CAMBO REPORT

Popup Advertising5 seconds

Blizzard ប្រកាសចេញ Diablo Immortal ហ្គេម​​ចេញ​ថ្មី ដើរ​ផ្សង​ព្រេង​កាប់​បិ​សាច​មិន​ញញើត​ដៃ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

និយាយដល់ហ្គេម Diablo ភាគ​ច្រើន Gamer ប្រាកដ​ជា​ធ្លាប់​បាន​ឮ ឬធ្លាប់​បាន​ដឹង​ខ្លះៗ​អំពី​ហ្គេមនេះ ហើយ​ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​បាន​លេង​ហ្គេម​នេះ​នៅ​លើ Version ដាក់​ឲ្យ​លេង​នៅ​លើ PC Windows និងម៉ាស៊ីន Console រួចទៅ​ហើយ​ដែរ។ មក​ដល់​ចុង​ឆ្នាំ 2018 នេះ​ទីបំផុត ហើយ​ក៏​ជា​លើកទី​មួយ​ផង​ដែរ ដែល​ក្រុមហ៊ុន​ផលិត​ហ្គេម Blizzard សម្រេច​ចិត្ត​ប្រកាស​ចេញ​ហ្គេម Diablo ឲ្យ​លេង​នៅ​លើស្មាតហ្វូន និងថេប្លេត ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS ជាផ្លូវការ ជាការភ្ញាក់ផ្អើលមួយ ដែល​ទី​បំផុត​យើងអាចផ្សងព្រេងនៅលើអេក្រង់ទូរស័ព្ទបានហើយ។

Diablo វគ្គ Immortal ជាហ្គេមថ្មីស្រឡាង ត្រូវបានបង្កើតឡើងពីចំនុចសូន្យសម្រាប់ Gamer លេងនៅលើស្មាតហ្វូន ជាមួយ​ក្រាហ្វិច​ទាក់ទាញ មិនធម្មតា មើលបែបបញ្ឆិតពីខាងលើបន្តិច ដែលធានាទៅដល់ភាពងាយស្រួលក្នុងការបញ្ជា ជាមួយនឹងប៊ូតុង​មាន​ស្រាប់ ដើម្បីចុចបញ្ជា និងប្រើប្រាស់ Skills ទៅតាមតួអង្គនីមួយៗ ដែលអ្នកលេងបានជ្រើសរើស។ ពិតណាស់ Blizzard មានតួអង្គ​ចំ​នួន 6 ប្រភេទផ្សេងៗគ្នាដើម្បីឲ្យអ្នកជ្រើសរើស សុទ្ធសឹងជា Heroes មានសមត្ថភាពផ្សេងៗគ្នារួមមានដូចជា៖

 

•    Wizard

•    Barbarian

•    Demon Hunter

•    Crusader

•    Monk

•    និង Necromancer

 

 

សម្រាប់អ្នកលេងហ្គេមនេះ នឹងទទួលបានបទពិសោធន៍លេងហ្គេមពិសេស ជាមួយនឹងសាច់រឿងទាក់ទាញ ទៅតាមវគ្គតម្រូវ ការ​ប្រកួត​ប្រជែង ដោះ Quests ក៏ដូចជាទទួលបាន items នានា ពិសេសកំណែ Update ដែលនឹងមកដល់ជាបន្តបន្ទាប់​សម្រាប់​ថ្ងៃ​អនាគត។ អ្នកក៏អាចធ្វើការចាប់ក្រុម មុននឹងចូលផ្សងព្រេងក៏បាន ព្រោះក្នុងផែនទីមានរួមបញ្ចូលទាំងកូនចៅ និងមេធំៗ ដែលតម្រូវ​ឲ្យ​មាន​កិច្ចសហការណ៍​ល្អពីក្រុមរបស់អ្នកដើម្បីទទួលបានជោគជ័យ ឆ្លងទៅវគ្គផ្សេងៗទៀតដូចទៅនឹងវីដេអូ Gameplay ខាង​ក្រោម៖

 

 

រាល់ប្រិយមិត្តដែលចូលចិត្តលេងហ្គេមនៅតាមស្មាតហ្វូន ឬថេប្លេតអាចរង់ចាំ Download យកហ្គេម Online បែប Multiplayer នេះ​យកទៅលេងបានឆាប់ៗខាងមុខនេះ បើទោះបីជា Blizzard និង NetEase ដែលជាដៃគូសហការណ៍ នៅមិនទាន់ប្រកាស​ថ្ងៃ​ចេញ​ជា​ផ្លូវការយ៉ាងណាក្ដី។ យ៉ាងណាក៏ដោយប្រិយមិត្តប្រើស្មាតហ្វូន ឬថេប្លេតដំណើរការដោយ Android អាចនឹងបានភ្លក្ស​រសជាតិ​ហ្គេម​នេះបានមុន iOS ព្រោះថានៅពេលនេះទីផ្សារអេឡិចត្រូនិចមួយចំនួននៅបរទេសចាប់ផ្ដើមបើកឲ្យចុះឈ្មោះ (Register) បណ្ដើរហើយ! អញ្ចឹងមិនយូរនោះទេ Diablo វគ្គ Immortal នឹងមានវត្តមានក្នុងទីផ្សារអេឡិចត្រូនិច Play Store និង App Store។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Blizzard Tag: កម្មវិធី-ហ្គេម