CAMBO REPORT

Popup Advertising5 seconds

Mac Mini ស៊េរីថ្មី​ទទួល​បាន​កំណែ Update កម្លាំង​ម៉ាស៊ីន​ខ្លាំង​ក្នុង​កញ្ចប់​វេច​ខ្ចប់​តូច

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អស់រយៈពេលជាង 4 ឆ្នាំទីបំផុត Apple បានធ្វើការតម្លើងកម្លាំង និងសមត្ថភាពម៉ាស៊ីនកុំព្យូទ័រតូចរបស់ខ្លួន ដែលមានឈ្មោះថា Mac Mini ហើយ ធ្វើឲ្យការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រម៉ូឌែលនេះបានក្លាយជាការពិត គិតតាំងពីឆ្នាំ 2014 មកម្លេះ ដែល Apple មិន​បាន​ខ្វាយ​ខ្វល់​ជាមួយ​ម៉ាស៊ីនតូចតែមាឌរបស់ខ្លួនមួយនេះ។

ជាមួយនឹង Mac Mini ស៊េរីចុងឆ្នាំ 2018 ក្រុមហ៊ុន Apple បានអះអាងថា គឺជាកំណែ Update ធំមួយ ជាមួយនឹងការកែប្រែគ្រឿងក្នុងថ្មី ដែលធ្វើឲ្យ New Mac Mini មានសមត្ថភាពខ្ពស់ ល្បឿនលឿន អាចបំពេញកិច្ចការងារបានរហ័ស សាកសមសម្រាប់ការងារបច្ចុប្បន្ន ដែលកំពុងមានតម្រូវការខ្លាំង។ លក្ខណៈ ដែលថ្មី ជាងគេសម្រាប់ការមើលទៅលើរូបរាងខាងក្រៅគឺជាពណ៌ប្រផេះ យកស្ទាយតាម iMac Pro មើលទៅទាក់ទាញ ស្រោប និងការពារឡើងដោយលោហៈ ជាមួយនឹងកម្រាស់ស្ដើងជាងមុនត្រឹមតែ 3.6cm ទទឹង 19.7cm បណ្ដោយ 19.7cm និងទម្ងន់ត្រឹម 1.3KG ផ្ដល់នូវភាពងាយស្រួលក្នុងការទុកដាក់សម្រាប់ប្រើការ ងាយស្រួលយកតាមខ្លួនផងដែរ ជាផលិតផលមានគុណភាពខ្ពស់ រំលេចជាមួយឡូហ្គូ Apple នៅខាងលើ និងមានភ្លើង LED បង្ហាញនៅផ្ទៃខាងមុខ បង្ហាញអំពីកិច្ចដំណើរការម៉ាស៊ីន។

Mac Mini ឆ្នាំ 2018 បំពាក់មកជាមួយនឹងផ្នែករឹងទំនើប និងជំនាន់ក្រោយគេផងដែរ ដោយអតិថិជនរបស់ Apple អាចធ្វើការជ្រើសរើសខួរក្បាលបានដល់ទៅ 3 ជម្រើសតាមកម្លាំងដូចខាងក្រោម៖   

 

•    Intel Core i3 មាន 4 Cores រត់ក្នុងល្បឿន 3.6GHz

•    Intel Core i5 មាន 6 Cores រត់ក្នុងល្បឿន 3.0GHz ឡើងទៅ 4.1GHz

•    Intel Core i7 មាន 6 Cores រត់ក្នុងល្បឿន 3.2GHz ឡើងទៅ 4.6GHz

 

សម្រាប់លក្ខណៈសម្បត្តិទូទៅរួមមានដូចជា៖

 

•    RAM ទំហំ ចាប់ពី 8/32/64GB ប្រភេទ DDR4 ល្បឿន Bus 2666MHz

•    SSD ប្រភេទ PCIeទំហំចាប់ពី 128GB/256/512/1TB ឡើងទៅ 2TB

•    ក្រាហ្វិច Intel UHD Graphics 630 អាចប្រើដល់អេក្រង់កម្រិត 4K / 5K @60HZ

•    រត់ដោយប្រព័ន្ធប្រតិបត្តិការ macOS Mojave ជំនាន់ចុងក្រោយគេ

 

រន្ធតំណភ្ជាប់ I/O

 

•    DisplayPort x 1

•    Thunderbolt 3 x 4

•    USB A ជា USB 3.1 ជំនាន់ទី 2 x 2

•    រន្ធ LAN

•    រន្ធ HDMI 2.0

•    រន្ធកាស 3.5mm

•    រន្ធសាកថ្ម

ម៉ាស៊ីន Mac Mini ស៊េរីថ្មីមិនត្រឹមតែមានកម្លាំងម៉ាស៊ីនខ្លាំងដូចខាងលើ តាមការជ្រើសរើសនៃកម្លាំងម៉ាស៊ីនទៅតាមទឹកលុយនោះទេ ក្នុងនោះ Apple ក៏បានបំពាក់មុខងារ WiFi 802.11ac និង Bluetooth 5.0 ល្បឿនលឿន ធានាទៅដល់ការប្រើប្រាស់អ៊ីនធឺណិត និងតំណភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗទៀតមានល្បឿនរហ័សទាន់ចិត្ត អមមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការរលូនល្អទៀតនោះ ម៉ាស៊ីននេះអាចយកទៅធ្វើការងារទូទៅបានយ៉ាងងាយស្រួល តែមិនមែនល្អ 100% សម្រាប់ការងារក្រាហ្វិចធំៗ ដែលតម្រូវឲ្យមាន GPU ដាច់ដោយឡែកនោះទេ តែក៏មិនថ្វីដែរម្ចាស់ Mac Mini អាចជាវឧបករណ៍បំបែកដុំ GPU ពីខាងក្រៅបាន តែក៏ត្រូវជះលុយច្រើនសន្លឹកបន្ថែមដែរ។

 

 

Apple នឹងបញ្ចេញ Mac Mini ឆ្នាំ 2018 នេះលក់នៅថ្ងៃទី 7 វិច្ឆិកា ខាងមុខនេះហើយ ដោយបច្ចុប្បន្ននៅទីផ្សារអន្តរជាតិ Apple បើក​ឲ្យ​ធ្វើការកុម៉្មង់ទិញទុកមុនហើយ ដោយតម្លៃរបស់វាគឺអាស្រ័យទៅលើកម្លាំង CPU ទំហំ RAM និង SSD ដែលអ្នកត្រូវការ ដោ​យ​តម្លៃធូរ​ថ្លៃជាងគេបំផុតសម្រាប់ម៉ូឌែលចាប់ផ្ដើមគឺ USD 799 ដោយទទួលបាន៖

 

•    CPU Core i3

•    RAM DDR4 ទំហំ 8GB

•    SSD PCIe ទំហំ 128GB

 

ឬគិតថាមិនទនា់គ្រប់គ្រាន់ចង់បានម៉ូឌែលគ្រឿងកប់ជាងគេក្នុងខ្សែស្រឡាយ Mac Mini នោះ Apple មានលក់ក្នុងតម្លៃលោតដល់ USD 4,200 សម្រាប់ម៉ាស៊ីនធំជាងបាតដៃមួយនេះ ជាតម្លៃមួយថ្លៃជ្រុល ដែលមិនគួរចំនាយលុយឥតប្រយោជន៍ទិញវា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Apple Tag: កុំព្យូទ័រ