CAMBO REPORT

Popup Advertising5 seconds

គំរោងផលិត iPhone XR បន្ថែម ត្រូវ​បាន​កាត់​បន្ថយវិញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះមិនមែនជាការបរាជ័យនោះទេ តែនេះ​ជា​ការធ្វើ​ហើយ​មិន​ចំណេញ ព្រោះកាល​ពី​កន្លង​ទៅ ដូច​យើង​ធ្លាប់​បាន​ដឹង​ថា​ចំនួន​លក់​របស់ iPhone 5c ពិត​ជា​មិនបាន​ច្រើន​ទេ ដោយសារ​តែ​វា​មាន​ពណ៌​ច្រើន និងមើល​ទៅ​មិន​មាន​អ្វីគួរ​ឲ្យ​ទាក់​ចិត្តអ្នក​ប្រើឡើយ តែមកដល់​ពេល​នេះ Apple នៅតែព្យាយាមប្រើប្រាស់យុទ្ធសាស្រ្តនេះម្តងទៀត ដោយបញ្ចេញ iPhone XR ដែលមានចំនួន 6 ពណ៌ខុសៗគ្នា ហើយក៏ចាប់ផ្តើមដឹងថាមិនសូវជាមានសន្ទុះអ្នកជាវច្រើនឡើយ។

iPhone XR ផលិតឡើងមក មានកម្លាំងម៉ាស៊ីនខ្លាំង ប្រើប្រាស់ឈីបដូច iPhone Xs និង Xs Max ដែរ​ ដោយគ្រាន់តែវាប្រើប្រាស់អេក្រង់ LCD កម្រិត 720 ភិចសែល, កាមេរ៉ាក្រោយតែមួយគ្រាប់, គែមអាលុយមីញ៉ូម និង​កម្រាស់ក្រាស់ ចឹងអ្នកទិញ ច្បាស់ជាគិតដល់ iPhone Xs និង Xs Max មុនហើយ។ ដោយសារតែបញ្ហាផលិតអេក្រង់ ទើប iPhone XR ចេញលក់ក្រោយ iPhone Xs និង Xs Max មួយខែ ដូច្នេះអ្នកខ្លះក៏បានទិញ iPhone Xs មុនទៅហើយ ខ្លះទៀត មិនចង់បានស្មាតហ្វូនអេក្រង់កម្រិត 720 ភិចសែលទៀតទេ សម័យឆ្នាំ 2018 ទៅហើយ អ្នកខ្លះក៏គិតថាវាមានកាមេរ៉ាតែមួយ ខ្លាច​ពេល​ប្រើគេឌឺ ដូច្នេះក៏ធ្វើឲ្យចំនួនលក់របស់ស្មាតហ្វូនមួយនេះមានសន្ទុះមិនល្អដូចគេ រហូតធ្វើឲ្យ Apple កាត់បន្ថយការផលិតបន្ថែម ព្រោះគំរោងដើមពួកគេ គ្រោងផលិតបន្ថែម។

ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាបញ្ហាធំនោះទេ ព្រោះ Apple បានលក់ស្មាតហ្វូនដែលមានតម្លៃថ្លៃកប់ រកប្រា​ក់​បាន​ច្រើន​ជាង​រាល់​ឆ្នាំទៅហើយ តែចំនួនលក់ថយចុះទៅវិញ ដូច្នេះវាក៏មិនមែនជាការបរាជ័យដែរ ព្រោះក្រុមហ៊ុនទាំង​អស់​ផ្តោត​សំខាន់​លើ​ប្រាក់​ចំណូល​នេះឯង ឲ្យតែមានប្រាក់ចំណូលច្រើនលើសពីឆ្នាំទៅ គឺមានន័យថាក្រុមហ៊ុនទទួលបានជោគជ័យមួយ​កម្រិត​ទៀត​ហើយ​។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ទូរស័ព្ទ