CAMBO REPORT

Popup Advertising5 seconds

ត្រៀម! OnePlus 6T និង Google Pixel 3 XL នឹង​បង្ហាញ​វត្ត​មាន​ក្នុងទីផ្សារ​ប្រទេស​យើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ត្រកូល OnePlus ត្រូវបានពិភពលោកស្គាល់ ថាជាស្លាកសញ្ញា ដែលតែងតែបំពាក់ កម្លាំងម៉ាស៊ីនខ្លាំងកប់ និងជាពិសេសនោះ វាក៏មានតម្លៃធូរថ្លៃ ជាងគេផងដែរ បើធៀបជាមួយនឹងស្មាតហ្វូន លំដាប់កំពូលរបស់ក្រុមហ៊ុនដទៃ។ ដោយឡែកស្មាតហ្វូនរបស់ Google ក៏ដូច្នេះដែរ វាជាស្មាតហ្វូនលំដាប់កំពូល របស់ក្រុមហ៊ុនដែលជាម្ចាស់របស់ Android OS មានកម្លាំងម៉ាស៊ីនខ្លាំង និងជាពិសេសនោះ វាក៏ទទួលបានកំណែអាប់ដេត បានលឿនជាងស្មាតហ្វូន Android របស់ក្រុមហ៊ុនដទៃផងដែរ ត្រកូល Pixel ចេញបានបីជំនាន់ ហើយបើរាប់មកដល់ពេលនេះ។

 

 

សម្រាប់ក្នុងឱកាសនេះដែរ យើងក៏ទទួលបានព័ត៌មានថា ស្មាតហ្វូនជំនាន់ចុងក្រោយ ទាំងពីរម៉ូឌែលរបស់ ក្រុមហ៊ុនទាំងពីរនេះ ក៏នឹងមានការនាំចូលមក ក្នុងប្រទេសយើងក្នុង ពេលឆាប់ៗខាងមុខនេះផងដែរ ដែលអ្នកអាចទំនាក់ទំនង ធ្វើការកុម៉្មង់ទុកជាមុនបាន ឬក៏សាកសួរព័ត៌មាន បន្ថែមទៀតបាននៅ ហាងលក់ទូរសព្ទដៃ The Premier។ អញ្ចឹងសម្រាប់អ្នក ដែលមានបំណង ចង់ក្លាយជាម្ចាស់ស្មាតហ្វូនកម្លាំងយក្ស មួយក្នុងចំណោមពីរនេះ បានមុនគេនោះ អ្នកអាចទាក់ទងតាម រយៈលេខទូរសព្ទ 011991999 ឬទៅកាន់ហាងខាងលើនេះបាន។

 

លក្ខណៈសម្បត្តិត្រួសៗពីស្មាតហ្វូនទាំងពីរនេះ

OnePlus 6T


-    អេក្រង់ឆកបែបតំណក់ទឹក


-    បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃដោយផ្ទាល់នៅលើអេក្រង់ + Face Recognition


-    អេក្រង់ Full-Display ប្រភេទ Optic AMOLED ទំហំ 6.41 អ៊ីញ (1080 x 2340) pixels, Aspect Ratio 19.5:9 និងមានដង់ស៊ីតេអេក្រង់ 402 ppi


-    កាមេរ៉ាក្រោយ (16MP + 20MP) និងកាមេរ៉ាមុខមានទំហំ 16 MP


-    ដំណើរការដោយ Android Pie 9.0, CPU Octa-Core រត់បាន 2.8 GHz, GPU Adreno 630, និងមាន Chipset ជំនាន់ចុងក្រោយ Snapdragon 845 (10nm)


-    RAM 6/8GB និង ROM 128/256GB (មិនអាចបន្ថែម SD-Card ក្រៅទេ)


-    ថ្មទំហំ 3700 mAh


-    ជម្រើសពណ៌: ស្វាយ និង ខ្មៅ (Mirror and Midnight)

 



Google Pixel 3 XL


-    អេក្រង់ឆក


-    អេក្រង់ Full-Display ប្រភេទ P-AMOLED ទំហំ 6.3 អ៊ីញ (1440 x 2960) pixels, Aspect Ratio 18.5:9 និងមានដង់ស៊ីតេអេក្រង់ 523 ppi


-    សេនសឺស្កេនស្នាមម្រាមដៃនៅខាងក្រោយ + Face Recognition


-    កាមេរ៉ាក្រោយ 12.2MP និងកាមេរ៉ាមុខ (8MP + 8MP)


-    ដំណើរការដោយ Android Pie 9.0, CPU Octa-Core រត់បាន 2.5 GHz, GPU Adreno 630, និងមាន Chipset ជំនាន់ចុងក្រោយ Snapdragon 845 (10nm)


-    RAM 4GB និង ROM 64/128GB (មិនអាចបន្ថែម SD-Card ក្រៅទេ)


-    ថ្មទំហំ 3430 mAh


-    ជម្រើសពណ៌: ស ផ្កាឈូក និង ខ្មៅ

 


ព័ត៌មានបន្ថែម: https://www.facebook.com/thepremier168

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Premier Tag: ទូរស័ព្ទ