CAMBO REPORT

Popup Advertising5 seconds

របៀប​ប្រើ FaceTime លើ iOS12.1 ដែល​អាច​ខល​បាន​មនុស្ស 32 នាក់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កំណែអាប់ដេត iOS12.1 បានដាក់ឲ្យអ្នកប្រើប្រាស់ iPhone និង iPad ប្រើនូវ FaceTime ដែល​អាច​ខល​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​មនុស្ស​បាន​ដល់ 32 នាក់​ឯណោះ លើស​ពី​អ្វីដែល​គ្រប់​គ្នា​ត្រូវការ ហើយ​ដំណើរ​ការ​របស់ System ក៏នៅតែរលូនផងដែរ។ រាល់​អ្នក​ដែលកំពុងនិយាយវីដេអូខលជាមួយយើងតាម FaceTime នេះ នឹងបង្ហាញពាសពេញហ្នឹង មិនមែនតាមជួរនោះទេ បើនៅលើអេក្រង់ iPhone វិញ អ្នកប្រើអាចអូសចុះឡើងដើម្បីនិយាយជាមួយពួកគេបានទាំងអស់គ្នា។

លើសពីនោះទៅទៀត អ្នកប្រើនៅតែអាចប្រើមុខងារប្តូរមុខទៅជាតុក្កតា Animoji, Memoji, និង Filter ផ្សេងទៀតនៅក្នុង​កម្មវិធី​នោះ​។ ការប្រើប្រាស់នេះបានធ្លាក់មកដល់ហើយ ដូច្នេះយើងចង់ណែនាំអ្នកទាំងអស់គ្នា ឲ្យបានចេះប្រើកម្មវិធី FaceTime នេះ ដើម្បី​ងាយស្រួល​ទំនាក់​ទំនង​ជាមួយ​មិត្តភក្តិ​តាម​ការគួរ ដោយដំបូងអ្នកត្រូវប្រាកថា iPad, iPhone របស់អ្នកបានអាប់ដេតដល់ជំនាន់ iOS12.1 ជាមុន​សិន ហើយការខលជាក្រុមច្រើននាក់នេះ អាចដំណើរការបាននៅលើ iPhone 6s ឡើងទៅដល់ iPhone Xs Max ។ បន្ទាប់​ចាំ​អាន​បន្ត​ជា​ចំនុចៗ នៅខាងក្រោម៖

 

•    បើកកម្មវិធី FaceTime

•    ចុចលើប៊ូតុងសញ្ញាបូកត្រង់ជ្រុងចំហៀងខាងស្តាំ ផ្នែកខាងលើ

•    ចូលដល់ផ្ទាំងមួយទៀត អ្នកត្រូវចុចលើរបាស្វែងរកខាងលើ ចុចរកឈ្មោះមិត្តភក្តិដែលអ្នកចង់ខលទៅ ដោយ​មាន​ការ​បង្ហាញ​ជា​លេខ​ពណ៌ខៀវមានន័យថា ពួកគេកំពុងប្រើ FaceTime

•    បន្ទាប់ពី Add ឈ្មោះរបស់ពួកគេចូលរួចអស់ អ្នកអាចចុចលើប៊ូតុងខល Audio ឬ Video បាន តែត្រង់អត្ថបទនេះ អ្នក​ត្រូវរៀន​ពី​ការ​ខលជាវីដេអូ ដូច្នេះសូមជ្រើសយក Video

•    រង់ចាំដល់ពេលពួកគេទទួល ឬលើកការខលនេះ អ្នកនឹងអាចសន្ទនាជាមួយពួកគេដោយក្តីរីករាយ

 

មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ iPhone ស៊េរីដែលអាចអាប់ដេតឡើងមកដល់ iOS12.1 បាន គួរតែសាកប្រើប្រាស់ iMessage និង FaceTime ដើម្បីទទួលបានការទំនាក់ទំនងដ៏ល្អ ដោយគ្រាន់តែភ្ជាប់ Wi Fi ដើម្បីប្រើប្រាស់កម្មវិធីទាំងនេះ ណាមួយវាមាន​លក្ខណៈ​ជា​ឯកជន​ច្រើន ជាងការប្រើប្រាស់បណ្តាញសង្គម Facebook ទៅទៀត ដូច្នេះសូមសាកល្បង ទើបដឹង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: iphonehacks Tag: ចំណេះដឹងទូទៅ