហើយក៏មាន​ភាព​ល្បីល្បាញ​ខ្លាំង​ទូទាំង​ពិភពលោក​ទៅ​លើ​ការ​ផលិត​រថយន្ត បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ ដោយ​បង្ហាញ​ឲ្យម​ហាជន​បាន​ឃើញ​នូវ​រចនាបថ​រូបរាង​ថ្មីដ៏​ទាក់​ទាញ នៃ​រថយន្ត 4 កៅអី ដែលលេងស្ទាយជារថយន្តស្ព័រ អម​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើបៗ ជួយសម្រួលទៅដល់ការបើកបរឲ្យកាន់តែមានសុវត្ថិភាព ធ្វើឲ្យជីវិតកាន់តែមានន័យ។

សម្រាប់អ្នកដែលស្រលាញ់រថយន្តស្ព័រ ដែលមានរូបរាងកាចសាហាវ ទាក់ទាញ មានស៊ីញ៉ូប្រដេញ ភ្លើងឡាហ៊្សែរ BMW 8 Series ឆ្នាំ 2019 គឺជា​ជម្រើស​ដ៏​ល្អ​មួយ ដែលវា​មាន​រាង​ទាប ចែក​ចេញ​ជាពីរគឺប្រភេទ Coupe (បិទដំបូល) និង Drop-top (បើកដំបូង តែ​អា​ច​បិទ​ដំបូល​បានដោយរណាំងស្បែក) ជាមួយនឹងវិមាត្រសរុបដូចគ្នា កម្លាំងម៉ាស៊ីនដូចគ្នា អាស្រ័យទៅលើការជ្រើសរើស​តាមស្ថាន​ភាពផ្លូវ ដែលអ្នកត្រូវបើកបរជាក់ស្ដែង។ 8 Series ឆ្នាំ 2019 មានទ្វារពីរ អាចផ្ទុកអ្នកដំណើរបាន 4 នាក់ ដោយម៉ូឌែលឥតដំបូល ត្រូវចំនាយពេល 15 វិនាទី ដើម្បីបិទបើក អមមកជាមួយរចនាបថតាបឡូខាងក្នុងស្រស់ស្អាត ជាមួយនឹងពូកស្បែក មានគុណភាព​ខ្ពស់ ប្រើប្រាស់ប៊ូតុងចុចបញ្ជាស្វ័យប្រវត្តិ និងមានអេក្រង់ពីរ ដោយមួយសម្រាប់ប្រើប្រាស់ទៅលើមុខងារចាក់តន្ត្រី មើលផែនទី ប្រព័ន្ធ​កម្ដៅ គ្រប់គ្រងដោយប្រព័ន្ធ Apple CarPlay ខណៈអេក្រង់ទី 2 ស្ថិតនៅត្រង់អ្នកបើកបរ សម្រាប់តាមដាននូវល្បឿន សាំង កម្ដៅ​ម៉ាស៊ីន ។ល។

កម្លាំងម៉ាស៊ីនសម្រាប់រថយន្តក្នុងខ្សែស្រឡាយ 8 Series ថ្មីនេះ វាប្រើប្រាស់ម៉ាស៊ីនមានស៊ីឡាំងជាប្រភេទ Turbocharged កម្រិត 4.4-liter មានម៉ាស៊ីន V8 សរុបជាកម្លាំងសេះដល់ 523 អមមកជាមួយនឹងកម្លាំងរង្វិលជុំ 553 pound-feed ធ្វើឲ្យវាមាន​សន្ទុះ​ល្បឿន​លឿន​គ្រាន់បើដែរ បើទោះបីជាវាមិនមែនជារថយន្តពពួក Sport ក៏ពិតមែន តែវាអាចធ្វើការបង្កើនល្បឿនពី 0KM/H ទៅ 100KM/H ដោយចំនាយពេលត្រឹម 3.7 វិនាទីតែប៉ុណ្ណោះ អាចធ្វើឲ្យអ្នកធ្វើដំណើរជាមួយបះសក់ផងដែរ។ ជុំវិញបទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់ម្ចាស់របស់ BMW 8 Series ស៊េរីឆ្នាំ 2018 អាចធ្វើការបើកបរទៅតាមប្រភេទ Mode តាមការកំណត់ដូចជា៖

 

•    ECO

•    PRO

•    COMFORT

•    SPORT

•    SPORT+

 

ចង់បានលឿនហើយខ្លាំងអាចដាក់ Sport+ ជាមួយសម្លេងម៉ាស៊ីនដូចគោព្រៃ ឬចង់ស៊ីសាំងតិចអាចដាក់ ECO មានសម្លេងស្ងាត់​ងាយ​ស្រួល​ជិះមើលទេសភាព ស្របពេលអាចសាកថ្មតាមដុយ USB ល្បឿនលឿន ឬសាកថ្មឥតខ្សែក៏បាន ថែមទាំងមាន WiFi Hotspot មកជាមួយស្រាប់ តែត្រូវចំនាយប្រាក់ប្រើប្រាស់សេវាកម្មនៅក្រៅទើបបាន។

 

 

ជាមួយនឹង BMW 8 Series ឆ្នាំ 2019 ម៉ូឌែលដំបូងដែលនឹងចូលទីផ្សារដំបូងគេគឺ M850i xDrive ដូចរូបភាពបង្ហាញក្នុងអត្ថបទព័ត៌​មាន​នេះ ជាមួយនឹងតម្លៃក្នុងទីផ្សារអន្តរជាតិ USD 121,400 នៅមិនទាន់គិតបញ្ចូលជាមួយនឹងថ្លៃដឹកជញ្ជូន និង​ពន្ធអាករ​នៅ​ឡើយ​។ MBW M850i xDrive នឹងចូលទៅដល់ទីផ្សារសហរដ្ឋអាមេរិកនៅខែមីនាឆ្នាំក្រោយនេះឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត