CAMBO REPORT

Popup Advertising5 seconds

កម្មវិធី TikTok មាន​ចំនួន​អ្នក​ដោន​ឡូដ​លើស Facebook និង YouTube ទៅ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីកម្មវិធីមួយនេះ ប្រាកដជាមាន​មិត្តអ្នក​អាន​ជាច្រើន ដែលបាន​ស្គាល់​វា​គឺ​កម្មវិធី Tik Tok ដែល​កំពុង​ល្បី​ល្បាញ​គ្រប់​ទិសទី មិនថា​តែ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​យើ​ង​ប៉ុណ្ណោះទេ សូម្បីតែនៅតាមបណ្តាប្រទេសផ្សេងៗ ក៏មាន​អ្នក​ប្រើប្រាស់​ច្រើន​លើស​លប់​ផង​ដែរ រហូតធ្វើឲ្យក្រុមហ៊ុន​បង្កើត​វា​ឡើង​មក មានតម្លៃខ្លួនប្រមាណ 75 ពាន់លានដុល្លារឯណោះ ហើយ​ការ​ដោនឡូដ​កម្មវិធី​នេះ ក៏បន្តកើនឡើងពីមួយខែទៅមួយខែ។

រំលឹកម្តងទៀតដែរថា កម្មវិធី Tik Tok នេះ ជាប្រភេទកម្មវិធីបង្ហោះវីដេអូខ្លីជាសាធារណៈ ដោយតម្រូវឲ្យអ្នកបង្ហោះវីដេអូនោះ សម្តែង​តាម​សម្លេងរបស់អ្នកដទៃ រួចបង្ហោះតែម្តង ដើម្បីទទួលបានការ Like ឬ Comment ពីមហាជនទូទៅ ទាំងអ្នកដែលមិនបាន Follow ឬបាន Follow ហើយរាល់វីដេអូដែលមានអ្នកចុច Like ច្រើន និងបង្ហាញនៅលើគេតែម្តង។ ដំណឹងចេញផ្សាយចុងក្រោយ បាន​បង្ហាញ​ឲ្យ​ដឹង​ថា កាលពីខែមុន កម្មវិធីនេះ មានចំនួនអ្នកដោនឡូដច្រើនជាងកម្មវិធី Facebook, YouTube និង Snapchat ទៅ​ទៀត​។ បើបូកសរុបចំនួនអ្នកដោនឡូដកាលពីខែមុនមកពី App Store និង Play Store មានចំនួន 3.81 លានដង សូម្បីតែចំនួន​អ្នក​ប្រើប្រាស់​ដោនឡូដយកទៅប្រើនៅតំបន់អាមេរិក បានកើនឡើង 237 ភាគរយឯណោះ។

 

វីដេអូខាងក្រោម៖

 

 

Tik Tok បង្កើតឡើងដោយក្រុមហ៊ុនចិន តាំងពីឆ្នាំ 2016 មកម្ល៉េះ ប៉ុន្តែទើបតែមានអ្នកគាំទ្រខ្លាំងនាអំឡុងឆ្នាំនេះ ទើបធ្វើឲ្យចំនួន​អ្នក​ទាញ​យក​កាន់​តែ​កើនឡើងបែបនេះ នៅក្នុងស្រុកយើង មានអ្នកប្រើប្រាស់ច្រើន រួមទាំងតារាសម្តែង និងសំណាក់យុវវ័យផងដែរ។ ហើយក៏មានអ្នកខ្លះ ចាំតាមដានមើលគេ ដោយមិនបានបង្ហោះជាវីដេអូក៏ច្រើនដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: កម្មវិធី-ហ្គេម