CAMBO REPORT

Popup Advertising5 seconds

នៅ 2 ឆ្នាំ​ទៀត ទើប iPhone អាច​ប្រើ​ប្រព័ន្ធ 5G បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ច្បាស់ការមែនទែនហើយ ជាមួយរបាយការណ៍ថ្មី ដែល​គេ​ទើប​ចេញ​ផ្សា​យពី​ការ​សហការ​រ​បស់​ក្រុមហ៊ុន Apple និង Intel លើ​គំរោង​ផ្គត់ផ្គ​ង់​ម៉ូឌឹម​ប្រព័ន្ធទូរសព្ទ 5G ដែលនឹង​បំពាក់​នៅ​លើ​ស្មាតហ្វូន iPhone ក្នុងឆ្នាំ 2020 ឯណោះ មិនមែនឆ្នាំក្រោយនោះទេ ដោយ​ឡែក​សព្វថ្ងៃនេះ យើងបានដឹងហើយថា ការប្រើប្រាស់គ្រប់ទិសទីបានត្រឹមប្រព័ន្ធសេវា 4G ប៉ុណ្ណោះ ដូច្នេះ 5G ចេញមក នឹង​មាន​ល្បឿន​គុណ​នឹង 10 ដងឯណោះនៃប្រព័ន្ធ 4G ។

ព័ត៌មានលម្អិតបានបង្ហាញថា Apple នឹងប្រើប្រាស់ម៉ូឌឹម Intel 8161 លើប្រព័ន្ធទូរសព្ទ 5G ដែលនឹងបំពាក់លើ iPhone ចេញក្នុង​ឆ្នាំ 2020 នោះ។ ហើយរបាយការណ៍ពិតជាបានបញ្ជាក់ច្បាស់ហើយ តែនេះមិនមែនជាក្រុមហ៊ុនដែល Apple ចង់បាននោះទេ គឺ Apple កំពុងចចារជាមួយក្រុមហ៊ុនផលិតឈីប MediaTek មួយទៀតលើការសហការផលិតម៉ូឌឹមនេះ។ ដូចយើងបានដឹង កាល​ពី​មុន​មក Apple ឲ្យក្រុមហ៊ុន 2 ផលិតឈីបដល់ស្មាតហ្វូនរបស់ពួកគេមួយម៉ូឌែល ហើយចុងក្រោយក្រុមហ៊ុនណាផលិតល្អជាងគេនឹង​ជ្រើស​រើស​យក​ក្រុម​ហ៊ុន​នោះ​បន្តទៀត ហើយយុទ្ធសាស្រ្តនេះក៏បន្តមកដល់អេក្រង់របស់ iPhone ទៀត ហើយ Apple នៅតែបន្ត​យុទ្ធសាស្រ្តនេះ​ដដែលៗទៀត។

របាយការណ៍​ពិត​ជា​ចេញ​ផ្សាយ​ថា Apple ប្រើម៉ូឌឹមសេវាទូរសព្ទរបស់ Intel តែ Apple មិនប្រើឈីបប្លូធូស និងឈីប Wi-Fi របស់ Intel នោះទេ ព្រោះតែ Apple ចង់សហការជាមួយក្រុមហ៊ុនគ្រប់ទិសទី ឲ្យផលិតគ្រឿងក្នុងរបស់ iPhone ដល់ពួកគេ ដោយ​មិន​មាន​គំរោង​ផលិតគ្រឿងក្នុងជារបស់ខ្លួនឯងនោះទេ តែ Apple ផ្តោតខ្លាំងលើការឌីហ្សាញរូបរាង និងកាមេរ៉ារបស់ iPhone ទៅវិញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ