CAMBO REPORT

Popup Advertising5 seconds

ទាំងនេះជា​ស្មាត​ហ្វូន Gaming ប្រចាំឆ្នាំ 2018! តើមួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ? (ស្វែងយល់​បន្ថែម​នៅ​ទីនេះ)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ បច្ចេកវិទ្យាស្មាតហ្វូន កាន់​តែ​រីកដុះ​ដាល​ខ្លាំង​មែន​ទែន សឹងតែ​រក​លុយ​តាម​ដូរ​ស៊េរីថ្មី​មិន​ចង់​ទាន់ ប៉ុន្តែការ​ព្យាយាម​អភិវឌ្ឈន៍​បែប​នេះ គឺដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ អោយកាន់តែពេញចិត្ត និងបានស្គាល់នូវអ្វីដែលថ្មីៗបន្ថែម។ យ៉ាងណា ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ទូទៅ ពួកគេក៏ផ្តោតសំខាន់ទៅលើការផលិតស្មាតហ្វូន ដែលមានកម្លាំងម៉ាស៊ីនខ្លាំង សម្រាប់ការលេងហ្គេម ផង​ដែរ ដោយវាត្រូវបានគេអោយឈ្មោះថា Gaming Smartphone។

ពិតមែនហើយ ចាប់តាំងពីឆ្នាំ 2017 រហូតមកដល់ 2018 នេះ មានក្រុមហ៊ុនចំនួន 3 ធំៗហើយ ដែលបានផលិតទូរសព្ទប្រភេទ Gaming សម្រាប់បំពេញតម្រូវការជាពិសេស ចំពោះអ្នកដែលចូលចិត្តលេងហ្គេម រួមមាន Razer, Xiaomi និង ASUS។ ជាក់ស្តែង ស្មាតហ្វូនម៉ូឌែលចុងក្រោយ របស់ក្រុមហ៊ុនទាំង 3 នេះ គឺមានដូចជា Razer Phone 2 (របស់ Razer), Black Shark Helo (របស់ Xiaomi) និង ROG Phone (របស់ ASUS)។ ក្នុងនោះ ក៏មានប្រិយមិត្តមួយចំនួន បានផ្ញើសារមកកាន់ក្រុមការងារខេមបូរីផត​យើង​ថា តើម៉ូឌែលចុងក្រោយណាមួយ ដែលល្អគ្រាន់បើជាងគេ? ប៉ុន្តែមុននឹងចូលដល់ការបង្ហាញចម្លើយ យើងសូមណែនាំ​ពី​លក្ខណៈ​សម្បត្តិ​កម្លាំងម៉ាស៊ីន នៃស្មាតហ្វូននីមួយៗ ជាមុនសិន។

 

Razer Phone 2

 

សម្រាប់ទូរសព្ទនេះ វាគឺជាជំនាន់ទី 2 ហើយ ដែលក្រុមហ៊ុន Razer បានបញ្ចេញលក់នៅលើទីផ្សារ ជាមួយការបំពាក់អេក្រង់ទំហំ 5.7 អ៊ីញ ដែល​វាមានសមត្ថភាព បង្ហាញរូបភាពកម្រិត 2K ឬ 2560 x 1440p ដែលវាប្រសើរជាងមុន អាចជះពន្លឺបានខ្លាំងដល់ 580nit ងាយស្រួលចេញក្រៅវ៉ៃហ្គេម និងប្រើប្រាស់បន្ទះបង្ហាញ IPS មានល្បឿន Refresh Rate 120Hz ដែលមិនទាន់​មាន​ស្មាតហ្វូន​ណា អាចតាមទៅដល់នៅឡើយ។ Razer Phone 2 ប្រើប្រាស់បន្ទះឈីប SoC របស់ Qualcomm លេខ Snapdragon 845 មាន CPU 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.8GHz អមមកជាមួយ RAM ទំហំ 8GB និងមានកម្លាំងថាមពលថ្មទំហំ 4000mAh។ លើសពីនេះ Razer ក៏បានបន្ថែមកជាមួយនឹងដែកត្រជាក់ដើម្បីបន្ថយកម្ដៅឈីប Snapdragon 845 ផងដែរ ដែលក្រុមហ៊ុននេះ ហៅថា Vapor Chamber Cooling ជាដែកត្រជាក់មួយបន្ទះយ៉ាងធំ បង្កប់ក្នុងម៉ាស៊ីនរួចជាស្រេច ធានាទៅដល់ល្បឿនម៉ាស៊ីន រត់​មិន​អោយទើសចិត្តឡើយ។

 

ROG Phone

 

ក្រៅពីការផលិតស្មាតហ្វូន សម្រាប់ប្រើប្រាស់ទូទៅ ក្រុមហ៊ុន ASUS ក៏បានហក់ចូលទីផ្សារ Gaming Phone នឹងគេដែរ ដោយ​វា​មាន​ឈ្មោះ​ហៅជាផ្លូវការថា ROG Phone ដែលវាត្រូវបានប្រកាសមួយរយៈមកហើយ និងទើបបានប្រកាសដាក់លក់ កាលពី​ពេល​ថ្មីៗ​នេះ។ ROG Phone មានអេក្រង់ទំហំ អេក្រង់ទំហំ 6.0 អ៊ីញជាប្រភេទ AMOLED អាចបង្ហាញក្នុងកម្រិត FHD+ បង្ហាញភាព​ដិត​ច្បាស់ ដល់ទៅ 108.6% នៃ DCI-P3 Color Gamut និងមានកម្រិតល្បឿន Refresh Rate 90Hz។ ស្មាតហ្វូននេះប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 មាន CPU 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.96GHz អមមកជាមួយ RAM ទំហំ 8GB និងមានកម្លាំង​ថាមពល​ថ្ម​ទំហំ 4000mAh។ ក្នុងនោះ វាក៏មានបំពាក់មុខងារ សម្រាប់ Gaming ហៅថា ROG Gaming X mode UI ដែលជួយ​សន្សំ​​សំចៃថ្ម និងអាចលេងហ្គេមក្នុងកម្រិតខ្ពស់បំផុត យ៉ាងរលូន ហើយជាពិសេសនោះ ថែមទាំងមានបន្ថែមកង្ហារត្រជាក់ AeroActive Cooler កាត់បន្ថយកម្តៅពេលលេងហ្គេម ផងដែរ

 

Black Shark Helo

 

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.01 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ឬ 1080 x 2160 ភិច​សែល មានកម្រិត Aspect Ratio 18:9។ ប៉ុន្តែអ្វីដែលធ្វើអោយយើងសោកស្តាយនោះ គឺថា Refresh Rate របស់វា នៅតែមាន​ល្បឿន 60GHz ដដែល ដោយកម្រិតប៉ុននេះ វាបានចាញ់ប្រៀប ASUS ROG Phone និង Razer Phone 2 បន្តិចទៅហើយ។ Black Shark Helo នៅតែអាចភ្ជាប់ជាមួយ Shark GamePad ដែលជា Controller សម្រាប់បញ្ជានៅ ពេលលេងហ្គេម បាន​ម៉ាអេម និងប្លែកពីគេ ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីន ទូរសព្ទនេះប្រើប្រាស់បន្ទះឈីប Snapdragon 845 ដូចជំនាន់មុនអញ្ចឹង និង​មាន​បំពាក់ដែកត្រជាក់ Copper Alloy ដែលជួយកាន់បន្ថយ កម្ដៅរបស់ស៊ីភីយូ ហើយថែមទាំងមានរន្ធ បញ្ចេញខ្យល់ក្ដៅ Heat Pipe និង Liquid Cooling System ទៀត ដែលជួយកាត់បន្ថយកម្ដៅ ស៊ីភីយូជាង ទូរសព្ទធម្មតា នៅពេលប្រើខ្លាំង។ Xiaomi នៅ​តែ​រក្សារ៉េមទំហំ 6GB និង 8GB លើទូរសព្ទជំនាន់ទី 2 នេះដដែល ប៉ុន្តែចំនុចមួយដែលធ្វើអោយអ្នក នឹងកាន់តែពេញចិត្ត លើ​ស្មាតហ្វូនមួយនេះ មួយកម្រិតទៀតនោះ គឺថាក្រុមហ៊ុន Xiaomi បានបន្ថែម Edition ថ្មី ដែលមានទំហំរ៉េម កើនដល់ 10GB ឯណោះ គឺលើសទាំង ROG Phone និង Razer Phone 2 វិញ ផងដែរ។

អញ្ចឹង ទាំងនេះគឺជាអ្វីដែលយើងចង់ធ្វើការបង្ហាញ ដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ជាពិសេសម្រាប់អ្នកដែលមានបំណងចង់​បាន​ស្មាតហ្វូន​ប្រភេទ Gaming ជំនាន់ថ្មី យកមកប្រើប្រាស់ និងលេងកម្សាន្ត។ចំពោះចម្លើយវិញ ខ្ញុំសុំបញ្ជាក់យ៉ាងខ្លីថា គឺវាអាស្រ័យទៅ​លើ​ការ​ពិចារណាដោយផ្ទាល់ របស់អ្នកទាំងអស់គ្នា ថាតើអ្នកម៉ូឌែលមួយណា ដែលអ្នកពេញចិត្តជាង។

 

ឯចំនុចមួយទៀតដែលអ្នកត្រូវគិតនោះ គឺពាក់ព័ន្ធនឹងតម្លៃរបស់វា ហើយយើងនឹងបង្ហាញដូចខាក្រោម៖

 

•    Razer Phone 2 មានតម្លៃចាប់ពី 799.99 ដុល្លារ ដែលនេះជាតម្លៃដើមពីក្រុមហ៊ុន Razer

•     Black Shark Helo មានតម្លៃចាប់ពី 461 ដុល្លារ សម្រាប់ម៉ូឌែល RAM 6GB ជាមួយអង្គចងចាំ 128GB និងតម្លៃ 504 ដុល្លារ សម្រាប់ម៉ូឌែល RAM 8GB ជាមួយអង្គចងចាំ 128GB និងចុងក្រោយ វាអាចនឹងមានតម្លៃ 605 ដុល្លារ សម្រាប់ម៉ូឌែល RAM 10GB ជាមួយអង្គចងចាំ 256GB (តម្លៃក្នុងប្រទេសចិន)។

•    ROG Phone មានតម្លៃប្រហែលចាប់ពីជាង 1 ពាន់ដល្លារឡើងទៅ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ទូរស័ព្ទ