CAMBO REPORT

Popup Advertising5 seconds

គន្លឹះក្នុង​ការ​ទទួល​បា​ន​រូបភាព​ដ៏​ស្រស់​ស្អាត​បែប Professional ថត​ដោយ​កាមេរ៉ា​ទូរសព្ទ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការថតរូបនៅលើ​ស្មាតហ្វូន គឺកំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ជាពិសេស​សម្រាប់​មិត្ត​យុវវ័យ ដែល​ចូលចិត្ត​ការ​បង្ហោះ ដើម្បី​ចែក​រំលែក នៅ​លើ​បណ្តាញ​សង្គម​អ៊ីនធើណេត​នានា ដូចជា Facebook, Instragram និងផ្សេងៗ ជាដើម។ យ៉ាងណា គ្រប់គ្នា​តែង​តែ​ប្រាថ្នា​ចង់​បានរូបភាពដែលស្អាតៗ  អោយដូចរូបភាពដែលបានថតដោយអ្នកជំនាញ ទាំងដឹងច្បាស់ខ្លួនឯងថា មិនមែនជាអ្នកជំនាញ​ក៏ដោយ។

អញ្ចឹង សម្រាប់នៅក្នុងថ្ងៃនេះ យើងនឹងធ្វើការបង្ហាញគន្លឺះមួយចំនួន សម្រាប់ប្រិយមិត្តដែលចង់បានរូបភាពបែប Professional ដោយ​ថតចេញពីកាមេរ៉ាស្មាតហ្វូន ដូចខាងក្រោម៖

 

មុំ

 

មុំ ជាផ្នែកមួយដែលធ្វើអោយរូបថត មើលទៅមានភាពទាក់ទាញ ហើយបើសិនអ្នកចង់អោយកាន់ច្បាស់ លើការកំណត់មុំនោះ គឺ​អាច​បើក​មុខងារ Grid ដោយវាជាជំនួយការ សម្រាប់វាស់ប្លង់ អោយមានសភាពស្មើ និងត្រង់ លើចំនុចដែលផ្តោតលើ។ សម្រាប់ការ​ថតរូប វាទាមទារអោយអ្នកកាត់បន្ថយភាពខ្មាស់អោយបានច្រើន ព្រោះពេលខ្លះ យើងមិនអាចឈរថត ហើយរូបភាព​នឹង​ស្អាត​នោះ​ទេ ដោយប្លង់ខ្លះ វាតម្រូវអោយអ្នកថត បន្ទាបខ្លួន ឬលុតជង្គង់ ផងក៏មាន។ ម្យ៉ាងវិញទៀត បើអ្នករៀនស្វែងយល់បន្ថែម​លើ​មុខងារ​របស់​កាមេរ៉ា ដូចជា PANO, SQUARE ថាគួរប្រើក្នុងកាលៈទេសៈណាទៀតនោះ រូបភាពដែលថតបាន ដឹងតែទទួល​យក​បាន​ច្រើន​ប៉ុស្តិ៍ តែម្តង។

 

ការរួមផ្សំ Background

 

ប្លង់ទេសភាព គឺជាចំនុចមួយដែលមិនអាចខ្វះបាន ព្រោះវាប្រៀបដូចជាគ្រឿងផ្សំ សម្រាប់ជួយលើកសម្រស់នៃរូបភាព អោយកាន់តែ​មាន​ការ​ចាប់អារម្មណ៍ និងមានភាពទាក់ទាញ ដូចដែលពេលខ្លះ គេតែងនិយាយលេងថា សម្រស់មិនបាន តែបានទេសភាពយោង។ យ៉ាងណា បើគ្មានទេសភាពខាងក្រៅ ដែលទាក់ទាញនោះ អ្នកក៏អាចបង្កើតប្លង់ទេសភាព ដោយខ្លួនឯង នោះអ្នកក៏នឹងទទួលបាន​រូបភាព​មួយ ដែលស្អាតផងដែរ។

 

 

ពន្លឺ

 

ពន្លឺ ដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជំនួយក្នុងការថតរូប មានន័យថា បើសិនអ្នកស្ថិតនៅក្នុងកន្លែងមួយ ដែលមានពន្លឺគ្រប់គ្រាន់ នោះ​សាច់រូបភាព ដែលថតបាន និងមានសភាពម៉ត់ ដិតច្បាស់ល្អ ប៉ុន្តែសម្រាប់ប្លង់ ពេលយប់ អ្នកអាចបង្តើតពន្លឺភ្លើងសិប្បនិមិ្មត ដើម្បីអោយស៊ីនឹងបរិយាកាស ផងដែរ។

 

ប្រើប្រាស់កម្មវិធីជំនួយ

 

ពេលខ្លះ ការថតរូបបែបឆៅ ដែលយើងហៅថា រូបភាព Original តែមួយមុខនោះ ក៏មិនអាចមានភាពទាក់ចិត្តអ្នកមើល អោយមក​ចាប់​អារម្មណ៍បានដែរ ដោយវាទាមទារអោយអ្នកប្រើប្រាស់កម្មវិធីជំនួយ ទាញយកពី App Store ឬ Play Store សម្រាប់​បង្កើន​សម្រស់​នៃ​រូបភាព ទាំងមុខមនុស្ស ឬរូបភាព អោយកាន់តែស្រស់ស្អាត។ ចំពោះកម្មវិធីកែកុនពណ៌ទាំងនោះ រួមមាន Snapseed, Lightroom CC, MIX និងផ្សេងៗ ជាដើម។

 

Style

 

ការបង្កើតនៅ Style គឺជារឿងពិសេសមួយ ដែលអ្នកគួរតែធ្វើ ដោយវានឹងបង្ករការចាប់អារម្មណ៍បន្ថែមផងដែរ ហើយ​ប្រសិន​បើ​មិន​ដឹង​ថា​គួរបង្កើតស្ទីលបែបណានោះ គឺអាចលួចមើល Style ពីតារាល្បីៗ ឬអ្នកណាៗ ដែលតែងតែមានស្ទីលថតរូបស្អាតបាន។

ដូច្នេះ សម្រាប់ចំនុចទាំងនេះ គឺជាគន្លឹះមួយចំនួន ដែលយើងចង់ចែករំលែក សម្រាប់ប្រិយមិត្តដែលចង់បានរូបភាពបែប Professional តាមរយៈថតចេញពីកាមេរ៉ាស្មាតហ្វូន។ អញ្ចឹង ក្រោយពីស្វែងយល់ពីគន្លឹះ ខាងលើរួចមក យើងសង្ឃឹមថា អ្នក​នឹង​ទទួល​បាន​រូបភាព​ស្អាតៗ ដើម្បី​បង្ហោះតាមបណ្តាញសង្គមអ៊ីនធើណេតផ្សេងៗ អោយមានការចាប់អារម្មណ៍ ជាក់ជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ