CAMBO REPORT

Popup Advertising5 seconds

iPad Pro ជំនាន់ថ្មី​ដែល​មាន​អង្គចង​ចាំ 1TB អាច​នឹង​ទទួល​បាន​រ៉េម​ធំ​ដល់​ទៅ 6GB!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីយប់ថ្ងៃទី 30 ខែតុលា ឆ្នាំ 2018 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន​ផ្លែប៉ោម បាន​ប្រកាស​ចេញ iPad Pro ជំនាន់​ថ្មី​ចំនួន 2 ម៉ូឌែល ដែល​មាន​ទំហំអេក្រង់ 11 អ៊ីញ និង 12.9 អ៊ីញ។ ក្នុងនោះ Apple ក៏បានធ្វើការបង្ហាញពីលក្ខណៈសម្បត្តិ, កំណែអាប់ដេតរូបរាងថ្មី រួម ជាមួយ​នឹង​កម្លាំងម៉ាស៊ីន របស់ថេប្លេតទាំងនេះ អោយអ្នកទស្សនា ក៏ដូចជាអ្នកគាំទ្រ បានដឹងផងដែរ។

ប៉ុន្តែពាក់ព័ន្ធនឹងផ្នែកកម្លាំងម៉ាស៊ីន Apple បានប្រាប់អោយយើងដឹងត្រឹមតែ ការបំពាក់បន្ទះឈីប A12X Bionic ជំនាន់ថ្មី និង​ទំហំ​អង្គផ្ទុក​ទិន្នន័យប៉ុណ្ណោះ ដោយចំពោះទំហំ RAM មិនទាន់ត្រូវបានបង្ហាញ នៅក្នុងពេលនោះនៅឡើយទេ។ សម្រាប់ចំនុចនេះដែរ វា​បា​ន​ក្លាយទៅជាចម្ងល់ ដល់អ្នកគាំទ្រមួយចំនួនធំ ថាតើ Apple នឹងបំពាក់ RAM ទំហំ 4GB ដូចមុនដដែល ឬក៏អាចធំជាង?

ជាការពិតណាស់ ថ្មីៗនេះ  ប្រភពពីគណនី Twitter មួយ (Steve Troughton-Smith) បានធ្វើការបង្ហាញរូបភាពមួយ ដោយគេ​បាន​បញ្ជាក់​អោយថា សម្រាប់ iPad Pro ជំនាន់ថ្មី ទាំងអេក្រង់ 11 អ៊ីញ និង 12.9 អ៊ីញ មានអង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 64GB / 256GB / 512GB  គឺនឹងនៅបន្តប្រើប្រាស់ RAM ទំហំ 4GB ដូច iPad Pro ជំនាន់មុនដែរ។ ឯចំពោះម៉ាស៊ីន iPad Pro ដែលមានអង្គចងចាំ​លោត​ធំដល់ 1TB នោះ គឺអាចទទួលបានការបំពាក់ RAM ទំហំឡើងដល់ 6GB។

យ៉ាងណា តាមរយៈការបង្ហាញពីខាងលើនេះ គឺមិនស្ថិតនៅក្នុងប្រភពផ្លូវការ ពីខាងក្រុមហ៊ុនផ្លែប៉ោម នៅឡើយទេ ដោយយើងមិនទាន់​ហ៊ាន​សន្មត់​ថា វាអាចនឹងដូចអ្វីដែលគេបានបង្ហាញ ឬអត់នោះដែរ។ ប៉ុន្តែបើចំនុចនេះក្លាយជាការពិត វាប្រាកដជាពិសេសហើយ សម្រាប់​​អ្នក​ចង់ប្រើប្រាស់ iPad Pro ជំនាន់ថ្មី ដែលមានកម្លាំងម៉ាស៊ីនខ្លាំង ព្រោះថាត្រឹម RAM 4GB ជាមួយឈីប A12 Bionic ប៉ុណ្ណោះ គឺវារត់ដំណើរការកម្មវិធីច្រើន ក្នុងពេលតែមួយ ឬហ្គេមក្រាហ្វិចធំ មិនអោយទាក់ចិត្តបានទៅហើយ ចុះទម្រាំ RAM 6GB ជាមួយ​ឈីប A12X Bionic ទៀត តើអ៊ែមយ៉ាងណាទៅ។ ចំនុចមួយទៀតនោះ គឺវាក៏ទាមទារអោយអ្នកហ៊ានចំណាយថវិកាក្បែរ 2 ពាន់ដុល្លារផងដែរ ដើម្បីទទួលបានកម្លាំងម៉ាស៊ីនខ្លាំងមួយនេះ។

 

នេះជាតម្លៃដើមនៅទីផ្សារអន្តរជាតិ៖


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Phone arena Tag: ថេប្លេត