CAMBO REPORT

Popup Advertising5 seconds

អស់​ពេល 16 ឆ្នាំ WarCraft 3 វិល​ត្រឡប់​ចូល​វិស័យ​ហ្គេម​ម្ដង​ទៀត ជាមួយ​ក្រាហ្វិច​ប្រសើរ​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយអំពី Legend ភាគច្រើនឬ Gamer ដែលលេង​ហ្គេម​កំឡុងឆ្នាំ 2002 ឬ 2000 ជាង ប្រាកដជាស្គាល់​ហ្គេម​ដ៏​ពេញ​និយម​មួយ​​ជាក់​ជា​មិនខានគឺ WarCraft 3 វគ្គ Reign of Chaos និង​បាន Updated ឡើង​ទៅ​ដល់ WarCraft III វគ្គ Frozen Throne ទៀត​ផង។ ហ្គេម​នេះ បាន​បំបែក​ខ្លួន​ជាច្រើន​ទៅ​ជា​ហ្គេម​ផ្សេងៗ ដែល​មាន​ភាព​ស្រដៀង​គ្នា​ដូចជា Diablo និង Dota 1/2 ជាដើម សុទ្ធ​សឹង​ជា​ហ្គេម​យ​ក​តួអង្គ Hero ចេញពី​ហ្គេម​នេះ និងបានបង្កើតបន្ថែមដោយខ្លួនឯងខ្លះ!

រំលងអស់ 16 ឆ្នាំកន្លងមក ក្រុមហ៊ុន Blizzard ជាម្ចាស់គ្រប់គ្រងហ្គេមនេះ បានសម្រេចនាំយកហ្គេម WarCraft III ចូលក្នុង​ពិភព​ហ្គេម​ម្ដងទៀត ដែលឲ្យឈ្មោះវគ្គថ្មីហៅថា Reforged ជាហ្គេមយកលំនាំតាមវគ្គស៊េរីចាស់ដដែល តែក្រុមការងារ​ឌីហ្សាញ​ហ្គេម​របស់ Blizzard បានដុះខាត់ និងកែច្នៃបន្ថែមទៅលើក្រាហ្វិចឲ្យវាមើលទៅកាន់តែប្រើសើរ មានគុណភាពច្បាស់ជាងមុន និងមានផែនទីប្រសើរជាងមុន ដេញទៅតាមសម័យកាលឆ្នាំ 2019 ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។

 

 

ប្រិយមិត្តអាចគិតថាហ្គេមនេះអាចនឹងរក្សាក្រាហ្វិចដដែលច្រើន តែមិនដូច្នោះទេ ព្រោះវាអាចធ្វើការលេងនៅក្នុងកម្រិត Resolution លោតដល់ 4K ឯណោះ ដែលមិនសូវស៊ីក្រាហ្វិច និង CPU ច្រើនប៉ុន្មាននោះទេ ព្រោះវាជាហ្គេមបែប​យុទ្ធសាស្ត្របញ្ជា​កងទ័ព្ធ ដែលអាចលេងម្នាក់ឯងតាមវគ្គ The Culling នៅក្នុងហ្គេមក៏បាន ឬលេងបែប Online តេស្ដទឹកដៃជាមួយអ្នកលេងផ្សេងៗ​ទៀត​ក៏បានដូចទៅនឹងវីដេអូ Gameplay ខាងក្រោមនេះ៖

 

 

WarCraft III Reforged នឹងមិនទាន់ចេញលក់នៅចុងឆ្នាំ 2018 នេះនៅទេ ផ្ទុយទៅវិញវានឹងមកដល់នៅឆ្នាំ 2019 ខាងមុខ ជាមួយ​នឹង​កាលបរិច្ឆេទមិនទាន់ច្បាស់លាស់។ ម្យ៉ាងវិញទៀតវានឹងចេញលក់ក្នុងតម្លៃ USD 29.99 សម្រាប់អ្នកទិញបែប Standard Edition ឬឡើងដល់ USD 39.99 សម្រាប់ Spoils of War Edition ដែលមានបន្ថែមមកជាមួយនឹង Skins ប្លែកៗមក​ជាមួយ​ស្រាប់។ អញ្ចឹងឆ្នាំ 2019 អ្នកនឹងបន្តលេង WarCraft III ដដែល គ្រាន់តែជាវគ្គថ្មីមានក្រាហ្វិចប្រសើរ ជាងមុន បែប Remaster មិនមែន WarCraft IV នោះឡើយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Blizzard Tag: កម្មវិធី-ហ្គេម