CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​សាម​សុង​ប្រចាំ​នៅ​កម្ពុជា ផ្ដល់​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​និង​សម្ភារៈ​សិក្សា​ដល់​សិស្សា​នុ​សិស្ស​នៅ​សាលា​បឋម​សិក្សា​ឃ្មួញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រាជធានីភ្នំពេញ - ក្នុងរយៈពេល ៣ឆ្នាំ​ ជាប់ៗគ្នាដែលកម្មវិធី  “Samsung Love & Care” បានបង្កើតឡើងហើយនេះ ក៏ជាឆ្នាំទី៣ ដែលក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា បានផ្តួចផ្តើមគំនិត និងបង្កើត កម្មវិធីនេះម្តងទៀត ដោយមានការចូលរួមពី អ្នកស្ម័គ្រចិត្តជាច្រើននាក់ ក្នុងគោលបំណង ដើម្បីផ្តល់ជូននូវ ប្រព័ន្ធចម្រោះទឹកស្អាត សម្ភារៈសិក្សា និងដបទឹកសម្រាប់ សិស្សានុសិស្សជាង ៤០០នាក់ នៅសាលាបឋមសិក្សាឃ្មួញដែល ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងនោះដែរ ហាងទឹកដែលមានភ្ជាប់ ជាមួយនឹងប្រព័ន្ធចម្រោះទឹកស្អាតនោះ អាចផ្ទុកទឹកស្អាតបាន រហូតដល់ 2000 លីត្រ។

 


កម្មវិធី Love and Care គឺជាគំនិតផ្តួចផ្តើមសកម្មភាព ស្ម័គ្រចិត្តជាសកលប្រចាំឆ្នាំ របស់ក្រុមហ៊ុនសាមសុង ហើយ ឆ្នាំនេះផងដែរ ក្រុមហ៊ុនសាមសុងបាន ជ្រើសរើសយកសាលាបឋមសិក្សា ឃ្មួញ ក្នុងការផ្ដល់ជូននូវ ប្រព័ន្ធចម្រោះទឹកស្អាត  ដល់សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូដើម្បីសម្រួលដល់ការទទួលទានប្រចាំថ្ងៃ។

 


លោក Seungho Choi អគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងតែងតែប្តេជ្ញាចិត្តថា យើងនឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសម្ថភាពក្នុង ការបង្កើតសមិទ្ធផលអាជីវកម្ម ក្នុងការចូលរួមចំណែក ជាមួយនឹងសហគមន៍។ ក្រៅពីកិច្ចការអាជីវកម្ម ដែលនាំមកនូវជីវិតងាយស្រួល និងផាសុកភាពដល់ អតិថិជនរបស់យើង យើងតែងតែបោះ ជំហានឈានទៅមុខ និងផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ ដើម្បីធ្វើឲ្យសហគមន៍ និងសង្គមជាតិដែលយើង រស់នៅកាន់តែប្រសើរ”

 


លោក  បានបន្ថែមទៀតថា “ផលិតផលសាមសុង បានផ្សារភ្ជាប់ ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើង ក៏បានផ្សាភ្ជាប់ទំនាក់ទំនង ជាមួយសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុង ស្ថានភាពបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយជា ទំពាំងស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀន របស់យើងក្នុងថ្ងៃនេះ នឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។

 


លោកនាយកសាលាបឋមសិក្សាឃ្មួញ ក៏បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្ដី រីករាយយ៉ាងក្រៃលែង ចំពោះសកម្មភាពសប្បុរសធម៌ របស់ក្រុមហ៊ុនសាមសុង ក្នុងថ្ងៃនេះតាមរយៈកម្មវិធី ”Samsung Love and Care’’ ។ ក្រុមហ៊ុនសាមសុង មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងផាសុកភាព ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃតាមរយៈ ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការផ្សារ ភ្ជាប់ទំនាក់ទំនងរវាង បុគ្គលិករបស់សាមសុង និងសិស្សានុសិស្សរបស់យើងផងដែរ។”

 

 

លោកក៏បានបន្ថែមទៀតថា  បុគ្គលិករបស់ក្រុមហ៊ុនសាមសុង ត្រូវបានទទួលរាក់ទាក់ ដោយសេចក្ដីគោរព ស្រឡាញ់ពីសិស្សានុសិស្ស។

 


ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង បានស័គ្រ្មចិត្ត និងចំណាយពេលវេលា ដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់ សិស្សានុសិស្សផងដែរ។

 

កញ្ញា ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា “នាងខ្ញុំពិតជាមានសេចក្ដីរំភើប ដែលបានមកដល់ទីនេះ និងបានចូលរួមក្នុង កម្មវិធីដ៏មានអត្ថន័យនេះ។ សាមសុងនាំមកនូវ ការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីលើកកម្ពស់ការរស់នៅ របស់សិស្សានុសិស្ស ហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាព ក្នុងការធ្វើជាតារា  តំណាងឲ្យសាមសុង។”

 

 

បន្ថែម ពីនេះ កញ្ញាមាន សូនីតា បានបញ្ជាក់ថា “នាងខ្ញុំមានសេចក្ដីរីករាយដែលបានក្លាយជាសមាជិកមួយ របស់គ្រួសារសាមសុង។ ហើយថ្ងៃនេះគឺពិតជា ផ្តល់នូវភាពរំភើបរីករាយ ដល់នាងខ្ញុំដែលបានមក ចូលរួមនិងចែកសម្ភារៈសិក្សា ជូនដល់ប្អូនៗកុមារ ទាំងអស់នាព្រឹកនេះ។

 


ថ្ងៃដែលពោរពេញទៅដោយការ ប្រាស្រ័យទាក់ទងគ្នាយ៉ាង ជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្ត របស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹម ដ៏រីករាយដោយបាន និយាយពាក្យថា «ជួបគ្នាម្តងទៀត!»

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle