CAMBO REPORT

Popup Advertising5 seconds

iPad Pro ជំនាន់ថ្មី​អេក្រង់​លាត​គែម​ខ្លី​ទំហំ 11 អ៊ីញ​និង 12.9 អ៊ីញ រចនាបថ​រូបរាង​ថ្មី ឈីប​ខ្លាំង អង្គចង​ចាំ​កើនដល់ 1TB ​ចេញ​ជា​ផ្លូវ​ការ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅទីបំផុត វត្តមាន iPad Pro ជំនាន់ថ្មី ដែល​ជា​តួ​ឯក​របស់ Apple នៅ​ចុង​ឆ្នាំ 2018 នេះ ក៏ត្រូវ​បាន​ចប់​សព្វគ្រប់​ជាស្ថាពរ ជាមួយ​ទំហំ​អេក្រង់​ខុស​គ្នា គឺទំហំ 11 អ៊ីញ និង 12.9 អ៊ីញ។ សម្រាប់​ការបង្ហាញ​ខ្លួន​របស់​ថេប្លេត​ទាំង 2 ម៉ូឌែលនេះ បាន​ធ្វើ​អោយ​គ្រប់គ្នា​នៅ​ក្នុង​សាល ទះដៃ និងស្រែកហ៊ោ មិនធម្មតានោះទេ ព្រោះតែ Apple បានបង្កើតចំនុចជាច្រើន ដែលត្រូវចិត្តស្តូក ពីសំណាក់អ្នកទស្សនា ក៏​ដូចជាអ្នកគាំទ្រម៉ាកសញ្ញាផ្លែប៉ោម ហ្នឹងតែម្តង។

អញ្ចឹងចង់ដឹងថា iPad Pro ទាំង 2 ស៊េរី នៅចុងឆ្នាំនេះ មានអ្វីប្លែកខ្លះ អាចធ្វើអោយអ្នកដកលុយ ដើម្បីទិញវាយក មកប្រើប្រាស់ឬ​អត់​នោះ សូមអានអត្ថបទ ព័ត៌មានលម្អិត ដូចខាងក្រោម៖

 

 

រចនាបថថ្មី

 

ឆ្នាំនេះ Apple លែងមែនទែនតែម្តង ដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររបស់ខ្លួន តាមរយៈការផ្លាស់ប្តូររចនាបថរូបរាងថ្មី បន្ថែមរសជាតិនៃ​ភាព​ទាន់​សម័យ លើ iPad Pro ជំនាន់ថ្មី ទាំង 2 ម៉ូឌែល អោយគ្រប់គ្នា បានឃើញហើយ ទប់ចិត្ត មិនស្រលាញ់មិនបាន។ ជាការពិតណាស់ iPad Pro លើកនេះ ត្រូវបានកាត់បន្ថិយកម្រាស់ អោយនៅសល់ស្តើងបំផុតត្រឹម 5.9 មីលីម៉ែត្រប៉ុណ្ណោះ ឯវ័ន្ធព័ន្ធជុំវិញ គឺមានការចនា​ដូច​​ទៅនឹងវ័ន្ធនៅលើទូរសព្ទស៊េរី iPhone 5 អញ្ចឹង សូម្បីតែនៅផ្ទៃខ្នងខាងក្រោយ ក៏មានការឈូសស្មើរ ដូចគ្នា ជាពិសេសនោះ វ័ន្ធ​របស់​វា ក៏មានធាតយឆក់ជាមួយ Apple Pencil ផងដែរ។

ឯផ្នែកអេក្រង់ខាងមុខ Apple ផ្លាស់ប្តូរទម្រង់ម៉ូតចាស់ចោល ជាមួយការដកចេញនូវប៉ូតុង Home ហើយពង្រីក​ផ្ទៃអេក្រង់​អោយ​កាន់​តែ​លាត​ធំ​ខ្លាំង ដោយទំហំគែមនីមូយៗ ប៉ុនគ្នា មើលទៅពេញចិត្តស្តូកតែម្តង។ ចំពោះការដកចេញប៉ូតុង Home ដែលជាទីតាំងសម្រាប់​ស្កេន​ម្រាមដៃនេះ គឺត្រូវបានជំនួសមក ការស្កេនសម្គាល់មុខ Face ID វិញ ដូចនៅលើ iPhone ត្រកូល X អញ្ចឹងដែរ។

លក្ខណៈសម្បត្តិ

 

•    iPad Pro អេក្រង់ទំហំ 11 អ៊ីញ

 

-    ប្រើប្រាស់កញ្ចក់ប្រភេទ LCD (Liquid Retina displays ដូចនៅលើ iPhone XR)

-    កម្រិតបង្ហាញរូបភាព 1668 x 2388 ភិចសែល

-    ផ្ទៃលាត 82.9%

-    បំពាក់ True-tone Display (120Hz)

-    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប A12X Bionic

-    មាន CPU ចំនួន 8 គ្រាប់

-    មាន GPU (7-core graphics)

-    ទំហំរ៉េមមិនទាន់បញ្ជាក់ (អាច 4GB ដដែល)

-    អង្គចងចាំ 64GB / 256GB / 512GB និងលោតដល់ 1TB

-    កាមេរ៉ាខាងមុខទំហំ 7 មេហ្គាភិចសែលដូចគ្នា មានកម្រិត Aperture f/2.2

-    កាមេរ៉ាខាងក្រោយទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/1.8

-    មាន HDR+ ដូចនៅលើ iPhone XS & Max

-    វីដេអូថតបានដល់កម្រិត 4K ភិចសែល ក្នុងល្បឿន 60fps

-    ដោះសោរស្កេនមុខ Face ID (TrueDepth: Animoji & Memoji)

-    ប្រើប្រាស់ USB-C

-    ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 12.1

-    វិមាត្រ 247.6 x 178.5 x 5.9 mm

 

 

•    iPad Pro ទំហំ 12.9 អ៊ីញ

 

-    ប្រើប្រាស់កញ្ចក់ប្រភេទ LCD (Liquid Retina displays ដូចនៅលើ iPhone XR)

-    កម្រិតបង្ហាញរូបភាព 2018 x 2732 ភិចសែល

-    ផ្ទៃលាត 85.4%

-    បំពាក់ True-tone Display (120Hz)

-    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប A12X Bionic

-    មាន CPU ចំនួន 8 គ្រាប់

-    មាន GPU (7-core graphics)

-    ទំហំរ៉េមមិនទាន់បញ្ជាក់ (អាច 4GB ដដែល)

-    អង្គចងចាំ 64GB / 256GB / 512GB និងលោតដល់ 1TB

-    កាមេរ៉ាខាងមុខទំហំ 7 មេហ្គាភិចសែលដូចគ្នា មានកម្រិត Aperture f/2.2

-    កាមេរ៉ាខាងក្រោយទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/1.8

-    មាន HDR+ ដូចនៅលើ iPhone XS & Max

-    វីដេអូថតបានដល់កម្រិត 4K ភិចសែល ក្នុងល្បឿន 60fps

-    ដោះសោរស្កេនមុខ Face ID (TrueDepth: Animoji & Memoji)

-    ប្រើប្រាស់ USB-C

-    ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 12.1

-    វិមាត្រ 280.6 x 214.9 x 5.9 mm

 

 

iPad Pro ទាំង 11 អ៊ីញ និង 12.9 អ៊ីញ មានជម្រើសចំនួន 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Silver និងពណ៌ Space Gray។ ខាងក្រោមនេះ ជាតម្លៃនៅទីផ្សារអន្តរជាតិ ហើយវាអាចនឹងប្រែប្រួល ពេលមកដល់ទីផ្សារនៅក្នុងប្រទេសយើង៖

សម្រាប់ព័ត៌មានបន្ថែមខេមបូរីផត នឹងធ្វើការ Review បង្ហាញអ្នកទាំងអស់គ្នា អោយបានដឹងពី សមត្ថភាពពិតប្រាកដរបស់ iPad Pro ជំនាន់​ថ្មីនេះ ថា​តើវាមានចំនុចវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ? អញ្ចឹងកុំភ្លេចរង់ចាំ មើលទាំងអស់គ្នាណា!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena + Phone Arena Tag: ថេប្លេត