CAMBO REPORT

Popup Advertising5 seconds

ចំនុច​ទាំង​នេះ អាច​អោយ​អុ្នក​មិន​រា​រែក​ក្នុង​ការ Upgrade ទៅ​ធ្វើ​ជា​ម្ចាស់ iPad Pro ជំនាន់​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញ iPad Pro ជំនាន់ថ្មី ចំនួន 2 ម៉ូឌែល ជាមួយទំហំអេក្រង់ 11 អ៊ីញ និង 12.9 អ៊ីញ ជាផ្លូវការរួចមក យើងសង្គេតឃើញថា ថេប្លេតទាំងនេះ ទទួលបានការពេញចិត្តខ្លាំង ពីសំណាក់អ្នកទស្សនា រួមទាំង YouTuber ជាច្រើន។ ក្នុងនោះ ក៏មានប្រិយមិត្តរបស់យើងមួយចំនួន បានផ្ញើសារមកកាន់ ក្រុមការងារ ខេមបូរីផត ថាតើ iPad Pro ជំនាន់ថ្មីនេះ សាកសមអោយពួកគាត់ ចំណាយលុយដើម្បី Upgrade ដែរឬទេ? 

 

អញ្ចឹង យើងនឹងបង្ហាញនូវលក្ខណៈសម្បត្តិសំខាន់ៗ ដែលមានក្នុង iPad Pro ជំនាន់ថ្មីនេះ លើប៉ុន្មានចំណុចសិន មុននឹងប្រាប់ជាច្លើយ ដល់អ្នកទាំងអស់គ្នា៖

 

• រចនាបថរូបរាង 

 

Apple បានផ្លាស់ប្តូររចនាបថជាច្រើន ជាមួយកំណែអាប់ដេតធំពី iPad Pro ជំនាន់មុន មកកាន់ជំនាន់ថ្មីនេះ ដោយវាត្រូវបានកាត់ បន្ថយកម្រាស់ អោយនៅសល់ស្តើង បំផុតត្រឹម 5.9 មីលីម៉ែត្រប៉ុណ្ណោះ។ ឯវ័ន្ធព័ន្ធជុំវិញ គឺមានការចនាដូចទៅនឹង វ័ន្ធនៅលើទូរសព្ទស៊េរី iPhone 5 អញ្ចឹង សូម្បីតែនៅផ្ទៃខ្នងខាងក្រោយ ក៏មានការឈូសស្មើដូចគ្នា ជាពិសេសនោះ វ័ន្ធរបស់វា ក៏មានធាតុឆក់ជាមួយ Apple Pencil ជំនាន់ទី 2 នេះ ផងដែរ។ 

ចំពោះ Apple Pencil 2 ត្រូវបានរចនារូបរាង កាន់តែកាន់តែប្លែកជាងជំនាន់មុន ជាមួយការឈូសមួយចំណិត អោយរាបស្មើ ដើម្បីបន្ថែមភាពឆក់ អោយស៊ីគ្នានឹងវ័ន្ធរបស់ iPad Pro ជំនាន់ថ្មីនេះ។ ក្រៅពីធាតុឆក់ វាក៏ជាកន្លែងសាកថ្មបន្តពី iPad Pro ផងដែរ ដោយវាមិនប្រើឌុយដោត សម្រាប់សាកថ្មដូច Apple Pencil ជំនាន់ទី 1 ឡើយ។ 

 

• អេក្រង់

 

នៅលើ iPad Pro ជំនាន់ថ្មីនេះ មិនមានវត្តមានប៊ូតុង Home សម្រាប់ចាកចេញពីកម្មវិធី និងសម្រាប់ស្កេនម្រាមដៃ (Touch ID) ទៀតនោះទេ ដោយ Apple បានជំនួសការអូសប្រើ ដូចនៅលើ iPhone ខ្សែស្រឡាយ X អញ្ចឹង រួមទាំងបំពាក់ការដោះសោរ ស្កេនមុខ (Face ID) ដ៏ទាន់សម័យថែមទៀត។ ចំពោះអេក្រង់របស់វា ត្រូវពង្រីកអោយលាត កាន់តែធំ និងបន្ថយគែមអោយនៅសល់ កាន់តែតិចជាមុន ដែលមើលទៅ ទាក់ចិត្តតែម្តង ជាពិសេសថែមទាំងបំពាក់ True-tone Display ក្នុងកម្រិត refresh rate ដល់ 120Hz ផងដែរ។

 

• កម្លាំងម៉ាស៊ីន 

 

លើកនេះ Apple បានបំពាក់បន្ទះឈីបប្រភេទ A12X Bionic ដែលវាជាឈីបខ្លាំង និងចុងក្រោយលើ iPad Pro ជំនាន់ថ្មី បូករួមជាមួយ CPU ចំនួន 8 គ្រាប់ និងមាន GPU (7-core graphics) ហើយចំណុចទាំង នឹងមិនធ្វើអោយអ្នក ដែលជាម្ចាស់របស់វា ខ្វល់ចិត្តនៅពេល ប្រើប្រាស់ឡើយ មិនថាការ លេងហ្គេម ដែលមានក្រាហ្វិចកប់ៗ ឬបើកកម្មវិធីច្រើន ក្នុងពេលតែមួយនោះទេ ដោយវាអាចដំណើរការបានម៉ាអេម បើនិយាយទៅ កម្លាំងម៉ាស៊ីនរបស់ iPad Pro ជំនាន់ថ្មីនេះ អាចធ្វើការជំនួសកុំព្យូទ័រ មួយបានទៅហើយ។ 

ខាងក្រោមនេះ ជាពិន្ទូ Single-core និង Multi-core ពីការតេស្តលើ Geekbench ធៀបជាមួយ MacBook 12 អ៊ីញ៖

 

• កាមេរ៉ា

 

Apple នៅតែបបន្តបំពាក់ទំហំកាមេរ៉ាមុខក្រោយ ដូចមាននៅលើ iPad Pro ជំនាន់មុនដែរ ដោយកាមេរ៉ាខាងមុខទំហំ 7 មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយទំហំ 12 មេហ្គាភិចសែល ប៉ុន្តែវាមានភ្ជាប់ជាមួយមុខងារ HDR+ ថ្មី ដែលមានបំពាក់លើ កាមេរ៉ា iPhone XS និង iPhone XS Max ដែរ ហើយវានឹងជួយ រូបភាពដែលអ្នកថត មានសភាពដឹតស្អាតល្អ ជាមួយពណ៌ធម្មជាតិ បែបស្រស់។

សរុបមក ចំនុចគោលទាំង 4 លើ iPad Pro ជំនាន់ថ្មី ដែលយើងបានបង្ហាញ ដល់អ្នកទាំងអស់គ្នានេះ គឺពិតជាអាច អោយអ្នកមិនស្តាយ សម្រាប់ការ Upgrade ឡើយ សូម្បីតែខ្ញុំផ្ទាល់ ក៏កំពុងរង់ចាំវត្តមានរបស់វា ពេលមកដល់ស្រុកខ្មែរ យើងដែរ។ ប៉ុន្តែចំនុចគោលធំមួយទៀត ដែលអ្នកត្រូវតែពិចារណា នោះ គឺតម្លៃរបស់វា ក៏មិនធូរថ្លៃនោះដែរ អញ្ចឹងអ្នកគិតបន្ថែម ដោយខ្លួនឯង ថាគួរ ឬមិនគួរ Upgrade!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ថេប្លេត