CAMBO REPORT

Popup Advertising5 seconds

ASUS ប្រកាស​ចេញ​កុំព្យូទ័រ​ត្រកូល ROG លើតុ សម្រាប់ Gamer លក់ក្នុង​តម្លៃ​ធូរ​ថ្លៃ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន ASUS បានប្រកាស​ចេញ​កុំព្យូទ័រ​លើ​តុជំនាន់​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់ Gamer ជាមួយ​រូបរាង​ទាក់​ទាញ បំពាក់​មក​ជាមួយ​ផ្នែក​រឹង​ល្អៗ ថែម​ទាំង​មាន​តម្លៃ​ធូរថ្លៃ​ទៀ​ត​ផង អំណោយផ​ល​ទៅ​ដល់​អ្នក​ដែល​មិន​ចង់​ធ្វើ​ការ​តម្លើង​ម៉ាស៊ីន​ដោយ​ខ្លួន​ឯង​ផ្ទាល់ អាចចំនាយប្រាក់ម្ដងទិញយកម៉ាស៊ីនរៀបរាប់ពី ASUS មកលេងតែម្ដង ពុំចាំបាច់ខ្វាយខ្វល់ច្រើននាំតែឈឺក្បាល និងខាតពេលវេលា ថែមទាំងអាចធ្វើការជ្រើសរើសកម្លាំងម៉ាស៊ីនតាមការចង់បានទៀតផង អាស្រ័យទៅលើទឹកលុយ។

ROG Strix GL10CS ជាម៉ាស៊ីនកុំព្យូទ័រ Desktop ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់យកទៅលេងហ្គេម ដេញតាម​សម័យ​កាល ជាមួយ Case ការពារប្រណិត រំលិចមកជាមួយនឹងភ្លើង RGB នៅខាងមុខ និងមានស្លាកសញ្ញាភ្នែក ROG នៅខាងមុខ ពណ៌​ប្រាក់​មានចំណាំងផ្លាត ជាមួយបណ្ដោយ 42.8cm ទទឹង 18cm និងកម្ពស់ 43cm និងមានប៊ូតុង Power/Reset នៅខាងលើ អម​មក​ជាមួយរន្ធ USB 3.1 ជំនាន់ទី ១ ចំនួន 2 ជា USB ប្រភេទ A និងរន្ធសម្រាប់ដោតកាស 3.5mm និងរន្ធសម្រាប់ដាក់ឌុយ Mic ស្រូបសម្លេង។ សម្រាប់រន្ធតំណរភ្ជាប់ខាងក្រោយវិញរួមមានដូចជា៖

 

•    USB A ជា USB 3.1 x 2

•    USB A ជា USB 2.0 x 2

•    HDMI x 1

•    RJ45 (LAN) x 1

•    រន្ធសម្លេង 3in1 x 1

 

 

សម្រាប់កម្លាំងម៉ាស៊ីនវិញអតិថិជនរបស់ ASUS អាចធ្វើការជ្រើសរើសទៅតាម Specs ដូចខាងក្រោម៖

 

•    CPU Intel Core i5-8400 ឬ CPU Intel Core i7-8700

​•    ប្រើប្រាស់ឈីប Set Intel B360

•    RAM DDR4 ល្បឿន Bus @2666MHz ទំហំ 8GB ទៅ 32GB

•    SSD M.2 NVMe PCIe ទំហំ 128/256/512GB

•    Hard Disk Drive ទំហំ 1000GB @7200RPM

•    ក្រាហ្វិច nVIDIA GeForce GTX 1030 (2GB), GTX 1050 (2GB), GTX 1060 (3GB) និង GTX 1060 (6GB)

•    Power Supply 300/500W

 

ជាមួយនឹង ASUS ROG Strix GL10CS ក៏មានបំពាក់មករួចជាស្រាច់នូវតំណរភ្ជាប់ឥតខ្សែគឺ WiFi អាចឲ្យយើងធ្វើការ​តភ្ជាប់​ទៅ​កាន់​អ៊ិនធឺណិតបានដោយងាយពុំចាំបាច់ទិញដុំបំបែកក្រៅ អមមកជាមួយនឹង Bluetooth 5.0 ថ្មី ដែលមុខងារនេះភាគច្រើនមាន​តែ​នៅលើ Motherboard លក់ក្រៅៗប៉ុណ្ណោះ។

សម្រាប់ពេលនេះក្រុមហ៊ុន ASUS នៅមិនទាន់ប្រកាសឲ្យបានដឹងច្បាស់អំពីតម្លៃរបស់វានៅឡើយទេ គ្រាន់តែថាម៉ាស៊ីន Strix GL10CS នេះនឹងមិនចេញលក់ឆាប់ៗនេះនោះទេ ដោយវានឹងមកដល់ក្នុងទីផ្សារនៅដើមឆ្នាំក្រោយនេះឯង ជាមួយ​តម្លៃធូរ​ថ្លៃ​អាច​ទទួល​យកបានពីក្រុមហ៊ុន ASUS ថែមទាំងមានការធានាត្រឹមត្រូវទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: ASUS International Tag: កុំព្យូទ័រ