CAMBO REPORT

Popup Advertising5 seconds

សារ​ក្នុង​កម្មវិធី Messenger ជាង 81,000 គណនី ត្រូវ​បាន​ជនខិលខូច​​លួច​​យក​​ទៅ​​លក់​​ដោយ​​មិន​​ដឹង​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឃើញថានៅពេលនេះបណ្ដាញសង្គមយក្សជាច្រើន បានកំពុង​ព​ង្រឹង​ទៅ​លើ​ប្រព័ន្ធសុវត្ថិភាព​របស់​ខ្លួន​មែនទែន ខណៈ​បច្ចេកវិទ្យា​បាន​កំពុង​រីក​ចំរើន​ខ្លាំង​ស្ទើតែ​គ្រប់​វិ​ស្ស័យ​តែ​ម្ដង ពិសេស Facebook ជា​បណ្ដាញ​សង្គម​យក្ស​ឈាន​មុខគេ បានឈឺក្បាល និងវិលមុខ មិន​ធ​ម្មតានោះទេ កាលពីដើមឆ្នាំនេះជុំវិញមានការលួច Hack គណនីរបស់អ្នកប្រើប្រាស់ Facebook ជាច្រើន ដល់ទៅជាង 50 លានគណនីឯណោះ ហើយក៏បានដោះស្រាយបញ្ហនោះវិញបានផងដែរ។ មកដល់ដើមខែវិច្ឆិកាឆ្នាំ 2018 នេះម្ដងទៀត ដំណឹង​ពី​សារព័ត៌មានអន្តរជាតិ BBC បានចេញផ្សាយឲ្យដឹងថា យ៉ាងហោចណាស់មានគណនី Facebook ជាង 81,000 ត្រូវបាន​ជន​ខិល​ខូច​លួច​យកសារ Message យកទៅលក់ក្នុងទីផ្សារងងឹត។

ប្រភពដដែលបានបន្តទៀតថា ជនខិលខូចទាំងនោះបានលួចយកសារ (Messages) ជាច្រើនរបស់ម្ចាស់គណនី Facebook ដោយ​មិន​ឲ្យពួកគេដឹងខ្លួន ឬចាប់អារម្មណ៍ ដោយសារទាំងនោះគឺជាសាឯកជនរបស់មហាជន ត្រូវបានដាក់លក់តាមទីផ្សារងងឹត អាច​ស្វែង​រក​ទិញបានជាមួយនឹងគណនីពិតប្រាកដតែម្ដង ក៏ប៉ុន្តែសម្រាប់តម្លៃជាក់ស្ដែងមិនបានបង្ហើបឲ្យដឹងនោះទេ។ ប្រិយមិត្តអ្នក​អា​ន​អាច​នឹង​​ឆ្ងល់ខ្លាំងណាស់ថា តើមូលហេតុអ្វីទើបបានជាពួក Hacker ទាំងនោះអាចលួចយកសារ Messages នៃគណនីជ​ន​រង​គ្រោះដ៏​ច្រើន​​ទាំងនោះបាន? តើប្រព័ន្ធសុវត្ថិភាពរបស់ Facebook ពិតជាមិនអាចការពារការលួច Hack ទាំងនោះមែនទេ? វាគឺជាសំនួរដែល​មិន​​អា​ច​ស្វែងរកចម្លើយពិតប្រាកដបាន តែប្រភពរបស់ BBC News បានលើកឡើងថា ភាគ​ច្រើន​គណនីដែលត្រូវបានគេលួច​យក​ទៅ​លក់នោះ គឺមកពីម្ចាស់ប្រើប្រាស់ Browser ដែលមានតម្លើង Extension/Extensions ឥតប្រយោជន៍ ឬដោយមិនដឹងខ្លួនតាម Chrome, Firefox, Opera ជាដើម ។ល។

នេះគឺជាដំណឹងប្រាប់ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានគណនី Facebook ប្រើប្រាស់នៅពេលបច្ចុប្បន្ន ដើម្បី​ជៀសវាងក្លាយ​ជា​ជនរងគ្រោះម្នាក់ដោយមិនដឹងខ្លួនខណៈជនខិលខូចមួយក្ដាប់តូចបានលួចយកទិន្នន័យអំពីគណនីរបស់អ្នក តាមរយៈ Extension ជាច្រើន ដែលមាននៅលើ Browser របស់កុំព្យូទ័ររបស់អ្នកមិនថារត់នៅលើ Ubuntu, Windows ឬ MacOS ជាដើម។ អញ្ចឹង​តើ​អ្នក​គួរ​ធ្វើយ៉ាងណា ដើម្បីកុំឲ្យជួបបញ្ហានេះ? Ok វិធីដំបូងដែលអ្នកគប្បីធ្វើ គឺចូលទៅកាន់ Browser របស់អ្នករួចរកមើល Extension ណាដែលអ្នកមិនបានប្រើប្រាស់ ឬមិនដែលស្គាល់ គប្បី Remove ចោលឲ្យបានរហ័សគឺរឹតតែល្អ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle