CAMBO REPORT

Popup Advertising5 seconds

OnePlus 6T ពណ៌ស្វាយ មាន​វត្តមាន​​នៅ​ទីផ្សារ​ប្រទេស​ចិន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីមានពាក្យចចាមអារ៉ាមនិយាយ​តគ្នា ច្រើន​ឡើងៗ ដោយ​ក្នុង​ក្តី​សង្ស័យ ទើប​នៅ​ពេល​យើង​អាច​ជឿ​ជាក់​បាន​ច្បាស់​ថា កំពូល​ស្មាតហ្វូន​របស់ OnePlus គឺ OnePlus 6T នោះ ពិតជាមាន​វត្តមាន​ពណ៌ស្វាយ​មែន ព្រោះទើបលេចរូបរាងពិតនៅប្រទេសចិន ហើយ​ម៉ូឌែលនេះ ក៏បានចេញឈ្មោះនៅលើវេបសាយលក់របស់ក្រុមហ៊ុននេះផងដែរ ហើយវាមានមកជាមួយទំហំរ៉េម 8GB និង​អង្គផ្ទុក​ទិន្នន័យ 128GB ។

គេបានដាក់ឈ្មោះឲ្យពណ៌ថ្មីនេះថា Thunder Purple តែក្រុមហ៊ុន OnePlus មិនបានប្រកាសបង្ហាញវាជាផ្លូវការនៅឡើយទេ ប៉ុន្តែ​មាន​ភស្តុតាងជាច្រើន បានបង្ហាញថាវាពិតជាមានវត្តមានរួចហើយ ប៉ុន្តែមិនទាន់ប្រកាស ដោយគ្រាន់តែបង្ហាញឈ្មោះ រូបរាងមួយ​ចំនួន​នៅលើវេបសាយផ្សេងៗ ជាពិសេសវាមានដាក់ឲ្យកុម្ម៉ង់នៅលើវេបសាយ OnePlus របស់ចិន ដែលមានតម្លៃប្រមាណ 3,599 យ័ន ស្មើលុយអាមេរិក 522 ដុល្លារ។ ពណ៌ថ្មីនេះ មានលក្ខណៈជាពណ៌លាយ ផ្នែកខាងក្រោយជ្រុងខាងលើមានពណ៌ខ្មៅ និង​ផ្នែក​ខាង​ក្រោយជ្រុងខាងក្រោមពណ៌ស្វាយ ដូច្នេះមើលទៅសាកសមជាមួយការប្រើប្រាស់ទាំងសុភាពបុរស និងសុភាពនារីផងដែរ។

ដូចយើងបានឃើញថាពណ៌លាយបែបនេះ ចាប់ផ្តើមមានការពេញនិយមច្រើននៅលើស្មាតហ្វូនដែលផលិតនៅប្រទេសចិន ហើយ​ពណ៌នេះ​ចាប់ផ្តើមដំបូងមកពី Huawei P20 របស់ក្រុមហ៊ុន Huawei ទើបបន្តធ្វើឲ្យក្រុមហ៊ុនផ្សេងៗ បញ្ចេញស្មាតហ្វូនដែលមាន​លាយពណ៌បែបនេះចេញមកដែរ ព្រោះមើលទៅស្អាតជាងពណ៌តែមួយ។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ