CAMBO REPORT

Popup Advertising5 seconds

Samsung នឹង​ដាក់​ចេញ Android 9 Pie ជំនាន់ Beta ជា​ផ្លូវ​ការ​ក្នុង​សប្តាហ៍​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបនឹងធ្វើការបង្ហោះរូបភាព មួយសន្លឹក នៅលើ Facebook Page របស់ពួកគេ ដែលមានឈ្មោះថា Samsung Mobile អមជាមួយអក្សរឡូហ្គូរ Samsung មានរាងកោង បត់ត្រលប់ខ្នង ចូលគ្នា។ សម្រាប់ចំនុចនេះដែរ ត្រូវបានគេសន្មត់ថា Samsung អាចនឹងបញ្ចេញស្មាតហ្វូន ដែលមានអេក្រង់កោង អាចបត់ចូលគ្នា ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ SDC 2018 (មកពីពាក្យពេញថា Samsung Developer Conference) នឹងប្រព្រឹត្តទៅ នៅថ្ងៃទី 07-08 ខែវិច្ឆិកា ឆ្នាំ 2018។ 

ចំពោះទូរសព្ទនេះដែរ ត្រូវបានគេអោយឈ្មោះថា Galaxy F ដែលជាអក្សរតំណាង អោយពាក្យពេញគឺ Foldable ហើយវាអាចនឹងមាន ទំហំអេក្រង់ 7.3 អ៊ីញ ប្រភេទ OLED ដោយទំហំនៃអេក្រង់នេះ ពេលបត់ចូលគ្នា គឺមានទំហំ 4.6 អ៊ីញ។

 

ក្រៅពីដំណឹងខាងលើនេះ យើងក៏ទទួលបានការបញ្ជាក់អោយឃើញចំនុចថ្មីមួយទៀត ពីខាងក្រុមហ៊ុន Samsung នៅកូរ៉េខាងត្បូង នោះគឺ “New Galaxy UX” ដែលវាជា UX ជំនាន់ថ្មី និងមានការភ្ជាប់មកជាមួយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9.0 Pie ជាជំនាន់សាកល្បង (Beta Program) ផងដែរ។ ក្នុងនោះ ក៏មានលេចធ្លាយរូបភាព ដែលត្រូវបានគេ Screenshots ចេញពីទូរសព្ទ Galaxy S9 អោយគ្រប់គ្នា បានឃើញជាក់ច្បាស់ ថែមទៀតផង។

សម្រាប់ការផ្លាស់ប្តូរ UX ជំនាន់ថ្មីនេះ វានឹងនាំមកនូវ មុខមាត់ថ្មីទាំងនៅក្នុង Settings និង Menu, មុខងារ Dark Mode ថ្មី, ផ្ទាំង Interface លើកម្មវិធី ដូចជា Dialer, Messages, Clock, Calendar និងផ្សេងៗ មួយចំនួនទៀត កាន់តែទាក់ចិត្ត ប្លែកភ្នែកជាងមុន រួមទាំងមុខងារ បញ្ជាលើអេក្រង់ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ