CAMBO REPORT

Popup Advertising5 seconds

ឈីប A12X Bionic ក្នុង iPad ស៊េរីថ្មី​ ផ្តួល Intel Core i7 ជំនាន់​មុន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Apple ទើបតែបានដាក់បង្ហាញ iPad Pro ស៊េរីថ្មី មក​ជា​មួយ​ការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី​យ៉ាង​ច្រើន រួមទាំង​អេក្រង់​លាត, បំបាត់​ទ្រនាប់​ស្កេន​សម្រាម​ដៃ, គែម​ប្រែ​ជា​ជ្រុង​វិញ និង​បំពាក់​មក​ជាមួយ​ឈីប A12X Bionic កម្លាំង​ខ្លាំង ជាមួយ​ទំហំ​តូច​ត្រឹមតែ 7nm ជាមួយ​ល្បឿន​វ៉ាដាច់ Intel Core i7 កាលពីជំនាន់មុនទៅទៀត។

Apple ក៏បានបញ្ជាក់ក្នុងវីដេអូផ្សព្វផ្សាយពីល្បឿនដ៏លឿនរបស់ iPad Pro ស៊េរីថ្មីរបស់ពួកគេថាលឿនជាងកុំព្យូទ័រដែលកំពុងចរាចរប្រើ​ប្រាស់​នៅ​ពេល​នេះ​ជាង 92 ភាគរយ។ ឈីប A12X Bionic នេះ មានមកជាមួយស៊ីភីយូ 8 គ្រាប់ និង 7 គ្រាប់រត់​សម្រាប់​នៅ​ពេល​ប្រើប្រាស់​កម្មវិធីធ្ងន់ៗ។ បន្ទាប់ពីការធ្វើតេស្ត ត្រូវបានគេដឹងថា ល្បឿន Core មួយគ្រាប់រត់នៅលើថេប្លេតនេះបានពិន្ទុ 5020 លើស​ពី​ឈីប A12 Bionic នៅលើស្មាតហ្វូន iPhone Xs និង iPhone Xr រីឯការតេស្តល្បឿនរបស់ Core ចំនួន 7 គ្រាប់នោះបានពិន្ទុ 18217 ឯណោះ។ មានការប្រៀបធៀបមួយទៀត ត្រូវបានគេបង្ហាញពីលទ្ធផលតេស្តរបស់ MacBook Pro ឆ្នាំ 2017 ដែលប្រើឈីប Intel Core i7 មានល្បឿនចាញ់ឈីប A12X Bionic នៅលើ iPad Pro នេះទៅវិញ។ សម្រាប់អ្នកគាំទ្រប្រហែលជាបានឃើញហើយថា Apple បាន​បង្ហាញ​ពី​ការប្រើប្រាស់ Adobe Photoshop ដោយពេញលេញ នៅលើ iPad Pro ជាមួយដំណើរការរលូន។

សរុបមក ទោះជាយ៉ាងណាក៏ដោយ ទីផ្សាររបស់ថេប្លេតនាពេលនេះ ហាក់បីដូចជាមិនសូវល្អទេ ដោយសារតែមនុស្សម្នា ភាគ​ច្រើន​ប្រើប្រាស់​ប្រើប្រាស់ស្មាតហ្វូនដែលមានអេក្រង់ធំៗ ដូចជា iPhone Xs Max, Galaxy Note 9 ឬ OnePlus 6T ជាដើម ដោយ​សារ​វា​​ស្រួលយកតាមខ្លួន និងដាក់ស៊ីមប្រើប្រាស់បានដោយពុំចាំមានថេប្លេតក៏បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ថេប្លេត