CAMBO REPORT

Popup Advertising5 seconds

ចង់លេង Just Cause វគ្គ 4 មែន​ទេ? នេះ​គឺ​ជា​កម្លាំង​ម៉ាស៊ីន​ដែល​អ្នក​គួរ​តែ​ដឹង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពី Just Cause វគ្គ 3 បានទទូលជោគជ័យរួចមក យើង​ក៏​ជិត​បាន​ស្គាល់ និង​ភ្លក្សរសជាតិ​លេង​ហ្គេម Just Cause វគ្គទី 4 ផង​ដែរ ដែល​វា​នៅ​សល់​ពេល​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ កំពូល​ហ្គេម​ផ្សងព្រេង Open World មួយនេះ​នឹង​ប្រកាស​ចេញជា​ផ្លូវការ។ មុន​នឹង​ហ្គេម​នេះ​ដាក់លក់នាចុងឆ្នាំ 2018 នេះ ក្រុមអ្នកផលិត និងអភិវឌ្ឍន៍ហ្គេម Square Enix ក៏បានប្រកាសប្រាប់ទៅដល់អតិថិជនរបស់​ខ្លួន​ឲ្យ​បាន​ដឹង​នូវកម្លាំងម៉ាស៊ីន ដែលអាចរត់ហ្គេមនេះលេងបានហើយ ព្រមទាំងកម្លាំងម៉ាស៊ីនសម្រាប់រត់ Just Cause 4 ក្នុងកម្រិត 4K ដូចខាងក្រោមនេះផងដែរ៖

កម្លាំងម៉ាស៊ីនកម្រិតទាប (សម្រាប់កម្រិត Low/Medium)

 

•    CPU Intel Core i5-2400 ឬ AMD FX-6300 ឡើងទៅ

•    RAM ទំហំ 8GB ឡើងទៅ

•    ក្រាហ្វិចកាត nVIDIA GTX 760 ឬ AMD R9 270 ឡើងទៅ

•    អង្គផ្ទុកទិន្នន័យ 59GB

•    DirectX 11.1

•    Windows 7 ឡើងដល់ Windows 10 (64bit)

 

កម្លាំងម៉ាស៊ីនកម្រិតខ្ពស់ (សម្រាប់កម្រិត High/Ultra)

 

•    CPU Intel Core i7 4770 ឬ AMD Ryzen 5 1600 ឡើងទៅ

•    RAM ទំហំ 16GB

•    ក្រាហ្វិចកាត nVIDIA GTX 1070 ឬ AMD Vega 56 ឡើងទៅ

•    អង្គផ្ទុកទិន្នន័យ 59GB

•    DirectX 11.1

•    រត់ដោយ Windows 7 ឡើងដល់ Windows 10 (64bit)

 

 

Specs កម្លាំងម៉ាស៊ីនខាងលើនេះអាចលេងបានក្នុងកម្រិត Full HD ឬ 1080p ចំនែកកម្លាំងម៉ាស៊ីនសម្រាប់រត់ក្នុងកម្រិត 4K វិញតម្រូវការរួមមានដូចជា៖

 

•    CPU Intel Core i7-7700 ឬ AMD Ryzen 5 1600X ឡើងទៅ

•    RAM ទំហំ 16GB

•    ក្រាហ្វិចកាត nVIDIA GTX 1080 Ti ឬ AMD Vega 64 ឡើងទៅ

•    អង្គផ្ទុកទិន្នន័យ 59GB

•    DirectX 11.1

•    រត់ដោយ Windows 10 64bit

 

គួររំលឹកផងដែរថា Just Cause 4 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2018 ឆាប់ៗនេះឯង ដោយវាបើកឲ្យលេងនៅលើ PC Windows, PS4 និង Xbox One ហើយសម្រាប់អ្នកលេងនៅលើកុំព្យូទ័រ អាចទិញលេងបានផងដែរ តែបើចង់រង់ចាំ Crack អាចនឹង​យូរបន្តិច ដូចកាលពី Just Cause 3 ចេញដែរ គឺថាទម្រាំ Crack ធ្លាក់មកដល់ គឺត្រូវចំនាយពេលវេលាយូរបន្តិចហើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Square Enix Tag: កុំព្យូទ័រ