CAMBO REPORT

Popup Advertising5 seconds

Emoji ថ្មីដែល​លេច​ធ្លោ​ជាង​គេ​ក្នុង iOS12.1 គឺ​រូប​មុខ​ស្រវឹង​នេះ​ឯង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹងហើយថា Apple ទើបតែ​បញ្ចេញ​កំណែ​អាប់​ដេតថ្មី ដោយ​គ្រាន់​តែ​ជួសជុល​បញ្ហា​បន្តិច​បន្តួច រួមមាន​ការ​ដោះស្រាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា Software លើកាមេរ៉ា​ខាង​មុខ​រ​បស់ iPhone XS និង iPhone XS Max ដោយ​ស្មាតហ្វូន​មួយ​ចំនួនតូចនោះ មិន​ដំណើរការ​មុខងារ Smart HDR ខណៈពេលដែលថតរូប Selfie តាមរយៈកាមេរ៉ាខាងមុខ ឯការចាប់សាច់ Detail ក៏ហាក់នៅមិនទាន់​បាន​ល្អដែរ ដូច្នេះអ្នកដែលជួបបញ្ហានេះ គួរតែធ្វើការអាប់ដេតទៅកាន់ iOS12.1 ឥលូវនេះ។

នៅក្នុងកំណែអាប់ដេតចុងក្រោយនោះ Apple ក៏បានបន្ថែម Emoji ថ្មីៗ ចំនួន 70 រូបទៀត តែបើសម្រាយវាចេញជាពណ៌សម្បុរ​ផ្សេងៗ​គ្នា​ទៀត​នោះ វា​មាន​ចំនួន​សរុប 158 រូប​ឯណោះ។ មាន Emoji ថ្មីៗ និងស្អាតៗច្រើន សូម្បីតែមនុស្សប្រុសស្រីសក់ស្លូតក៏មាន, សក់​ក្រញ៉ាញ់​ក៏មាន, ក្បាលត្រងោលក៏មាន, រូបតែងជា Superhero ក៏មាន, សក់សក៏មាន, ជើងគ្រប់ពណ៌សម្បុរ, បាតជើងក៏មាន ប៉ុន្តែរូប​ដែល​ល្បី​ល្បាញ និងសន្ទុះនៃអ្នកប្រើជាងគេគឺ Woozy Face ព្រោះវាបង្ហាញពីមុខមាត់អ្នកស្រវឹង គួរឲ្យចាប់អារម្មណ៍ជាងគេ។

សម្រាប់មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ស្មាតហ្វូន iPhone ឬថេប្លេត iPad ដែលអាចអាប់ដេតឡើងមកកាន់ iOS12.1 បាន គួរតែ​អាប់ដេត​ឥលូវនេះ ដើម្បីធ្វើឲ្យដំណើរការរលូន និងទទួលបានដំណោះស្រាយរាល់បញ្ហាកាលពីជំនាន់មុននោះបាន ជាពិសេសគួរតែ​សាក​ល្បងប្រើ Emoji ថ្មី ដើម្បីលេងជាឆាតជាមួយមិត្តភក្តិបានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle