CAMBO REPORT

Popup Advertising5 seconds

រថយន្តប្រភេទ Urban ត្រកូល Swift មូឌែល​ចុង​ក្រោយ​បំផុត​របស់ SUZUKI មាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពី Brand Suzuki អ្នកណាៗ ក៏ធ្លាប់ស្គាល់ដែរ តាមរយៈផលិតផល ម៉ូតូ ដែលទទួលបានការពេញនិយម និងគាំទ្រមិនតិចទេ ទៅលីគុណភាព ប្រណិតភាព និងភាពរឹងមាំ ពីសំណក់បងប្អូន​ ក្នុងប្រទេសយើង មិនត្រឹមតែផលិត ម៉ូតូទេ Suzuki ក៏មានផលិតរថយន្តផងដែរ ដែលរថយន្តរបស់ Suzuki មានឈ្មោះបោះសម្លេងខ្លាំង នៅក្នុងទីផ្សារក្រៅ ប្រទេសទៀតផង។ ជាក់ស្តង Suzuki ម៉ូឌែល Swift នេះឯង វាទទួលបាន ចំណាត់ថ្នាក់លេខបី ជារថយន្តប្រភេទ Urban ដែលមានការគាំទ្រច្រើនបំផុត នៅជុំវិញពិភពលោក។

 


ពេលនេះវាមានវត្តមាន នៅក្នុងប្រទេសយើងហើយ ជាមួយនឹងការរចនា រូបរាងបែបប្រណិត ចាំងរលោង មើលទៅហាប់ណែននិងរឹងមាំល្អ។ មើលរូបរាងខាងក្រៅ ចំណុចទាក់ចិត្ត ដំបូងគេនោះ ជាចង្កៀងមុខនេះឯង ដែលវាបំពាក់ដោយអំពូល LED អមដោយ បច្ចេកវិទ្យា DLR បង្កើនភាពឥតខ្ចោះដល់រថយន្ត ចង្កៀងខាងមុខ បញ្ចេញភ្លើងបានច្បាស់ល្អ ក្នុងរយៈចម្ងាយឆ្ងាយ ហើយវាក៏ធ្វើការបានល្អ គ្រប់ស្ថានភាពផងដែរ។

 


ចំពោះចង្កៀងខាងក្រោយវិញ ក៏ជាប្រភេទ អំពូល LED ដែរ ដែលវារចនាឡើង ជារាងអក្សរ C ធ្វើឲ្យរថយន្ត Swift នេះកាន់តែមាន ភាពទាក់ទាញ។

 


ដោយឡែកដៃទ្វាររបស់វា ក៏ងាយស្រួលក្នុងការបិទបើក និងពិសេសបន្ថែម ទៀតនោះ គឺខាងលើនេះឯង ត្រូវហើយ នេះជាដៃទ្វារខាងក្រោយ វាបង្កប់ជាមួយតួរថយន្តតែម្តង ដែលធ្វើឲ្យ Swift ក្លាយជាកូនកាន់ជាមួយរថយន្តស្ព័រហើយ។

 


ថ្វីត្បិតតែវាជារថយន្តខ្នាតតូចបែប Urban ក៏ពិតមែន ប៉ុន្តែនៅខាងក្នុងរថយន្ត ធំទូលាយល្អ អាចអង្គុយបាន 5 នាក់យ៉ាងស្រួល កៅអីនេះក៏ផ្តល់ផាសុកភាព ក្នុងពេលអង្គុយផងដែរ វាទន់ល្អ ទោះបីធ្វើដំណើរ ក្នុងរយៈចម្ងាយឆ្ងាយ ក៏មិនឈឺខ្លួននោះដែរ។

 

 

កៅអីខាងក្រោយនេះ មិនធំពេកហើយក៏មិនតូចពេកដែរ សម្រាប់ចំនួនមនុស្សបីនាក់ មិនចោតជាបញ្ហា សម្រាប់វាឡើយ។

 

 

ទៅលើឃ្លុបដាក់ឥវ៉ាន់ខាងក្រោយនេះ វាធំទូលាយល្អ ដែលផ្តល់លទ្ធភាពដល់ម្ចាស់របស់វា អាចដាក់ឥវ៉ាន់ ឬរបស់របរផ្សេងៗបានដល់ទៅចំណុះ 265L។

 


Suzuki Swift មានចង្កូតឌីហ្សាញជារាងអក្សរ D ដូចទៅនឹងពពួក Racing Car ងាយស្រួលក្នុងការចេញចូល និងបើកបរ វាធូរល្អ សម្រាប់ការបួង ឬកាច់ទៅមក មិនតឹងដូចរថយន្តមួយចំនួនឡើយ។ លើសពីនេះ ចង្កូតនេះមានមុំបត់ដល់ទៅ 4.8m ដែលងាយស្រួលក្នុងការបត់ ទោះបីនៅកន្លែងដែលចង្អៀតក៏ដោយ។ វាក៏មានបំពាក់ប្រព័ន្ធ និងប៊ូតុងបញ្ជាចម្រៀង សម្រាប់ទទួលទូរសព្ទដែលភ្ជាប់តាមបច្ចេកវិទ្យា Bluetooth និងការកំណត់ល្បឿនបែប Cruise Control នៅជាប់នឹងចង្កូតតែម្តង ដែលផ្តល់ភាពងាយស្រួលក្នុងការបញ្ជា ពេលបើកបរ។

 


រថយន្ត Swift នេះមានកម្លាំងម៉ាស៊ីន 1.2 លីត្រ ស្ទុះ និងធ្វើការបានល្អ រាល់គ្រប់កាលៈទេសៈ លើសពីនេះ វាក៏ស៊ីសាំងតិចដែរ ដែលក្រុមហ៊ុនបានអះអាងថា សាំង 4.8L អាចបើកបរបានក្នុងចម្ងាយ 100Km ឬអាចស៊ីលើសនេះបន្តិចបន្តួច អាស្រ័យទៅតាមបច្ចេកទេសក្នុងការបើកបររបស់ម្ចាស់វា។

 

 

តួរថយន្ត Swift រចនាឡើងថ្មីស្រឡាង ជាមួយនឹងបច្ចេកវិទ្យា HEARTECT ស្រាល តែរឹងមាំ ធ្វើឲ្យរថយន្តរត់បានស្រួល។ ជាមួយនឹង Wireless Entry និង Push Start ប៊ូតុងនេះ ធ្វើឲ្យ SUZUKI Swift កាន់តែទំនើប និងមានភាពងាយស្រួលទាំងការ បញ្ឆេះម៉ាស៊ីន និងការដោះសោររថយន្ត។

 


រថយន្តនេះក៏មានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពខ្ពស់ផងដែរ ដូចជាពោងសុវត្ថិភាពចំនួន 2 រួមជាមួយនឹងប្រព័ន្ធ ABS និង EBD ដែលជាប្រព័ន្ធជំនួយដល់ការចាប់ហ្វ្រាំង ដែលកាន់តែផ្តល់ទំនុកចិត្តខ្ពស់ដល់ម្ចាស់របស់វាក្នុងពេលបើកបរ។

 


ទាំងនេះវាជាអ្វីដែលមានបំពាក់នៅក្នុងរថយន្តខ្នាតតូច Urban របស់ Suzuki ម៉ូឌែល Swift 2019។ បើសិនជាអ្នកមានចំណាប់អារម្មណ៍ អាចរកជាវវាបាននៅតាម Showroom របស់ Suzuki ក្នុងតម្លៃខ្ទង់ $27,000 អមជាមួយនឹង ការធានាត្រឹមត្រូវផងដែរ។

 

 

វីដេអូលម្អិតពី SUZUKI SWIFT 2019 ដោយ Cambo Report!

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: SUZUKI Tag: យានយន្ត