CAMBO REPORT

Popup Advertising5 seconds

Galaxy Note 9 ជម្រើស​ពណ៌​ស​ស្អាត​នេះ អាចនឹង​ទាក់​ចិត្ត​អ្នក​គាំ​ទ្រ​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Galaxy Note 9 ជាស្មាតហ្វូនកំណែអាប់​ដេត​ជំនា​ន់​ចុង​ក្រោយ​គេ នៃ​ត្រកូល Note ដែល​វា​ត្រូវ​បាន​ក្រុមហ៊ុន Samsung ប្រកាស​ចេញ ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃទី 09 ខែសីហា ឆ្នាំ 2018 កន្លង​ទៅ ជាមួយ​ជម្រើស​ចំនួន 4 ពណ៌ រួម​មាន​ពណ៌ Metallic Copper, ពណ៌ Lavender Purple, ពណ៌ Ocean Blue និងពណ៌ Midnight Black ដែល​ទាំង​នេះ សុទ្ធសឹងជាពណ៌ទទួលបានការចាប់អារម្មណ៍ ពី​សំណាក់​អ្នកប្រើប្រាស់។

លុះមកដល់ចុងខែកញ្ញា ឆ្នាំ 2018 ខាងក្រុមហ៊ុន Samsung ក៏បានធ្វើការបញ្ចេញ ជម្រើសមួយពណ៌បន្ថែមទៀត សម្រាប់ Galaxy Note 9 ដើម្បីតម្រូវចិត្តអ្នកគាំទ្រ នោះគឺពណ៌ Cloud Silver ឬពណ៌ប្រាក់ភ្លឺចាំង។

បន្ទាប់ពីការបញ្ចេញជម្រើសពណ៌ Cloud Silver ឥលូវនេះ យើងក៏ទទួលបានដំណឹងមួយ ទាក់ទងនឹងទូរសព្ទ Galaxy Note 9 ដែលអាចនឹងត្រូវបានបន្ថែម ជម្រើសពណ៌ថ្មីមួយទៀត គឺពណ៌ White ដែលបង្កើតមកសម្រាប់អ្នកស្រលាញ់ និង ចូលចិត្តពណ៌ស។ សម្រាប់ពណ៌សបែបនេះ ខកខានចេញនៅលើទូរសព្ទត្រកូល Note ចំនួន 2 ជំនាន់មកហើយ គឺនៅលើ Note 7 និង Note 8 ដោយវាត្រូវបានចេញលើកចុងក្រោយបង្អស់ត្រឹម Galaxy Note 5 (ពណ៌ White Pearl)។

សម្រាប់ Galaxy Note 9 ជម្រើសពណ៌សនេះ ត្រូវបានគេរំពឹងថា វាអាចនឹងបង្ហាញវត្តមានជាផ្លូវការ នៅក្នុងឱកាសបុណ្យ Christmas ខាងមុខ ឯលក្ខណៈសម្បត្តិទូទៅ របស់វាគឺមិនមានអ្វី ប្លែកនោះទេ។ អញ្ចឹង សម្រាប់អ្នកដែលស្រលាញ់ និងចូលចិត្ត​ពណ៌ស ប្រាកដណាស់ នឹងពេញចិត្តលើពណ៌ សស្អាត បែបនេះ ជាក់ជាមិនខាន។

 

ទស្សនាវីឌីអូបង្ហាញលក្ខណៈសម្បត្តិ Galaxy Note 9 ដោយខេមបូរីផត ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ