CAMBO REPORT

Popup Advertising5 seconds

ឆមាស​ទី 4 នេះ Apple រក​ប្រាក់​ចំនេញ​បាន​ច្រើន​មិន​ធម្មតា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើមសប្ដាហ៍នេះក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈ ឲ្យពិភពលោកដឹងថា ខ្លួននឹង លែងប្រកាសដំណឹង ស្ដីអំពីចំនួនឧបករណ៍របស់ខ្លួន លក់ដាច់ទៀតហើយ ដោយយកមូលហេតុថា ចំនួនលក់ឧបករណ៍របស់ខ្លួន បានធ្លាក់ចុះ ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ក្រុមហ៊ុននៅចំនុច ណាមួយសម្រាប់ទីផ្សារអនាគត របស់ក្រុមហ៊ុនផ្លែប៉ោម មួយនេះ។ រឿងឈប់ប្រកាសអំពី ចំនួនលក់ដាច់ជារឿងមួយ ហើយរឿងប្រាក់ចំនេញ គឺជារឿងមួយផ្សេងទៀត ដែលត្រូវតែប្រកាសឲ្យដឹង រហូតមកដល់ចុង សប្ដាហ៍កន្លងទៅ Apple បានចេញប្រកាស អំពីប្រាក់ចំនេញរបស់ខ្លួន ជាផ្លូវការហើយ។

យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Apple បានចេញផ្សាយឲ្យដឹងថា សម្រាប់ត្រីមាសទី 4 នៃឆ្នាំ 2018 នេះ ខ្លួនបានកើបប្រាក់ចំនួន ដល់ទៅ 62.9 ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដោយចំនួនសាច់ប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនោះ មានចំនួន 61% គឺបានមកពីការលក់ ផលិតផលរបស់ខ្លួន សម្រាប់ទីផ្សារអន្តរជាតិ ក្រៅពីអាមេរិក។ ជាងនេះទៅទៀត Apple បានឲ្យដឹងថា សម្រាប់សេវាកម្មផ្សេងៗជាច្រើន ទៀតរបស់ខ្លួន (Apple Service) វិញក៏មានការ កើនឡើងផងដែរ ដោយបានកើបទឹកប្រាក់ ចំនេញរហូតដល់ទៅ 10 ពាន់លានដុល្លារ ដែលវាបានកើនឡើង 27% បើប្រៀបធៀប ទៅនឹងឆ្នាំ 2017 កន្លងទៅ។

ជុំវិញសេចក្ដីប្រកាសនោះលោក Tim Cook ជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Apple បានលើកឡើងថា៖

 

“យើងពិតជារំភើបដើម្បីប្រកាសអំពី ការបំបែកកំណត់ត្រាថ្មីមួយទៀត សម្រាប់ឆ្នាំ 2018 នេះ ជាឆ្នាំដែលយើងបានលក់ ឧបករណ៍ដំណើរការដោយ iOS បានដល់ទៅ ២០ ពាន់លានគ្រឿង និងការអបអរសាទរ គំរប់ខួប ១០ ឆ្នាំពេញសម្រាប់ App Store ពិសេសការទទួលបាននូវ ប្រាក់ចំនេញច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្ររបស់ Apple ដែលបានកើនឡើង ដល់ ៦២.៩ ពាន់លានដុល្លារ”។ 

 

ក្រៅពីប្រាក់ចំនេញក្បែ 63 ពាន់លានដុល្លារនេះ ក្រុមហ៊ុន Apple ក៏រំពឹងទុកផងដែរថា ប្រាក់ចំនេញនោះ នឹងកើនឡើងដល់ 89 ទៅ 93 ពាន់លានដុល្លារសម្រាប់ឆមាសទី 1 នៃឆ្នាំ 2019 ខាងមុខ គិតជាភាគរយស្មើនឹង 38-38.5% ខណៈ iPad ជំនាន់ថ្មី ក៏ដូចជា MacBook Air 2018 និង Mac Mini 2018 ចាប់ផ្ដើមចេញលក់ យ៉ាងគគ្រឹកគគ្រែង នៅដើមឆ្នាំក្រោយនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Apple Tag: Lifestyle