CAMBO REPORT

Popup Advertising5 seconds

តើការលេង​ហ្គេម​ផ្តល់​ជា​គុណ​សម្បត្តិ និង​គុណ​វិបត្តិអ្វីខ្លះ? ពិសេស​អំឡុង​វ័យ​កំពុង​សិក្សា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងសង្គេតឃើញថា សន្ទុះ​នៃ​ការ​លេងហ្គេម នៅក្នុង​ប្រទេស​កម្ពុជា​យើង មាន​ការ​កើន​ឡើង​ជា​លំដាប់ ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មិន​ថា​សម្រាប់​ការ​លេង​នៅ​លើ Play Station, Xbox, PC ឬលើ​ស្មាតហ្វូន ជាដើម​ដែល​នេះ​គឺដោយសារ ក្រុមហ៊ុនផលិតហ្គេម បាន​ព្យាយាម​​រិះរកហ្គេមដែលល្អៗ សប្បាយលេង និងមានក្រាហ្វិចខ្ពស់កប់ ទាក់ទាញដួងនេត្រា ពីសំណាក់អ្នកលេង អោយកាន់តែ​ជក់​ចិត្ត។

 

ចុះការនិយមលេងហ្គេមបែបនេះ វាមានជះឥទ្ធិពលអ្វីខ្លះ សម្រាប់អ្នកលេង និងជាពិសេស ចំពោះវ័យកំពុងតែសិក្សារនោះ?

 

អញ្ចឹង នៅក្នុងថ្ងៃនេះ យើងនឹងធ្វើការបង្ហាញនូវគុណសម្បត្តិ និងគុណវិបត្តិ ពីការនិយមលេងហ្គេម ដូចខាងក្រោម ដើម្បីចែករំលែក​ទុក​ជា​ការ​ពិចារណា សម្រាប់ប្រិយមិត្តអ្នកអាន អ្នកទាំងអស់គ្នា៖

 

គុណសម្បត្តិ

 

និយាយទៅ ហ្គេមប្រៀបដូចជាកម្មវិធីកម្សាន្តមួយអញ្ចឹង ដែលវាអាចជួយបន្ធូរអារម្មណ៍ ក្រោយសម្រាកពីការងារ ឬការសិក្សា អោយ​មាន​អារម្មណ៍សប្បាយ កាត់បន្ថយភាពស្ត្រេស ដែលវាមានគ្រប់រសជាតិ សម្រាប់អ្នកលេង ទៅតាមប្រភេទនៃហ្គេមនីមួយៗ។ លើស​ពីនេះ វាក៏ជាជំនួយការហ្វឹកហាត់ខួរក្បាល និងកែវភ្នែក អោយមានភាពរហ័សរហួន ឈ្លាសវៃ យល់ដឹងពីការការពារខ្លួន និងអាចរក​ចំនុច ដើម្បីទទួលបានជ័យជម្នះ ថែមទៀត ហើយបើចំពោះ Gamer អាជីពវិញ ថែមទាំងអាចរកចំណូល តាមច្រកផ្សេងៗបាន ផង​ដែរ។

 

គុណវិបត្តិ

 

ក្រៅពីគុណសម្បត្តិនោះ វាក៏បង្ករជាគុណវិបត្តិ សម្រាប់អ្នកដែលងប់នឹងការលេងហ្គេម ឬក៏យើងហៅថាញៀននោះ ព្រោះអ្នកអាចនឹងខ្ជះខ្ជាយពេលវេលា ទៅលើវាច្រើន គឺអាចច្រើនជាងការបំពេញតួនាទី ឬការងារដែលមានប្រយោជន៍ប្រចាំថ្ងៃ។ ឯចំពោះអ្នកដែលកំពុង ស្ថិតនៅ​ក្នុង​វ័យ​សិក្សា គឺអាចនឹងមានផលប៉ះពាល់ ដោយអាចអោយ មានការធ្លាក់ចុះលើស 50% ទៅលើការរៀនសូត្រ, លែងសូវចាប់កាន់សៀវភៅអាន ព្រោះ​ដៃ​ជាប់កាន់ឧបករណ៍សម្រាប់លេងហ្គេម ហើយជួនកាល អាចបង្កើតជាគំនិតបែបហិង្សា ទៅតាមហ្គេម ថែមទៀត និងរឿងរ៉ាវផ្សេងៗ ជាដើម។ និយាយអោយចំទៅ បើសិនជាយើងភ្លេចខ្លួន នោះយើងនឹងខាតបង់ច្រើន ជាពិសេសសម្រាប់អនាគត របស់យើងតែម្តង។

យ៉ាងណា នេះគ្រាន់តែជាការបង្ហាញ និងការចែករំលែកចំនុចខ្លះៗ ពាក់ព័ន្ធនឹងការលេងហ្គេម សម្រាប់ចែក​រំលែក​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា។ ដូចដែលបានរៀបរាប់ពីខាងលើអញ្ចឹង ថាការលេងហ្គេម មិនមែនសុទ្ធតែជារឿង អត់ប្រយោជន៍នោះទេ ព្រោះវាក៏ជាការកម្សាន្ត​អារម្មណ៍​​របស់​យើង បានមួយពេលៗផងដែរ ប៉ុន្តែមិនត្រូវអោយហ្គេម ដឹកមុខយើងបាននោះទេ (ពិសេសអ្នក​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា​) ដោយអ្នកខ្លះប្រឹងលេងពេក ឡើងភ្លេចបាយ ភ្លេចទឹក ក៏មាន ដោយភាសាមួយ គេហៅថា ខ្មោចហ្គេម។ អញ្ចឹងអ្វីៗ ស្ថិតនៅលើខ្លួនយើងប៉ុណ្ណោះ វាអាចផ្តល់គុណសម្បត្តិឬក៏គុណវិបត្តិ អាស្រ័យទៅតាម សកម្មភាពជាក់ស្តែង របស់អ្នកលេងហ្គេម ទាំងអស់គ្នា ហើយក៏ឈប់គិតថា អោយតែលេងហ្គេម សុទ្ធតែអាក្រក់នោះ។ ដូច្នេះ ចូរលេងហ្គេម ត្រឹម​តែ​លំហែអារម្មណ៍ ក្រោយសម្រាកពីការងារ ឬការសិក្សា មួយភ្លែតៗទៅបានហើយ។ ចុះប្រិយមិត្តវិញ មានអ្វីចង់ចែករំលែកទេ អាច​ធ្វើ​ការ Comments បន្ថែមបាន ដោយយើងរីករាយ និងទទួលស្វាគមន៍ជានិច្ច!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ