CAMBO REPORT

Popup Advertising5 seconds

ត្រកូល Raider ស៊េរី 2019 ពី MSI កម្លាំង​ខ្លាំង តួខ្លួន​ប្រណិត មុខងារ​មួយ​ពេញ បាន​មក​ដល់​ខ្មែរ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Raider គឺជាឈ្មោះតំណាងឲ្យម៉ូឌែលកុំព្យូទ័រ​របស់​ក្រុម​ហ៊ុន​នាគ MSI ដែលវា​ស្ថិត​នៅ​ក្នុង​ខ្សែស្រឡាយ GE ធ្លាប់​មាន​វត្តមាន​លក់​ពេញ​ទីផ្សារ​ស្រុក​ខ្មែរ​យើង​បាន 2-3 ឆ្នាំទៅ​ហើយ​ដែរ ហើយ​រហូត​មក​ដល់​ឆ្នាំ 2018 នេះ MSI ក៏បាន​នាំ​មក​នូវ​កំណែ Update ថ្មី​ជាមួយ​នឹង​កុំព្យូទ័រយួរ​ដៃ មានកម្លាំងខ្លាំងរបស់ខ្លួនចូលទីផ្សារម្ដងទៀត ជាមួយនឹងការកែច្នៃបន្ថែម ធ្វើឲ្យវាមានភាពលេចធ្លោ ជាមួយនឹងបទ​ពិសោធន៍​ប្រើប្រាស់កាន់​តែប្រសើរ។

GE75 Raider 7RE បានផ្លាស់ប្ដូររូបរាងខាងក្រៅថ្មីស្រឡាង តែនៅបន្តការពារខ្លួនដោយលោហៈ ដែលមើលទៅមានភាពប្រណិត ពេញ​ដោយ​គុណភាព ដែលអតិថិជនអាចទុកចិត្តបាន អមមកជាមួយនឹងឡូហ្គូ MSI ចំកណ្ដាល និងមានស្នាមពីរឆ្នូតបញ្ចេញពន្លឺពណ៌ក្រហម ធ្វើឲ្យវាមើលទៅកាន់តែពិសេស និងកាចនៅពេលរាត្រី។ មិនតែប៉ុណ្ណោះបាតខាងក្រោមការពារដោយជ័រស្វិត ធានាមិនធ្វើឲ្យឆក់ ឬក្ដៅ​ខ្លាំង​នៅពេលប្រើដាក់លើភ្លៅ ដោយមានរចនាជាមួយនឹងស្នាមមើលទៅប្លែក ងាយស្រួលដោះដាក់ បន្ថែមផ្នែករឹង ឬជួសជុលទៀតផង។

ដើម្បីដេញឲ្យទាន់សម័យកាលបច្ចុប្បន្ន MSI ក៏បានកាត់បន្ថយគែមអេក្រង់របស់ GE75 Raider ឲ្យកាន់តែស្ដើងជាងមុនថែ​មមួយកម្រិត​ទៀត ដែលវាមើលទៅគឺពិតជាស្ដើង ងាយស្រួលក្នុងការលេងហ្គេមពេញភ្នែកតែម្ដងក្នុងទំហំ 17.3 អ៊ីញ ថែមទាំងនៅរក្សារូបរាងតូចល្មម មិនពង្រីកមាឌច្រើនទៀតនោះទេ។ អេក្រង់នេះមានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD ឬ 1080p អមមកជាមួយនឹងល្បឿន Refresh Rate លោតដល់ទៅ 144Hz និងមាន Respond Time 3ms ធ្វើឲ្យការលេងហ្គេមនៅលើម៉ាស៊ីននេះរលូនទាល់តែមែនទែន ថែម​ទាំងទទួលបាននូវសាច់រូបភាពច្បាស់ ដែលបង្ហាញនៅលើបន្ទះ IPS មានកម្រិត sRGB 100% មិនចាំបាច់ឲ្យអ្នកខ្វាយខ្វល់ទៅលើ​រឿង​ពណ៌អេក្រង់ស្លេកៗឡើយ។

 

សម្រាប់កម្លាំងម៉ាស៊ីនវិញ GE75 Raider ស៊េរីឆ្នាំ 2019 បំពាក់មកជាមួយផ្នែករឹងជំនាន់ចុងក្រោយគេរួមមានដូចជា៖

 

•    CPU Intel Core i7-8750H

•    RAM DDR4 ល្បឿន Bus 2666MHz អាចឡើងដល់ 32GB

•    SSD ជាប្រភេទ M.2 NVMe PCIe ជំនាន់ទី 3 ទំហំ 256GB

•    HDD ទំហំ 1000GB

•    ក្រាហ្វិច Intel UHD 630

•    ក្រាហ្វិច nVIDA GeForce GTX 1060 (6GB) ឬ 1070 (8GB) តាមការជ្រើសរើស

•    ដំណើរការដោយ Windows 10 64-bit

•    កម្លាំងថ្ម 6 Cells 56 Whr

 

សម្រាប់រន្ធតំណភ្ជាប់ (I/O) រួមមានដូចជា៖

 

•    USB C ជាប្រភេទ USB 3.1 ជំនាន់ទី 2

•    USB A ជាប្រភេទ USB 3.1 ជំនាន់ទី 1

•    USB A ជាប្រភេទ USB 3.1 ជំនាន់ទី 2

•    រន្ធ LAN RJ45

•    SDCard

•    HDMI 2.0 x 1

•    Mini Display x 1

•    រន្ធ Mic សម្លេង

•    រន្ធកាស 3.5mm

 

 

សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ចង់ទិញយកទៅលេងហ្គេម ឬឌីហ្សាញ ម៉ាស៊ីននេះអាចបំពេញតម្រូវការការងាររបស់អ្នក​បាន​គ្រប់ពេលវេលា អាចប្រើប្រាស់បានរាប់ម៉ោង ដោយមិនចាំបាច់ខ្វាយខ្វល់រឿងឡើងកម្ដៅខ្លាំង ព្រោះវាមានបំពាក់មកជាមួយ​ដែក​ត្រជាក់​ចំនួន 7 សសៃ សម្រាប់បន្ថយកម្ដៅ CPU និង GPU សម្រួលទៅដល់ប្រព័ន្ធកម្ដៅបានល្អ។ ចំនែកឯក្ដារចុចវិញក៏នៅតែ​សហការណ៍​ជាមួយ Steelseries ផ្ដល់នូវក្ដារចុចមានពណ៌ចម្រុះអាចផ្លាស់ប្ដូរបាន 16.8 លានពណ៌តាមសាច់ភ្លេង តាមហ្គេម ឬតាម​ការ​កំណត់ជាក់ស្ដែង។ បច្ចុប្បន្ន MSI GE75 Raider 8RE ចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារស្រុកខ្មែរយើងហើយ ដែលប្រិយមិត្តអាច​ស្វែង​រកទិញបានក្នុងតម្លៃចាប់ពី USD 1,899 ឡើងទៅសម្រាប់ម៉ាស៊ីនមានក្រាហ្វិច nVIDIA GTX 1060 6GB អមមកជាមួយនឹង​ការ​ធានា​ពេញមួយឆ្នាំផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: MSI Tag: កុំព្យូទ័រ