CAMBO REPORT

Popup Advertising5 seconds

Apple ចាប់​ផ្ដើម​ចេញ​លក់ iPhone 8 និង 8 Plus ជា​ម៉ាស៊ីន Refurbished ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្មាតហ្វូនថ្មី 100% មានចំនួនរាប់​លាន​គ្រឿង​ទាំងនោះ មិនមែន​ដល់​ដៃ​អ្នក​ប្រើប្រាស់​វា​ដំណើរការ​បាន​រលូន​ដូច​ការរំពឹងទុ​ក​នោះទេ ម៉ាស៊ីន​ខ្លះ​បើក​ភ្លាមមានបញ្ហាភ្លែតក៏មាន តែមិនថ្វីនោះទេ បើមានបញ្ហាអាចដូរថ្មីបានជាមួយនឹងការធានាពីក្រុមហ៊ុន។ ដូចទៅនឹង Apple អញ្ចឹងដែរ ជារាងរាល់ឆ្នាំ iPhone តែងតែមានបញ្ហាមួយចំនួនជួបប្រទះទៅនឹងបញ្ហា ដែលតម្រូវឲ្យអតិថិជន Apple យក​ម៉ាស៊ីន​ទៅដូរថ្មី ហើយម៉ាស៊ីនដែលមានបញ្ហានោះ នឹងត្រូវយកទៅធ្វើតេស្ដ ស្វែងរកបញ្ហាជាក់ស្ដែង រួចជួសជុលឡើងវិញ សម្រួល​ឲ្យ​វា​ដំណើរការបានរលូនល្អឡើងវិញ និងបញ្ចេញលក់ម្ដងទៀតជាម៉ាស៊ីនពពួក Refurbished ដោយលើកនេះទីបំផុត Apple ចាប់​ផ្ដើម​ចេញ​លក់ iPhone 8 និង 8 Plus របស់ខ្លួនជាលើកដំបូងហើយ។

ម៉ាស៊ីន Refurbished ដែលជាម៉ូឌែល iPhone 8 និង 8 Plus នេះ ត្រូវបាន Apple ប្រកាសចេញលក់​ជាផ្លូវការ​នៅ​ក្នុង​គេហទំព័រ​ផ្លូវការ ក៏ដូចជានៅតាម Apple Store ជាច្រើនក្នុងទីផ្សារអន្តរជាតិ ជាមួយនឹងតម្លៃធូរថ្លៃជាងម៉ូឌែលថ្មីបើកប្រអប់ (Regular Version)។ យោងទៅតាមតម្លៃជាក់ស្ដែងក្នុងទីផ្សារ Apple បានដាក់លក់ iPhone ទាំងពីរម៉ូឌែលក្នុងតម្លៃដូចខាងក្រោម៖

 

•    iPhone 8 64GB (Refurbished) តម្លៃ USD 499 (ចំនេញបាន 16%)

•    iPhone 8 Plus (Refurbished) លក់អស់ហើយ តែនឹងមកដល់បន្ថែមទៀតឆាប់ៗ

 

នេះអាចជាដំណឹងល្អសម្រាប់ប្រិយមិត្តមួយចំនួនដែលចង់ទិញទូរស័ព្ទ iPhone 8 មានទំហំផ្ទុក 64GB ជាមួយនឹងតម្លៃធូរថ្លៃ បើទោះ​បី​ជា​នៅស្រុកខ្មែរពុំមាន Apple Store ក្ដី តែអ្នកដែលមានបងប្អូន មិត្តភក្ដិនៅស្រុកក្រៅអាចផ្ដាំឲ្យពួក​គាត់​ជួយទិញ​ឲ្យ​បាន​ក្នុង​តម្លៃ​ធូរថ្លៃជាង​ម៉ាស៊ីនហ្ស៊ីនបើកប្រអប់ 100$ ផងដែរ ហើយអ្វីដែលពិសេសបំផុតនោះគឺថា ក្រុមហ៊ុន Apple ក៏មានការធានាត្រឹម​ត្រូវ​ពេញ​មួយ​ឆ្នាំសម្រាប់អ្នកទិញម៉ាស៊ីន Refurbished យកទៅប្រើប្រាស់ផងដែរ មិនធ្វើឲ្យអតិថិជនភ័យខ្លាចរឿងមានបញ្ហាឡើយ ព្រោះ​មុន​នឹងដាក់ចេញលក់ ក្រុមជំនាញផ្នែករឹង និងផ្នែកទន់បានធ្វើតេស្ដអស់ចិត្តហើយទើបចេញលក់ជាផ្លូវការបែបនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Apple Tag: ទូរស័ព្ទ