CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​ធំ​នៅ​ចិន​បញ្ចេញ​វ៉ែនតា​ភ្ជាប់កាមេរ៉ា​មក​ស្រាប់​ដំបូង ​ដូច​វ៉ែនតា Snapchat បេះ​បិត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Tencent ជាក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិន ដែលពួក​គេមាន​ផ្តល់​ទាំង​សេវា​កម្សាន្ត​លើ​អ៊ីនធើណេត, មាន​ទាំង​ក្រុមហ៊ុន​ផលិតហ្គេម និង​ផលិត​គ្រឿង​បច្ចេក​វិទ្យា​ផ្សេងៗ​ជា​ដើម។ នាពេលថ្មីៗនេះ ក្រុមហ៊ុននេះ ទើបបានបញ្ចេញនូវវ៉ែនតាស៊េរីថ្មីមួយរបស់ខ្លួន ដែល​មាន​បំពាក់​មកជាមួយកាមេរ៉ាមកជាមួយទៀតផង។ តែយើងបានឃើញផ្ទាល់ភ្នែកហើយ ថាវ៉ែនតានេះ មានរូបរាងដូចវ៉ែនតា Spectacle របស់ក្រុមហ៊ុន Snapchat ខ្លាំងណាស់។

ដូចយើងបានដឹងថា កាលពី Snapchat ដាក់លក់វ៉ែនតា Spectacle ដំបូង គឺលក់មិនចេញអស់ទេ ទាំងនៅសល់ប្រមាណ 40 លាន​គ្រឿង​ក្នុង​ឃ្លាំងឯណោះ តែលើកនេះ ក្រុមហ៊ុនមួយនេះ ចេញវ៉ែនតាមកមានរូបរាងដូចវ៉ែនតាដែលគេធ្លាប់ផលិត​ចេញមក​បរាជ័យ​បែប​នេះ តើមានមូលហេតុអ្វីឲ្យក្រុមហ៊ុន​នេះ​ផលិតវា​ចេញ​មក ដូច្នេះសូមស្វែងយល់ទាំងអស់គ្នា។ វ៉ែនតាទើបនឹងចេញនេះ មាន​ឈ្មោះថា the Weishi ដែលអាចប្រែមកជាភាសាអង់គ្លេសវិញថា Micro Shows ។ ឈ្មោះនេះ ក៏ក្រុមហ៊ុន Tencent យកមក​ពី​កម្មវិធី Weishi ដែលស្រដៀង Tik Tok នោះដែរ។ អ្វីដែលលេចធ្លោខ្លាំងនោះ កាមេរ៉ាភ្ជាប់ មកជាមួយវ៉ែនតានេះ មានទំហំដល់ទៅ 8 មេហ្គាភិចសែលឯណោះ ដូចនេះអ្នកប្រើប្រាស់អាចថតវីដេអូបានដល់កម្រិត 1080 ភិចសែល, អ្នកប្រើអាចភ្ជាប់ជាមួយកម្មវិធី​ក្នុង​ស្មាតហ្វូន ដើម្បីបញ្ជាថតរូប ឬថតវីដេអូ, កំណត់មុខងារផ្សេងៗ, ការ Live និងអាចអាប់ឡូតទៅកម្មវិធីបណ្តាញសង្គមផ្សេងៗបាន ជាពិសេសកម្មវិធី Weishi តែម្តង។

វ៉ែនតានេះនឹងដាក់លក់នៅថ្ងៃទី 11 ខែវិច្ឆិការខាងមុខនេះ ជាពិសេសក្នុងថ្ងៃពិសេសរបស់ Alibaba តែម្តង ដូច្នេះអ្នក​ក្នុង​ស្រុក​យើង​អាច​រកទិញបានពីវេបសាយនេះបាន ឬនៅលើវេបសាយ AliExpress ក៏បានដែរ តែតម្លៃពិតរបស់វា នៅមិនទាន់បានប​ញ្ជាក់​នៅ​ឡើយ​ទេ ដូច្នេះនៅក្នុងថ្ងៃនោះ អ្នកអាចស្វែងរកវាក្នុងវេបសាយដែលយើងប្រាប់ខាងលើនេះបាន និងឃើញតម្លៃពិតនៅ​ទីនោះ​ផង​ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ