CAMBO REPORT

Popup Advertising5 seconds

គន្លឹះពន្លឿន​ល្បឿន​ស្មាត​ហ្វូន Android ដែល​ប្រើយូរ ឲ្យ​ដើរ​លឿន​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកប្រើប្រាស់ពីមុនមក ប្រហែល​ជា​ជួប​បញ្ហា​បែប​នេះ​ច្រើន ដោយ​សារ​តែ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ខ្លះ ប្រើប្រាស់​មិន​ដល់ 1 ឆ្នាំផង ស្រាប់តែ​​​មាន​ដំណើរការ​យឺតៗ​មែន​ទែន រហូតដល់អ្នក​ប្រើប្រាស់​មាន​អារម្មណ៍​មិន​ល្អ និង​ចង់​ឈប់​ប្រើ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​នោះ​តែ​ម្តង ប៉ុន្តែអ្នកត្រូវដឹងជាមុនថា បញ្ហានេះគឺមានវិធីដោះស្រាយ ហើយវិធីដោះស្រាយនោះក៏ងាយស្រួល អាចឲ្យអ្នកអនុវត្តន៍​បាន​ដោយ​ខ្លួន​ឯង​ផង​ដែរ។

គន្លឹះនេះ ប្រហែលជាមានអ្នកប្រើប្រាស់ស្មាតហ្វូន Android តាំងពីដើមមកចេះធ្វើ និងធ្លាប់ធ្វើ ដូច្នេះ​ទុកវាជា​ការ​រំលឹក​មេរៀន​ទៅ​ចុះ ដោយសារតែវិធីសាស្រ្តនេះ នៅតែអាចប្រើប្រាស់បានរហូតមកដល់ពេលឥលូវនេះ។ រីឯមិត្តអ្នកអាន ដែលមិនធ្លាប់បាន​អនុវត្តន៍​វិធី​សាស្រ្ត​នេះ ក៏អាចអាន និងចងចាំទុកបាន ដើម្បីអនុវត្តន៍នៅពេលដែលស្មាតហ្វូនរបស់អ្នកដើរយឺតជាងមុន នៅពេលណាមួយ។ សូម​អានបន្តពីការបកស្រាយសម្រាយនៅខាងក្រោម៖

 

1.    បើអាចប្រើប្រាស់កម្មវិធីលាងសម្អាតដែលមានក្នុងស្មាតហ្វូនរបស់អ្នក

 

ស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងអស់ បានដំឡើងកម្មវិធីគ្រប់ និងសម្អាតស្មាតហ្វូនមកជាមួយ ដូច្នេះអ្នកប្រើប្រាស់អាចស្វែងរកនិង​ចាប់​ផ្តើម​សម្អាត​ស្មាតហ្វូនរបស់អ្នកឲ្យបានទៀងពេល ដើម្បីជួយពន្លឿនល្បឿនរបស់ស្មាតហ្វូនអ្នក ឬអ្នកអាចប្រើប្រាស់កម្មវិធី Files Go By Google ដើម្បីឲ្យជួយសម្អាតបាន

 

2.    លុបកម្មវិធីដែលមិនសូវប្រើប្រាស់

 

អ្នកនឹងឃើញនៅត្រង់កន្លែង App សរុប មានពាក្យមួយទៀតហៅថា Unused app ដែលវាតាមដានដឹងថា អ្នកមិនប្រើប្រាស់កម្មវិធីណា​មួយ ក្នុងរយៈពេលយូរមកហើយ តាំងពីដំឡើងរួច ដូច្នេះលុបកម្មវិធីទាំងនោះចោលទៅ ទុកនាំតែធ្ងន់ប៉ុណ្ណោះ។

 

3.    ដំឡើងកម្មវិធីដែលចាំបាច់

 

អ្នកត្រូវចាំថា កម្មវិធីដំឡើងមកច្រើនពេក ក៏ធ្វើឲ្យម៉ាស៊ីនស្មាតហ្វូនរបស់អ្នកដំណើរការយឺតដែរ ដូច្នេះអ្នកគួរតែដំឡើងតែកម្មវិធីណា​ចាំបាច់​ល្អជាង

 

4.    ព្យាយាមអាប់ដេតឲ្យទាន់ជំនាន់

 

ការអាប់ដេតជាជម្រើសមួយដ៏ល្អ ដល់អ្នកប្រើប្រាស់ស្មាតហ្វូន ដូច្នេះអ្នកគួរតែចាប់អារម្មណ៍លើការអាប់ដេត។

 

5.    ព្យាយាមប្រើ Launcher ផ្សេងៗ

 

កម្មវិធី Launcher ជាច្រើន មានដាក់ឲ្យទាញយកឥតគិតថ្លៃនៅលើ Play Store ហើយ Launcher ខ្លះ ដំណើរការលឿនល្អ អាច​ឲ្យ​អ្នក​ប្រើប្រាស់សាកប្រើបាន ណាមួយ Launcher អាចប្តូរ icon ឲ្យស្មាតហ្វូនរបស់អ្នកបានទៀតផង

 

6.    បិទ Wi-Fi ឬ Bluetooth នៅពេលដែលមិនប្រើប្រាស់

 

បើអ្នកនៅតែបើកមុខងារទាំង 2 នេះ វាគឺនៅដំណើរជានិច្ចនៅ Background របស់ស្មាតហ្វូនអ្នក ដូច្នេះពេលមិនប្រើប្រាស់​គួរ​តែ​បិទ​វា​ទៅ។

 

7.    លុប Caches របស់កម្មវិធី

 

ច្បាស់ណាស់ រាល់កម្មវិធីដែលដំឡើងមក តែងតែមាន Caches កើតមកបន្ថែម នៅពេលដែលអ្នកបានប្រើប្រាស់ ដូច្នេះអ្នកលុប​ចោល​បាន ដោយមិនបាច់ព្រួយទេ។

 

8.    Back up ទិន្នន័យទុក និងសាក Factory reset ម្តង

 

មាន file system ដែលឥតប្រយោជន៍នៅជាប់ហ្នឹង ដូចនេះអ្នកប្រើប្រាស់ធម្មតាមិនងាយលុប សម្អាតវាចេញទេ ដូច្នេះមានតែវិធី​ចុង​ក្រោយ Reset ស្មាតហ្វូនចេញម្តង ឲ្យដូចស្មាតហ្វូនថ្មី តែត្រូវ Back up ទិន្នន័យទុកមុនសិន មុនសម្រេចចិត្ត Reset ស្មាតហ្វូន​របស់​អ្នក។

ចំនុចទាំងនេះ អ្នកអាចធ្វើការអនុវត្តន៍បានដោយងាយៗ នៅពេលដែលអ្នកជួបប្រទះ និងដឹងថាស្មាតហ្វូន Android របស់​អ្នក​ចាប់​ផ្តើម​មានដំណើរការយឺតជាងធម្មតា ឬយឺតជាងពីមុន។ ចំនុចពីដើមមកដល់ចំនុចចុងក្រោយនេះ អ្នកអាចធ្វើនៅលើស្មាតហ្វូនតែម្តងបាន ដោយ​ពុំចាំបាច់ត្រូវការកុំព្យូទ័រឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Android Central Tag: ចំណេះដឹងទូទៅ