CAMBO REPORT

Popup Advertising5 seconds

សម្រាប់អ្នកប្រើ OnePlus 6 តើគួរ​តែ​ឡើង​មក​កាន់ OnePlus 6T ឬទេ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងទាំងអស់គ្នា បានដឹងហើយថា OnePlus 6T ពេល​នេះ បាន​បញ្ចេញ ជា​ផ្លូវ​ការ​ហើយ ហើយ​ក៏​កំពុងតែ ចរាចរណ៍​លក់ ផង​ដែរ នៅ​លើ​ទីផ្សារ​អន្តរជាតិ ជាមួយ​នឹង​តម្លៃ ចាប់ពី 549$ (សម្រាប់​ទំហំ រ៉េម 6GB ឡើង​ទៅ​ដូចគ្នា) តែវាអាច​ខុសគ្នា មួយចំនួន ទៅលើ​តម្លៃ​នៅ​ក្នុង​ស្រុកយើង ហើយពេលនេះ ភាគច្រើន នៃហាងធំៗ មួយចំនួន ក៏កំពុងតែ យកវាមកលក់ នៅក្នុងស្រុកយើង ផងដែរ។ យ៉ាង​ណា​មិញ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំនឹងរៀបនូវ អត្ថបទមួយ សម្រាប់អ្នកទាំងអស់គ្នា ជាពិសេស ប្រិយមិត្តដែលកំពុងតែកាន់ 1+6 នៅក្នុង​ដៃ​ស្រាប់ និងកំពុងមានចម្ងល់ថាតើ គួរតែប្តូរមកប្រើប្រាស់ 1+6T ដែរឬក៏អត់?

មុននឹង និយាយពីចម្លើយ ថាតើគួរតែឡើង ឬក៏មិនឡើងស៊េរីនោះ ខ្ញុំចង់លើកហេតុផល មួយចំនួន ដើម្បីអោយ អ្នកទាំងអស់គ្នា បាន​យល់​សិន ដើម្បីចៀសវាង មតិ ថាចេះតែនិយាយ គ្មានអំណះអំណាង ពិតប្រាកដ ដូចជា ភាសាអាមេរិកាំង តែងនិយាយថា It doesn’t make any senses bro!

 

សម្រាប់អ្នកដែលបានតាមដាន ព្រឹត្តិការណ៍ដាក់បង្ហាញ OnePlus 6T កន្លងមក ប្រាកដជាដឹងបានខ្លះហើយ អំពី លក្ខណៈសម្បត្តិរ​បស់​វា ហើយនេះគឺជាចំណុចមួយ ដែលយើងអាចដឹង ថាវាមានអ្វីខ្លះ សាកសមនឹងតម្លៃ អោយយើងគួរប្តូរ រឺក៏អត់៖

 

OnePlus 6T ៖

 

-    អេក្រង់ទំហំ 6.41 (ឆកតំណក់ទឹក) អ៊ីញ ប្រភេទ Optic AMOLED អាចបង្ហាញរូបភាព ក្នុងកម្រិត 2340 x 1080px ជាមួយ​នឹង​កម្រិត Aspect Ratio 19.5:9 និងក្រាលដោយ កញ្ចក់ G6

-    ប្រើឈីបរបស់ Qualcomm លេខ Snapdragon 845, RAM 6GB/ 8GB LPDDR4X, ទំំហំផ្ទុកខាងក្នុង 128GB/ 256GB UFS 2.1, GPU Adreno 630 និងដំណើរការដោយ Android Pie 9

-    កាមេរ៉ាខាងក្រោយភ្លោះ ខណៈដែលគ្រាប់គោល ទំហំ 16MP ប្រើប្រាស់ Sensor របស់ Sony IMX 519 និងមួយគ្រាប់ទៀត គ្រាប់​ជំនួយការ មានទំហំ 20MP ប្រើប្រាស់ Sensor របស់ Sony 376K ក្រោមកម្រិត Aperture ទំហំ F.1.7 ដូចគ្នា។ វាអាចថតវីដេអូ បាន​ដល់​កម្រិត 4K ក្នុងល្បឿន 30/60fps – 1080p ក្នុងល្បឿន 30/60fps – 720p ក្នុងល្បឿន 30fps ព្រមទាំងអាច ថតមុខងារ Super Slow Motion ក្នុងកម្រិត 1080p ក្នុងល្បឿន 240fps។ សម្រាប់មុខងារកាមេរ៉ា មានដូចជា AI Scene Detection, Portrait Mode, Pro Mode Night Mode, Panorama, Time-lapse!

-    កាមេរ៉ាខាងមុខទំហំ 16MP ប្រើប្រាស់ Sensor Sony IMX 371 មាន Aperture ទំហំ F/2.0 ភ្ជាប់ជាមួយនឹង មុខងារដូចជា Portrait Mode, HDR, Screen Flash, Smile Capture, FaceRetouching.

-    ថាមពលថ្មទំហំ 3700mAh ភ្ជាប់ជាមួយនឹង មុខងារសាកថ្មលឿន Dash Charge

-    មុខងារពិសេសផ្សេងៗទៀត ដូចជា អាវក្រោះការពារទឹកសាច Sensor ស្គេនម្រាមដៃលើអេក្រង់ និងមុខងារ Face Unlock

-    ចំណុចមិនមាន ពោងការពារលង់ទឹក និងរន្ធដោតកាស 3.5mm តែថែម តំណរតអោយ

 

 

OnePlus 6៖

 

-    អេក្រង់ទំហំ 6.28 អ៊ីញ (ឆកពុកម៉ាត់អ៊ីត្លែ) ប្រភេទ Optic AMOLED អាចបង្ហាញរូបភាព ក្នុងកម្រិត 2280 x 1080px ជាមួយនឹង​កម្រិត Aspect Ratio 19:9 និងក្រាលដោយ កញ្ចក់ G5

-    ប្រើឈីបរបស់ Qualcomm លេខ Snapdragon 845, RAM 6GB/ 8GB LPDDR4X, ទំំហំផ្ទុកខាងក្នុង 128GB/ 256GB UFS 2.1, GPU Adreno 630 និងដំណើរការដោយ Android Oreo 8

-    កាមេរ៉ាខាងក្រោយភ្លោះ ខណៈដែលគ្រាប់គោល ទំហំ 16MP ប្រើប្រាស់ Sensor របស់ Sony IMX 519 និងមួយគ្រាប់ទៀត គ្រាប់​ជំនួយការ មានទំហំ 20MP ប្រើប្រាស់ Sensor របស់ Sony 376K ក្រោមកម្រិត Aperture ទំហំ F.1.7 ដូចគ្នា។ វាអាចថតវីដេអូ បានដល់កម្រិត 4K ក្នុងល្បឿន 30/60fps – 1080p ក្នុងល្បឿន 30/60fps – 720p ក្នុងល្បឿន 30fps ព្រមាំងអាច ថតមុខងារ Super Slow Motion ក្នុងកម្រិត 1080p ក្នុងល្បឿន 240fps។ សម្រាប់មុខងារកាមេរ៉ា មានដូចជា Portrait Mode, Pro Mode, Panorama, HDR, Time-lapse!

-    កាមេរ៉ាខាងមុខទំហំ 16MP ប្រើប្រាស់ Sensor Sony IMX 371 មាន Aperture ទំហំ F/2.0 ភ្ជាប់ជាមួយនឹង មុខងារដូចជា Portrait Mode, HDR, Screen Flash, Smile Capture, Face Beauty

-    ថាមពលថ្មទំហំ 3300mAh ភ្ជាប់ជាមួយនឹង មុខងារសាកថ្មលឿន Dash Charge

-    មុខងារពិសេសផ្សេងៗទៀត ដូចជា អាវក្រោះការពារទឹកសាច Sensor ស្គេនម្រាមដៃ និងមុខងារ Face Unlock

-    ចំណុចមិនមាន ពោងការពារលង់ទឹក!!

 

 

អញ្ចឹងតាមរយៈ Spec ខាងលើនេះ យើងអាចដឹងបានខ្លះហើយថា OnePlus 6T មានបំពាក់នូវ ចំណុចអ្វីខ្លះ ហើយវាក៏រឹតតែបញ្ជាក់ បន្ថែម​ទៀត ពីលើចំណុច ដែលវាប្លែកពីជំនាន់មុន គឺ OnePlus 6 ហ្នឹងឯង។ ដូចនេះ តាមរយៈ Specs ខាងលើ ខ្ញុំអាច​និយាយ​សរុប​ជា​រួម​បាន នូវចំណុចដែល បានកែខៃអោយល្អជាងនោះ គឺមានដូចជា៖ អេក្រង់ធំជាងមុន និងល្អជាងមុនបន្តិច, កាមេរ៉ាអាចថត​នៅ​ពេល​យប់​កាន់​តែប្រសើរ, ថ្មធំជាងមុន ហើយជាពិសេសនោះ គឺវាមានទ្រនាប់ស្គេនម្រាមដៃលើអេក្រង់ ចំណែកឯ ចំណុចកាស 3.5mm វិញ មិនបាច់លើកក៏បានដែរ ព្រោះ OnePlus ក៏បានថែម ឌុយតភ្ជាប់នឹងកាស 3.5mm មកក្នុងប្រអប់ផងដែរ។

 

ទាំងនេះជា ចំណុចដែលប្លែកពីជំនាន់មុន និយាយទៅគឺមានតែ ៤ ធំៗហ្នឹងទេ សម្រាប់កម្លាំងម៉ាស៊ីន គឺមិនបានផ្លាស់ប្តូរឡើយ ព្រោះ​ថា​ឆ្នាំនេះ Snapdragon 845 គឺស្ថិតនៅលំដាប់ផុតលេខ ហើយរបស់ Qualcomm អញ្ចឹង គិតលើចំណុចនេះ បើខ្ញុំកំពុងតែមាន 1+6 នៅ​ក្នុងដៃស្រាប់ ខ្ញុំនឹងមិនដេញតាមស៊េរីទេ ព្រោះដូចដែលខ្ញុំបានលើកឡើងអញ្ចឹង ខុសគ្នាតែ ៤ ចំណុចធំៗ សុទ្ធតែចំណុច អាចកាត់​អារម្មណ៍​បាន មិនជាធំដុំកំភួន អីនោះទេ។ តែប្រសិនបើ ខ្ញុំរឺអ្នក ជាអ្នកគាំទ្រផ្កាប់មុខ របស់ 1+6T នេះ ហើយរឹតតែចង់ភ្លក្សរសជាតិ ស្គេនម្រាមដៃថ្មី នៅលើជំនាន់ថ្មីទៀតនោះ ខ្ញុំក៏ប្រហែលនឹងទិញភ្លាមៗ បន្ទាប់ពីប្រកាសតែម្តង។ ចុះបើពេលនេះ អ្នកកំពុងតែកាន់ OnePlus 5/5T វិញ តើគួរអាប់ ឬមិនអាប់? នេះទើបជាសំណួរដែលក្តៅគគុក ដែលគួរតែឆ្លើយ ដោយមិនបាច់សួរ.. បើនិយាយទៅលើ កម្លាំងម៉ាស៊ីនមុន 1+5/5T គឺវាប្រើ Snapdragon 835 ដែលវានៅរត់ មិនទាន់ចេះហត់នៅឡើយ តែបើនិយាយពីអេក្រង់ កាមេរ៉ា ថ្ម អាវ​ក្រោះ ព្រមទាំងរូបរាង គឺវាខុសគ្នាខ្លាំងដែរ ដែលល្មមអោយ គិតគូរប្តូរថ្មីដែរហ្នឹង។ ហើយបើសិនជា សម្រេចចិត្តហក់មក 1+6/6T នេះ​មែន ខ្ញុំសូម Recommend អោយប្រើ 1+6T យកតែម្តងទៅ ព្រោះថាតម្លៃរបស់វា ក៏មិនលើសលួសគ្នាប៉ុន្មានដែរ។

 

ជាចុងក្រោយ សង្ឃឹមថាអ្នកទាំងអស់គ្នា អាចសម្រេចចិត្ត និងអាចគិតពី បន្ថែមពីលើ អត្ថបទដែលខ្ញុំបានសរសេរនេះ ថាតើគួរតែវ៉ៃចេញ ឬក៏​ទ្រាំប្រើ រង់ចាំ 1+7 ចេញនៅឆ្នាំក្រោយទៀត រឺក៏បែបណា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ