CAMBO REPORT

Popup Advertising5 seconds

ធុងទឹកបន្ថយកម្ដៅ CPU របស់ Corsair ចេញ​ថ្មី ធានា​ថា​ពេញ​ចិត្ត​សម្រាប់​អ្នក​ស្រលាញ់​ភ្លើង RGB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នបើអ្នកប្រើកុំព្យូទ័រសម្រាប់​លេង​ហ្គេម មិនថាកុំព្យូទ័រយួរដៃ ឬលើ​តុ​នោះ​ទេ បើ​ពុំ​មាន​ឧបករណ៍ ដែល​មិន​មាន​ភ្លើង RGB គឺវា​ចម្លែក​បន្តិច​ហើយ បើ​ទោះ​បី​ជា​គ្មាន​ក្ដារចុច ឬ Mouse គ្មាន​ភ្លើង RGB យ៉ាងហោចណាស់ក៏មាន កង្ហារ Case មាន​ភ្លើង RGB ឬធុងទឹក RGB ដែរ ហើយបើអត់សោះតែម្ដង! Ok វាគឺជាការសម្រេចចិត្តរបស់អ្នក! ការនិយាយដល់ធុងទឹកនេះ ក្រុមហ៊ុន Corsair ទើបតែ​ប្រកាស​ចេញ​នូវធុងទឹកបន្ថយកម្ដៅ CPU ជំនាន់ថ្មីដល់ទៅ 2 ម៉ូឌែល ដែលចាប់ផ្ដើមចេញលក់ហើយ!

សម្រាប់ Corsair ក៏បានធ្វើការ Updated នូវធុងទឹកបន្ថយកម្ដៅសម្រាប់ CPU ជំនាន់ថ្មីហើយ ដែលវាមានបំបាក់មកជាមួយភ្លើង RGB ប្រសើរ​ជាងមុនដូចរូបភាពខាងលើ ដែលវាបញ្ចេញពន្លឺបានភ្លឺជាងជំនាន់មុន មាននៅលើកង្ហារផង និងនៅ​លើក្បាល​បន្ថយ​កម្ដៅផង។ Corsair H115i RGB Platinum និង H100i RGB Platinum គឺជាបងប្អូននឹងគ្នា ដោយវាខុសគ្នាបន្តិចបន្តួចត្រង់តែ​ទំហំប៉ុណ្ណោះ ជាមួយ​ធុង Radiator ទំហំ 280mm ដូចគ្នា តែមួយមានកង្ហារធំជាងចំនួន 2 មួយគឺ 140mm និងមួយទៀតទំហំ 120mm ដែលមាន​សមត្ថភាព​បន្ថយ​កម្ដៅបានប្រសើរ ពិសេសមានភ្លើង RGB ដែលអាចធ្វើការគ្រប់គ្រងដោយម្ចាស់​របស់វា​ផ្ទាល់​ទៅ​តាមការចង់បាន និង​ពេញ​ចិត្ត​ជាមួយកម្មវិធី iCue Utility របស់ Corsair។

 

 

ក្រៅពីការបន្ថែមភ្លើង RGB ឲ្យកាន់តែប្រសើរនៅលើកង្ហារ និងក្បាលបន្ថយកម្ដៅ Corsair ក៏បានកែច្នៃបន្ថែមទៅ​លើក្បាល​បន្ថយ​កម្ដៅ​នោះ​ឲ្យ​មាន​ទំហំធំជាងជំនាន់មុន ដែលបើកសិទ្ធិឲ្យអតិថិជនយកវាទៅប្រើប្រាស់ជាមួយនឹង CPU បានច្រើនជំនាន់ទាំង Intel និង AMD ថែម​ទាំង​អា​ច​យក​ទៅប្រើជាមួយនឹងឈីប CPU AMD Threadripper ផងដែរ។ ដោយយោងតាមប្រភពព័ត៌​មានបាន​ឲ្យដឹង​ថា សម្រាប់​សមត្ថភាព​បន្ថយ​កម្ដៅរបស់ H115i និង 100i RGB Platinum គឺដូចទៅនឹងជំនាន់មុនអញ្ចឹងដែរ រួមទាំងសម្លេង​កង្ហារ​នៅ​ពេល​ប្រើប្រាស់​ផង​ដែរ គ្រាន់តែលើកនេះវាចេញមកដើម្បីបំពេញទៅដល់សេចក្ដីត្រូវការរបស់អ្នកស្រលាញ់ភ្លើង RGB តែប៉ុណ្ណោះ!

Corsair ចាប់ផ្ដើមចេញលក់ H115i RGB Platinum និង H100i RGB Platinum ហើយនៅក្នុងពេលនេះជាមួយតម្លៃ USD 169.99 និង USD 159.99 សម្រាប់ទីផ្សារអន្តរជាតិ ត្រៀមនឹងដល់ស្រុកខ្មែរឆាប់ៗនេះផងដែរ ហេតុនេះសម្រាប់​អ្នកចង់​លេ​ង​ធុង​ទឹក​មានភ្លើង RGB កប់ មិនចាញ់គេនោះ គួរតែលៃលកឲ្យហើយទៅ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Corsair Tag: កុំព្យូទ័រ