CAMBO REPORT

Popup Advertising5 seconds

តើ Apple Pencil ជំនាន់ទី 1 អាច​ប្រើ​ជាមួយ iPad Pro ស៊េរី​ឆ្នាំ 2018 ទាំង 2 ម៉ូឌែល​បាន​ដែរ​ឬទេ? នេះ​ជា​ចម្លើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Apple ទើបនឹង​ប្រកាស​ចេញ iPad Pro ជំនាន់​ថ្មី ចំនួន 2 ម៉ូឌែល ជាមួយ​ទំហំ​អេក្រង់​ខុស​គ្នា គឺ​ទំហំ 11 អ៊ីញ និង 12.9 អ៊ីញ​។ ឆ្នាំ​នេះ Apple លេង​មែនទែន​តែ​ម្តង ដើម្បីផ្គាប់​ចិត្តអ្នកគាំទ្រ​របស់ខ្លួន តាមរយៈការផ្លាស់ប្តូររចនាបថរូបរាងថ្មី បន្ថែម​រសជាតិ​នៃ​ភាព​ទាន់​សម័យ លើ iPad Pro ជំនាន់ថ្មី ទាំង 2 ម៉ូឌែល អោយគ្រប់គ្នា បានឃើញហើយ ទប់ចិត្ត មិនស្រលាញ់មិនបាន។ ជាការពិតណាស់ iPad Pro លើកនេះ ត្រូវបានកាត់បន្ថយកម្រាស់ អោយនៅសល់ស្តើងបំផុតត្រឹម 5.9 មីលីម៉ែត្រប៉ុណ្ណោះ ឯវ័ន្ធព័ន្ធជុំវិញ គឺមានការចនា​ដូច​ទៅនឹងវ័ន្ធនៅលើទូរសព្ទស៊េរី iPhone 5 អញ្ចឹង សូម្បីតែនៅផ្ទៃខ្នងខាងក្រោយ ក៏មានការឈូសស្មើ ដូចគ្នា ជាពិសេសនោះ វ័ន្ធ​របស់​វា ក៏មានធាតុឆក់ជាមួយ Apple Pencil ផងដែរ។

ជាក់ស្តែង ចំពោះ Apple Pencil ដែលគ្រប់គ្នាបានឃើញលើកនេះ វាមិនមែនជា Apple Pencil ជំនាន់មុន (ទី1) នោះទេ ប៉ុន្តែវាជា​ជំនាន់​ទី 2 ដែលខាងក្រុមហ៊ុនផ្លែប៉ោមបង្កើតមក សម្រាប់ប្រើប្រាស់ជាមួយ iPad Pro ជំនាន់ថ្មី ចំនួន 2 ស៊េរី។ ងាកមកមើលរូបរាង​របស់ Apple Pencil ជំនាន់ថ្មីនេះ គឺត្រូវបានរចនា កាន់តែប្លែកជាងជំនាន់មុន ជាមួយការឈូសមួយចំណិត អោយរាបស្មើ ដើម្បី​បន្ថែម​ភាព​ឆក់ អោយស៊ីគ្នានិងវ័ន្ធរបស់ iPad Pro ជំនាន់ថ្មីនេះ។ ក្រៅពីធាតុឆក់ វាក៏ជាកន្លែងសាកថ្មបន្តពី iPad Pro ផងដែរ ដោយ​វា​មិន​ប្រើ​ឌុយ​ដោត សម្រាប់សាកថ្មដូច Apple Pencil ជំនាន់ទី 1 ឡើយ។

ចុះ Apple Pencil ជំនាន់ទី 1 វិញ តើអាចប្រើជាមួយ iPad Pro អេក្រង់ 11 អ៊ីញ និង 12.9 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ បានដែរឬទេ?
ចម្លើយ​យ៉ាង​ខ្លីគឺ ទេ! ពិតមែនហើយ ចំពោះ iPad Pro ជំនាន់ថ្មី ចំនួន 2 ម៉ូឌែល គឺមិនទទួលការបញ្ជាពី Apple Pencil ជំនាន់ទី 1 បាន​ឡើយ ដោយវាអាច Support តែជាមួយ Apple Pencil ជំនាន់ទី 2 នេះប៉ុណ្ណោះ។

ជាចុងក្រោយ សម្រាប់ Apple Pencil ជំនាន់ទី 2 នេះ ក៏ត្រូវបានដាក់លក់ខាងក្រៅ ដូចជំនាន់មុនដែរ និងមានតម្លៃថ្លៃជាងមុន ផងដែរ ជាមួយតម្លៃ 130 ដុល្លារ ខណៈ Apple Pencil ជំនាន់ទី 1 មានតម្លៃត្រឹម 100 ដុល្លារប៉ុណ្ណោះ។ តម្លៃលើសជំនាន់មុនបែបនេះ ដោយ​សារ​តែ​វាមានចំនុចនៃប្រសើរច្រើនជាង និងអាចសាកថ្មដោយមិនចាំបានត្រូវការឌុយដោត ទៀតនោះដែរ។

 

ខាងក្រោមនេះ ជាម៉ូឌែល iPad ដែលអាចដំណើការជាមួយ Apple Pencil៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: GSMArena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ