CAMBO REPORT

Popup Advertising5 seconds

Galaxy F ស្មាតហ្វូន​មាន​អេក្រង់​កោង​បត់​ចូល​គ្នា​បាន អាច​នឹង​បង្ហាញ​វ​ត្តមាន​ក្នុង​សប្តាហ៍​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក ប្រិយមិត្តដែលនិយម​តាម​ដានព័ត៌​មាន​បច្ចេក​វិទ្យា ប្រហែល​ជា​ធ្លាប់​បាន​ដឹង តាម​រយៈ​ប្រភព​លេចធ្លាយ​ជា​ច្រើន រួច​មក​ហើយ ពាក់ព័ន្ធនឹង​ចំនុច​នៃ​គម្រោង​ការ​មួយ របស់​ក្រុមហ៊ុន Samsung តាំងពីជាង 3 ឆ្នាំមុន នោះ​គឺ​ការ​ផលិត​ស្មាត​ហ្វូន ដែល​មាន​អេក្រង់​កោង​អាចបត់ចូលគ្នាបាន។ ចំពោះទូរសព្ទមិនទាន់លេចចេញរូបរាងនេះ ត្រូវបានគេអោយឈ្មោះថា Galaxy F ឬស្ថិត​ក្នុង​ត្រកូល F ដែល​ជាអក្សរ​តំណាង​អោយ​ពាក្យ​ពេញ​គឺ Foldable។

ក្នុងនោះ អ្នកគាំទ្ររបស់ Samsung ជាច្រើន បាននាំគ្នារំពឹងថា Galaxy F អាចនឹងក្លាយជាស្មាតហ្វូន ដែលមានលក់​នៅ​លើទី​ផ្សារ​ដំបូង​គេ ក្នុង​ពិភពលោក ខណៈ​ដែល​មាន​បណ្តា​ក្រុម​ហ៊ុន​ធំៗ មួយ​ចំនួន រួមមាន OPPO, LG, Xiaomi និង Huawei ជាដើម ក៏មាន​គម្រោង​ការ​ផលិតចំនុចនេះដូចគ្នា។ ប៉ុន្តែនៅទីបំផុត ស្មាតហ្វូនអេក្រង់កោងអាចបត់បាន និងដំបូងគេបង្អស់ ដែលបានបង្ហាញ​វត្តមាន​ជាផ្លូវ​ការ នៅក្នុងពិភពលោក មិនមែនជាផលិតរបស់ក្រុមហ៊ុនណាមួយ ដូចដែលយើងបានរៀបរាប់មុននេះឡើយ តែវាត្រូវបានផលិត​ដោយ​ក្រុម​ហ៊ុនមួយឈ្មោះថា Royole ហើយចំពោះម៉ូឌែលទូរសព្ទនេះដែរ មានឈ្មោះជាផ្លូវការគឺ FlexPai។

យ៉ាងណា នៅក្នុងពេលឥលូវនេះ ស្រាប់តែយើងបានទទួលបានដំណឹងថ្មីមួយ ទាក់ទងនឹងវត្តមានស្មាតហ្វូន Galaxy F របស់​ក្រុមហ៊ុន Samsung ដែលគេបានរំពឹងថា អាចនឹងបង្ហាញខ្លួន ជាផ្លូវការ នៅក្នុងសប្តាហ៍នេះ ក្នុងព្រឹត្តិការណ៍ SDC 2018។  ក្នុង​នោះ កាលពីម្សិលមិញ Facebook Page: Samsung Mobile ក៏បានបង្ហោះរូបភាពអក្សរឡូហ្គូរ Samsung មានរាងកោង បត់​ត្រឡប់ខ្នងចូលគ្នា ដែលនេះក៏ជាតម្រុយមួយ សម្រាប់អោយគ្រប់គ្នា កត់ចំណាំទុកផងដែរ។ វាប្រាកដជាដំណឹងល្អ ប្រសិន​បើ​គ្រប់​យ៉ាង ក្លាយ​ជាពិត និងជាពិសេសសម្រាប់អ្នកគាំទ្រ ដែលធ្លាប់ទន្ទឹងរង់ចាំ ការមកដល់នៃទូរសព្ទអេក្រង់កោងអាចបត់បាន ជាយូរ​មក​ហើយនោះ។

ជាចុងក្រោយ ពីប្រភពក៏បានបង្ហាញការពឹងមួយទៀតថា ទូរសព្ទ Galaxy F នេះ អាចនឹងមានទំហំអេក្រង់ 7.3 អ៊ីញ ប្រភេទ OLED ដោយទំហំនៃអេក្រង់ពេលបត់ គឺមានទំហំ 4.6 អ៊ីញ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ SDC 2018 ឬពាក្យពេញ Samsung Developer Conference នឹងប្រព្រឹត្តទៅនៅថ្ងៃទី 07 ខែវិច្ឆិកា ឆ្នាំ 2018 (ស្អែកនេះហើយ)។ ចំណែកយើងទាំងអស់គ្នា នឹងរង់​ចាំ​មើល ថាតើវត្តមានស្មាតហ្វូនអេក្រង់កោងអាចបត់ចូលគ្នាបាន បង្ហាញខ្លួន ជាផ្លូការមែនឬយ៉ាងណា?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: BGR Tag: ទូរស័ព្ទ