CAMBO REPORT

Popup Advertising5 seconds

ROG Swift ម៉ូនីទ័រ Gaming ស៊េរី​ថ្មី អេក្រង់​លាត​សន្ធឹង​កប់ ធានា​ថា Gamer ពេញ​ចិត្ត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

បើយើងនិយាយទៅដល់ម៉ូនីទ័រលេងហ្គេម យើងតែង​តែ​និយាយ​ផ្ដោត​ទៅ​លើ​អេក្រង់​ធំ​ល្អ អេក្រង់​កោង ដែល​មាន​សមត្ថភាព​បង្ហាញ​រូបភាព​បាន​ច្បាស់​ដិតពណ៌ល្អ ពិសេស​មាន​ល្បឿន Refresh Rate លឿន ជាដើម។ ទាំងនេះជាទូទៅគឺតែងជាចំនុចសំខាន់ហើយ តែ ASUS នឹងធ្វើឲ្យអារម្មណ៍របស់អ្នកហោះរសាត់កាន់តែខ្លាំងជាងនេះបន្ថែមទៀត ជាមួយនឹងម៉ូនីទ័រជំនាន់ថ្មីរបស់ខ្លួន ស្ថិតក្នុង​ខ្សែ​ស្រឡាយ Swift តែជាការពង្រីកមាឌកានត់តែលាតសន្ធឹងមិនធម្មតា ដែលទូទៅហៅថា Super Ultrawide Screen។

ជួបជាមួយនឹង ROG Swift XG49VQ ជា Gaming Monitor ស៊េរីថ្មី មានអេក្រង់លាតសន្ធឹងទំហំ 49 អ៊ីញ ជាប្រភេទ Super Ultrawide ផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ Gamer ចង់បានអេក្រង់បង្ហាញបានធំលាតនៅពេលលេងហ្គេម ដើម្បីទទួល​បាន​អត្ថប្រយោជន៍​​ច្រើន​ជាងអ្នកលេងនៅលើត្រឹមតែម៉ូនីទ័រធម្មតាៗ។ XG49VQ មានអេក្រង់បង្ហាញជាប្រភេទ IPS មានល្បឿនលឿនដល់ 144Hz អាចលេងហ្គេម និងទស្សនាវីដេអូ HDR បាន តែវាមានកម្រិត Pixel តិចប៉ុណ្ណោះក្នុងកម្រិត 3840 x 1080p គឺវារីកតែ​ទទឹង​ប៉ុណ្ណោះ ដោយវាមានកម្រិត Ratio 32:9 ប្រៀបបានដូចជាយកម៉ូនីទ័រកម្រិត Full HD ពីរផ្គុំបញ្ចូលគ្នាអញ្ចឹងដែរ។ កាន់តែពិសេសជាង​នេះទៅទៀតនោះដើម្បីឲ្យការលេងហ្គេមកាន់តែរលូនល្អហួសនិស្ស័យ ជាមួយក្រាហ្វិចបង្ហាញបានរលូនល្អនោះ ម៉ូនីទ័រនេះមាន​បំពាក់​មក​ជាមួយមុខងារ FreeSync 2 ប្រសើរជាង FreeSync ជំនាន់ទី 1 ដែលមានបំពាក់នៅលើម៉ូនីទ័រជាច្រើននៅពេលបច្ចុប្បន្ន។

Swift XG49VQ ក្រៅពីមុខងារដែល Gamer ត្រូវការដូចខាងលើនេះរួច អេក្រង់របស់ម៉ូនីទ័រនេះអាចបង្ហាញពណ៌បាន​ដិតច្បាស់​ជាមួយ​កម្រិត sRGB លោតដល់ 125% ឯណោះ ធានាទៅដល់ការប្រើប្រាស់ត្រជាក់ភ្នែក។ ASUS ក៏បានបន្ថែមមកជាមួយមុខងារ Shadow Boost ជួយសម្រួលទៅដល់អ្នកចូលចិត្តលេងហ្គេមបាញ់គ្នា ដោយវានឹងជួយឲ្យអ្នកមើលឃើញសត្រូវនៅទីតាំង​ងងឹតបាន​ល្អជាង​ម៉ូនីទ័រ​ផ្សេងៗ អាចឲ្យអ្នកទទួលជោគជ័យ។ យ៉ាងណាក៏ដោយ ASUS នៅ​មិនទាន់​​ប្រកាសឲ្យដឹងថាវានឹងចេញលក់​ក្នុងទីផ្សារនៅ​ពេល​ណា​នោះ​ទេ ដោយតម្លៃនឹងប្រកាសនៅពេលក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: PCGamer Tag: កុំព្យូទ័រ