CAMBO REPORT

Popup Advertising5 seconds

Jaybird ចេញកាស​ឥតខ្សែ​ស៊េរីថ្មី ដែលមាន​ថ្ម​រស់​បាន​យូរ​ជាង​គេ ល្អ​សម្រាប់​អ្នក​ហាត់ប្រាណ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាសឥតខ្សែបានកំពុងរីកដុះដាលខ្លាំង ខណៈ​តម្លៃ គឺចាប់​ផ្ដើម​មាន​ការ​ប្រកួត​ប្រជែង សមរម្យ ថែមទាំង​មាន​លក់​ច្រើន​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​យើង ដោយ​អ្នក​អាច​ជ្រើស​រើស​បាន​ច្រើន​ម៉ាក និង​មា​ន​ម៉ូឌែល​ជា​ច្រើន​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​មុន​នឹង​ទិញ ទៅ​លើ​គុណភាព​សម្លេង រូបរាង​រចនាបថ សមត្ថភាព​ការពារ​ធូលី ឬញើស ពិសេសគឺកម្លាំងថ្ម និងរយៈពេលសាកថ្មតែម្ដង ដែលជាចំនុច​ស្នូល​ធំ​មួយ​គប្បី​ធ្វើ​ការ​ពិចារណា។ ជាក់ស្ដែងកាសឥតខ្សែទូទៅ ដែលកំពុងចារាចរណ៍លក់បច្ចុប្បន្នភាគច្រើនមានថ្មរស់បាន 4 ម៉ោង 8 ម៉ោង ឬអស់​ច្រើន​ក្រោម 10 ម៉ោង សម្រាប់ការប្រើប្រាស់ជាក់ស្ដែង ដោយមិនមើលទៅលើប្រអប់ថាវាអាចប្រើបានលើស 10 ម៉ោង។

សម្រាប់ប្រិយមិត្ត ដែលចូលចិត្តស្ដាប់តន្ត្រី ចូលចិត្តហាត់កីឡា ឬហាត់ប្រាណជាប្រចាំ រួចតែងតែមានតន្ត្រីអមជាមួយរហូតនោះ ហើយ​​ចង់​បាន​កាសមានគុណភាពផលិតខ្ពស់ ធននឹងញើស ធន់នឹងកម្ដៅ ពិសេសមានថ្មរស់បានយូរនោះ Jaybird Tarah Pro ទើប​តែ​​ប្រកាស​ចេញ​អាច​ជួយ​អ្នក​បាន​ហើយ ដែលអ្នកគប្បីពិចារណាជាមួយវា។ ជាការពិតណាស់កាសឥតខ្សែម៉ាក Jaybird ម៉ូឌែល Tarah Pro មាន​កម្លាំង​ថ្ម​រស់​បាន 14 ម៉ោង សម្រាប់ការសាកថ្មមួយពេញ ថែមទាំងការពារបានយ៉ាងប្រសើរទៅលើទឹក (IPX7) មាន​ន័យ​ថា​ម្ចាស់​របស់​វា​អាច​ពាក់រត់ក្រោមភ្លៀង ក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ក្រោមព្រិល បានដោយគ្មានបញ្ហា ជាមួយរូបរាង​រចនាបថ​ទាក់​ទាញ មាន​ខ្សែ​ការពារ​ដោយសសៃអំប្បស់រឹងម៉ាំ ធន់ជាមួយនឹងការប្រើប្រាស់រាប់សិបឆ្នាំ ជាជាងប្រើប្រាស់ជ័រស្វិត​ដូចកាសភាគ​ច្រើន​។

 

Tarah Pro មិនត្រឹមតែល្អទៅលើគុណភាពផលិតនោះទេ សម្រាប់ការប្រើប្រាស់វិញ Jaybird ក៏មានកម្មវិធីសម្រាប់តម្លើង​ជាមួយ​នឹង​ស្មាតហ្វូន​រត់ដោយ Android និង iOS ផងដែរ ក្នុងការកំណត់ទៅលើមុខងារ EQ ពាក់ព័ន្ធទៅនឹងកម្រិត ឬគុណភាពនៃសម្លេង តាម​ការ​ចង់បានរបស់អតិថិជន ដោយជួយធ្វើឲ្យតន្ត្រីកាន់តែប្រសើរ អមមកជាមួយនឹងប៊ូតុងចុចបញ្ជាទៅលើកម្រិតសម្លេង ប៊ូតុងចុចលេង ហើយ​អាច​និយាយ​នៅពេលមានទូរស័ព្ទ Call ចេញចូលផងដែរ។ សម្រាប់ពេលនេះ Jaybird Tarah Pro ចាប់ផ្ដើមចេញលក់​ហើយ​ក្នុង​គេហទំព័រ​របស់ Jaybird ផ្ទាល់ ហើយវាក៏នឹងត្រៀមចេញលក់ដល់ទីផ្សារអន្តរជាតិផ្សេងៗទៀតនៅក្នុងខែវិឆ្ឆិកានេះ លក់ក្នុងតម្លៃ USD 160 ដែលអាចជ្រើសរើសបាន 3 ពណ៌រួមមានដូចជា ខ្មៅ ខៀវ និងស។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ